ស្រុកបន្ទាយមាស ត្រូវ​ប្រកាស​ជាស្រុកគ្មានផ្សែងដំបូងគេនៅកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បន្ទាប់ពី​ត្រូវ​បានប្រកាស​ជា​ស្រុក​គ្មាន​ការ​បន្ទោបង់ពាសវាលពាសកាល ទី១ ក្នុង​ប្រទេស​កម្ពុជា កាលពីឆ្នាំ២០១៦, នៅដើមឆ្នាំ២០២៥នេះ ស្រុក​បន្ទាយមាស នៃខេត្តកំពត ត្រូវ​បានប្រកាសជាស្រុក​គ្មានផ្សែងដំបូងគេ ដែលប្រជាពលរដ្ឋ​នៅ​ក្នុងស្រុកនេះ លែង​ប្រើប្រាស់​អុស​ក្នុងការ​ដុតចម្អិនអាហារ​ដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាពទៀតហើយ។

លោក នូរ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស មានប្រសាសន៍ថា ការ​ចម្អិន​អាហារ​ដោយ​ការ​ដុតអុស គឺជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ដ៏​ចម្បងនានា នៃការ​ស្លាប់​មុនអាយុ​នៅ​ប្រទេស​កម្ពុជា ពោលគឺប្រហែល​១៦ពាន់នាក់​ក្នុងមួយឆ្នាំៗ។ តាមរយៈការ​សហការរវាងអាជ្ញាធរស្រុក និងអង្គការ​អភិវឌ្ឍន៍​ហូឡង់ (SNV) គម្រោង​ភូមិ​គ្មានផ្សែង ត្រូវ​បានដាក់​ឱ្យ​សាកល្បង​នៅ​ឃុំទូកមាស​ខាងលិច នៅឆ្នាំ២០២១ ហើយ​ក៏​ពង្រីក​ដល់គ្រប់ឃុំ​ទាំង​១៥ នៅឆ្នាំ​២០២២។

បើតាម​អភិបាលស្រុកបន្ទាយមាស គម្រោងភូមិ​គ្មានផ្សែង មានបំណង​ជួយ​គ្រួសារ​ក្នុង​ភូមិ​គោលដៅ​ឱ្យផ្លាស់ប្តូរ​ទាំងស្រុង​នូវ​ការ​ប្រើប្រាស់​ថាមពលអុស ដើម្បីចម្អិន​អាហារ​មក​ប្រើប្រាស់​ប្រភព​ថាមពល​ស្អាត ដូចជា អគ្គិសនី ហ្គាស (LPG) ឬចង្រ្កានបរិស្ថាន ប្រូប៉ែន ឬជីវឧស្ម័ន។ ក្នុងកិច្ចសហការ អាជ្ញាធរ និង​អង្គការ បាន​អនុវត្ត​សកម្មភាព​ក្រោម​វិធីសាស្រ្ត “ភូមិគ្មានផ្សែង” ដូចជា​សកម្មភាពទំនាក់ទំនង ដើម្បីផ្លាស់ប្តូរ​ឥរិយាបទ​ដែល​នឹង​ធ្វើ​ឱ្យ​ប្រជាជនយល់​ដឹងពីគ្រោះថ្នាក់នៃផ្សែង និង​ដើម្បីជំរុញ​ការផ្លាស់ប្តូរ​ការ​ចម្អិន​ពីការ​ដុត​អុស​ ទៅជា​ការ​ចម្អិនស្អាត (ដោយប្រើចង្រ្កានគ្មានផ្សែង) ដោយទាំងនេះគឺបានរួមចំណែក​ក្នុងគោលដៅអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ បរិស្ថាន និង សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

លោកស្រី អាឡេចសូនត្រា មេនឌឺប៉ាម នាយកអង្គការ SNV ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ គ្រួសារជាង ៨៥% នៅក្នុងស្រុកបន្ទាយមាសបច្ចុប្បន្ននេះចម្អិនអាហារដោយប្រើប្រាស់ឥន្ធនៈស្អាត បើប្រៀបធៀបទៅនឹងពេលចាប់ផ្តើមកម្មវិធីដែលមាន ៤១%។ ការផ្លាស់ប្តូរនេះបានជះឥទ្ធិពលវិជ្ជមានដល់ជីវិតប្រជាជនចំនួន ៩២,០០០នាក់ ដោយកាត់បន្ថយការប៉ះពាល់នឹងផ្សែង ខណៈពេលដែលធ្វើឱ្យប្រសើរឡើងនូវសុខភាព ភាពងាយស្រួល និងជីវភាពរស់នៅ។

“ការសម្រេចបាននូវសមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីថាមពលនៃការផ្លាស់ប្តូរដែលជំរុញដោយសហគមន៍ និងបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការដោះស្រាយថាមពលប្រកបដោយចីរភាព។ ខ្ញុំមានបំណងជំរុញកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះនៅទូទាំងពិភពលោក ដោយបង្ហាញពីឥទ្ធិពលនៃគំនិតផ្តួចផ្តើមចម្អិនអាហារស្អាត”

សូម​បញ្ជាក់ថា កម្មវិធីភូមិ​គ្មានផ្សែង ទទួលបាន​ការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍ថាមពល (EnDev), Lien Aid និង FRANKE ដោយ​កំពុង​អនុវត្ត​នៅ​ក្នុងភូមិ​ចំនួន ៤៨៧ ក្នុង​ខេត្ត​ចំនួនបួន គឺខេត្តកំពត កំពង់ស្ពឺ សៀមរាប និងបាត់ដំបង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *