ការប្រកួតប្រជែងគំរូធុរកិច្ចនៃកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៦ (Enterprise Battambang Starter)» បានរកឃើញម្ចាស់ជ័យលាភីហើយ

បាត់ដំបង ៖ កម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៦ (Enterprise Battambang Starter)» បានរៀបចំការប្រកួត គំរូធុរកិច្ចថ្មីនៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ២០២៥ ក្នុងទីតាំងសណ្ឋាគាប្រេស៊ីដង់ ចាប់ពីម៉ោង ៧ៈ០០ ព្រឹក ដល់ ១២ៈ០០រសៀល ដែលក្រុមអាជីវកម្មថ្មីចំនួន ៩ បានធ្វើបទបង្ហាញប្រកួតប្រជែងគំនិតអាជីវកម្ម ដែលមានវាយតម្លៃពីគណៈកម្មការជំនាញចំនួន ៣ រូប ជាមួយគ្នានេះក៏មានការតាំងពិព័រណ៍ផលិតផលពីក្រុម អាជីវកម្មដែល ជាអតីតអ្នក ចូលរួមកម្មវិធី នៃ រដូវកាលទី ១, ២, ៣, ៤, ៥ ផងដែរ ។ និងមានការអញ្ញើញចូលរួមពីតំណាងមន្ទីឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្ត, តំណាងពី សហគ្រិនខ្មែរ, តំណាងពីអង្គការ វី អេស អូ ប្រទេសកម្ពុជា, តំណាងពី Impact Hub Phnom Penh, សហគ្រិន និង សិស្ស និសិត្សជាច្រើនទៀត។

សហគ្រិនខ្មែរ បានសហការជាមួយ ភូមិអ៉ីមផេក និង Impact Hub Phnom Penh បានរួមគ្នាបង្កើតកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ» ដោយរួម ឧបត្ថម្ភដោយអង្គការ វី អេស អូ ប្រចាំប្រទេសកម្ពុជា។ ដែលត្រូវបានចាប់ផ្តើមទាំងពីឆ្នាំ ២០២០មកដែលបញ្ចាប់ដោយជោគជ័យចំនួន ៧ វគ្គ អាជីវកម្មថ្មីចំនួន ៤៩បានបញ្ចប់វគ្គបណ្តុះបណ្តាល មានការចូលរួមពីប្រឹក្សាយោបល់ជំនាញចំនួន ៣១ រូប និងដំណើរទស្សនៈកិច្ចចំនួន ៩ សហគ្រាស។

កម្មវិធីភ្ញាស់គំនិតអាជីវកម្មជាភាសាខ្មែរដែលមានរយៈពេល៣ខែ ដែលអ្នកសិក្សាយកផលិតផលរបស់ពួកគេ សាកល្បងជាមួយទីផ្សារជាក់ស្តែងហើយកសាងគំនិតអាជីវកម្មរបស់ពួកគេទៅជាផែនការអាជីវកម្មដោយមានការណែ នាំពីជំហានលំអិតនីមួយៗ។ ក្រុមអាជីវកម្មថ្មីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលចំនួន ដែលត្រូវបានរៀបចំជាៈ

  • ថ្នាក់សិក្សាផ្ទាល់ចំនួន ៧ សប្តាហ៍
  • ថ្នាក់អនឡាញចំនួន ១០ មេរៀន
  • ដំណើទស្សនៈកិច្ចសិក្សាជាមួយសហគ្រាសក្នុងខេត្តបាត់ដំបងស្វែងយល់ពីបទពិសោធផ្ទាល់
  • ការប្រឹក្សាយយោបល់ពី អ្នកជំនាញផ្នែកអាជីវកម្ម ម៉ាកយីហោ និងឌីស្សាញ

ប្រធានបទដែលក្រុមអាជីវកម្មថ្មី ទាំងអស់បានសិក្សាមានដូចខាងក្រោមៈ

  • កំណត់តម្រូវការទីផ្សារ និងការស្រាវជ្រាវទីផ្សារ
  • ការបង្តើតដំណោះស្រាយ និងផលិតតម្រូវទីផ្សារ
  • ការបង្កើតផលិតផលគម្រូ
  • ការកំណត់តម្លៃ និង យុទ្ធសាស្ត្រតម្លៃ
  • យុទ្ធសាស្រ្តទីផ្សារ
  • ការបង្តើតម៉ាកយីហោ

ជាលទ្ធផលធុរកិច្ចៈ
– អាជីវកម្ម V.H ត្រូវបានជ្រើសរើសជាជ័យលាភីទី១, ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០ រៀល ពីសហគ្រិនខ្មែរ
– អាជីវកម្ម រតនៈ ជាជ័យលាភីទី២, ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០ រៀល ពីសហគ្រិនខ្មែរ
– និង អាជីវកម្ម P2H និង រាជនីដំឡូង ជាជ័យលាភីទី៣, ទទួលបានប្រាក់រង្វាន់ចំនួន ៤,០០០,០០០ រៀល ពីសហគ្រិនខ្មែរ
ហើយក្រុមទាំង ៥ ដែលមិនទទួលបានជ័យលាភីក៏ទទួលបានថវិកាចំនួន ១,០០០,០០០រៀល ពីសហគ្រិនខ្មែរគាំទ្រសម្រាប់ចាប់ផ្តើមអនុវត្ថន៍ គំរូធុរកិច្ចផងដែរ។

សម្រង់ពាក្យសំដីនៃសហគ្រិនដែលបានបញ្ចាប់វគ្គបណ្តុះបណ្តាល អ៉ីនធឺប្រាយបាត់ដំបងស្តាតធឺរដូវកាលទី ៦

“ ដំបូងខ្ញុំគិតថាមករៀនអោយដឹង និង យកមេរៀនទៅផ្ទះវិញប៉ុន្តែុកម្មវិធីនេះប៉ុន្តែពេលបញ្ចប់ពីកម្មវិធីខ្ញុំបែជា ធ្វើអាជីវកម្មបានមែន”

ស៊ូ កក្កដា

“ ខ្ញុំតែងតែមិនជឿជាក់លើខ្លួនឯង គិតថាខ្លួនមិនសូវមានចំណេះដឹង និង សមត្ថភាពប៉ុន្តែបន្ទាប់ពីចូលរួមអ៉ីន ធឺប្រាយបាត់ដំបងស្តាតធឺ ខ្ញុំប្រាកដចិត្តថាអាចធ្វើអាជីវមួយនេះបាន”

ស្រី ប៊ុនណា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *