យុវជន សាយ ដេវីត សរសេរសៀវភៅកំណាព្យជាភាសាអង់គ្លេស តាមទម្រង់កំណាព្យខ្មែរ ព្រោះចង់ឱ្យបរទេសស្គាល់ពីទម្រង់ ចង្វាក់ និងពាក្យកាព្យរបស់ខ្មែរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សាយ ដេវីត ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បច្ចុប្បន្ន​គឺជា​អ្នកនិពន្ធឯករាជ្យ, ដោយ​ស្រឡាញ់ការតែងកំណាព្យ និងមានគំនិត​ចង់​ឱ្យបរទេស​បានស្គាល់ពីទម្រង់ ចង្វាក់ និង​ពាក្យកាព្យរបស់ខ្មែរ យុវជនរូបនេះ បានបង្កើតសមិទ្ធផលថ្មីផ្ទាល់ខ្លួន នោះគឺស្នាដៃកំណាព្យជាភាសាអង់គ្លេស ដែលមានទម្រង់ជាកំណាព្យខ្មែរ ដោយចងក្រងជាសៀវភៅ មានចំណងជើងថា “Summersky Poems”។

ម្ចាស់ស្នាដៃ “Summersky Poems” បានឱ្យដឹងថា សៀវភៅកំណាព្យខ្មែរជាភាសាអង់គ្លេសនេះ ខ្លួន​បាន​ចំណាយពេលតាក់តែងរយៈពេល៤ឆ្នាំទើបអាចបោះពុម្ពផ្សាយជារូបរាង។ សាយ ដេវីត បន្តថា ក្នុងការ​បង្កើត​ស្នាដៃមួយនេះ ខ្លួនក៏​ជួប​នឹងបញ្ហាប្រឈមមួយចំនួន​ដែរ ដូចជា​ពេល​ចាប់ផ្តើម​ដំបូងៗ​គឺស្របពេលប្រទេសកំពុងជួបវិបត្តិកូវីដ-១៩ ក៏​ដូចជាបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន ប៉ុន្តែលោកនៅតែជំនះដោយយកបញ្ហានេះជាមិត្ត ដើម្បីសម្រេចស្នាដៃឱ្យចេញជារូបរាង។

អ្នកនិពន្ធវ័យ ២៥ឆ្នាំរូបនេះ លើកឡើងថា លក្ខណៈពិសេសនៃសៀវភៅកំណាព្យនេះ គឺកំណាព្យតែងជាភាសាអង់គ្លេស ហើយ​ក៏​មានបកប្រែជាភាសាខ្មែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកអានដែលចេះភាសាអង់គ្លេសកម្រិតដំបូង ឬមធ្យមអាចយល់ និងអានបាន ជាពិសេស ជនជាតិបរទេសក៏អាចអាន និងស្វែងយល់ពីទម្រង់កំណាព្យខ្មែរ។ លើសពីនេះ ការប្រើប្រាស់ពាក្យជាភាសាអង់គ្លេស ដែលអាចឱ្យអ្នកអានទទួលបានភាពពីរោះ រណ្ដំ និងស្ដាប់មិនធុញទ្រាន់។

លោក សាយ ដេវីត ជាកវីនិពន្ធឯករាជ្យ

បន្ទាប់ពីបោះពុម្ពស្នាដៃកំណាព្យនេះរួច លោក សាយ ដេវីត រំពឹងថា នឹងមានមនុស្សបានស្គាល់កាន់តែច្រើន និងអាចយកជាជំនួយសម្រាប់ការសិក្សាស្វែងយល់អំពីកំណាព្យខ្មែរសរសេរជាភាសាអង់គ្លេស។ ជាពិសេស អ្នកជំនាន់ក្រោយអាចយកធ្វើជាគំរូ ដោយអាចធ្វើអ្វីខុសប្លែកពីគេ ប៉ុន្តែត្រូវតែរក្សាគុណតម្លៃ និងតម្លៃអប់រំ។

«ខ្ញុំមានអារម្មណ៍រីករាយសម្រាប់ខ្លួនឯង ព្រោះអាចសម្រេចក្ដីស្រមៃទី១ ព្រមទាំងមានអារម្មណ៍កក់ក្ដៅ មានការខ្វល់ខ្វាយ ចង់ដឹង ចង់ឮ ពីមនុស្សជុំវិញ ជាពិសេសនៅពេលដែលមានមិត្តភក្តិគាំទ្រស្នាដៃដំបូង»។

លោក សាយ ដេវីត បន្ថែមថា សម្រាប់តម្លៃអប់រំនៅក្នុងសៀវភៅកំណាព្យនេះ គឺសរសេរចេញពីអារម្មណ៍ គំនិត បទពិសោធន៍ ភាពកំប្លុកកំប្លែង ដើម្បីឱ្យអ្នកអានទទួលបានអារម្មណ៍សប្បាយរីករាយ។ លើសពីនេះ ផ្ដល់រសជាតិចម្រុះ ដោយផ្ដល់បទពិសោធន៍ទាក់ទងនឹងជីវិតការងារ ស្នេហា មិត្តភាព ការរស់នៅក្នុងសង្គម ដោយបង្ហាញទាំងការឈឺចាប់ផង ក្ដីស្រឡាញ់ផង និងគំនិតទស្សនៈអ្នកនិពន្ធទៅលើអ្វីមួយ។

សៀវភៅកំណាព្យខ្មែរជាភាសាអង់គ្លេស “Summersky Poems”

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា សម្រាប់កម្ពុជាដែលមានយុវជនចេះសរសេរកំណាព្យខ្មែរជាភាសាអង់គ្លេស ហើយថែមទាំងបានរក្សានូវក្បួនកំណាព្យខ្មែរទៀត គឺជារឿងល្អ និងរឹតតែពិសេស ព្រោះថា កន្លងមកអ្នកសិក្សាទូទៅអាចចេះសរសេរកំណាព្យខ្មែរជាភាសាខ្មែរដោយគោរពតាមក្បួនកំណាព្យខ្មែរប៉ុណ្ណោះ។ លោកថា ប្រសិនបើមាន គឺឃើញមានអ្នកច្រៀងអាយ៉ៃខ្មែរច្រៀងជាភាសាអង់គ្លេស ប៉ុន្តែឃើញថា តិចតួចនៅឡើយ។

បណ្ឌិត ឈត ប៊ុនថង បន្ថែមថា សម្រាប់ការសរសេរកំណាព្យខ្មែរជាភាសាអង់គ្លេសនេះ ប្រសិនយុវជនអាចធ្វើបាន គួរជ្រើសយកកំណាព្យណាដែលបង្ហាញពីអត្តសញ្ញាណជាតិ វប្បធម៌ សិល្បៈខែ្មរ ដើម្បីឱ្យជនបរទេសបានអាន ទទួលអារម្មណ៍សប្បាយផង ទទួលព័ត៌មាន ចំណេះដឹង ប្រវត្តិសាស្រ្តខ្មែរកាន់តែច្រើន។

«ប្រសិនបើយើងសរសេរកំណាព្យខ្មែរជាភាសាខ្មែរ ទាល់តែជនបរទេសដែលចេះភាសាខ្មែរ ទើបអាចយល់ពីកំណាព្យខ្មែរបាន ប៉ុន្តែបើយុវជនចេះសរសេរកំណាព្យខ្មែរជាភាសាបរទេស នោះនឹងបញ្រ្ជាបទៅកាន់ពិភពលោកឱ្យគេបានស្គាល់អំពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងសិល្បៈខែ្មរ។»

បើតាម លោកបណ្ឌិត ឈត ប៊ុនថង ការសម្រេចក្ដីស្រមៃរបស់យុវជនខ្មែរក្នុងការសរសេរកំណាព្យខ្មែរជាភាសាអង់គ្លេសនេះ ជារឿងគួរឱ្យកោតសរសើរ សម្រាប់យុវជនជំនាន់ក្រោយ ហើយសូមបន្តធ្វើ និងមានការគាំទ្រពីស្ថាប័ន និងតួអង្គពាក់ព័ន្ធបន្ថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *