លក្ខណៈសម្បត្តិ៤ចំណុចរបស់គ្រូថែទាំ និងអប់រំកុមារតូចល្អ

កុមាររៀននៅមត្តេយ្យសិក្សាមានរយៈពេល១ឆ្នាំដល់៣ឆ្នាំ ហើយរយៈពេលដ៏សំខាន់នេះ ផ្ដល់ឱ្យគ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូចនូវឱកាស ដើម្បីធ្វើឱ្យលទ្ធផលសិក្សា និងការអភិវឌ្ឍរបស់កុមារតូចមានភាពល្អប្រសើរឡើង និងរៀបចំពួកគេជាស្រេចសម្រាប់ការអប់រំនៅបឋមសិក្សា។ ទន្ទឹមគ្នានេះ គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច ចាំបាច់ត្រូវមានសមត្ថភាព និងលក្ខខណៈសម្បត្តិល្អ ដែលត្រូវអភិវឌ្ឍចំណេះដឹង និងជំនាញជាប្រចាំ។

បើតាមឯកសារពង្រឹងគុណភាពសិក្សាដំបូង ភាគ១ ស្ដីពី ក្រមខ័ណ្ឌសមត្ថភាពគ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច (ECCE) សម្រាប់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីលក្ខណៈសម្បត្តិមួយចំនួនរបស់គ្រូថែទាំ និងអប់រំកុមារតូច ត្រូវអនុវត្តរួមមាន៖

១. ចំណេះដឹងជំនាញ ការប្រតិបត្តិគរុកោសល្យ និងការវាយតម្លៃ ៖ គ្រូថែទាំ និងអប់រំកុមារតូច ត្រូវមានការយល់ដឹងអំពីការរៀនសូត្រ និងការអភិវឌ្ឍគ្រប់ផ្នែក ជួយសម្រួលដល់ការរៀនសូត្រ និងអភិវឌ្ឍរបស់កុមារ ដែលមានសមត្ថភាពពាក់ព័ន្ធនឹងវិធីសាស្រ្តបង្រៀនដែលរួមបញ្ចូលការប្រើប្រាស់ឧបករណ៍វាយតម្លៃ វិធីសាស្រ្ត និងលទ្ធផលដើម្បីជួយគាំទ្រការរៀនសូត្រ និងការអភិវឌ្ឍរបស់កុមារ។ ទន្ទឹមនោះ សមត្ថភាពគាំទ្រ និងជំរុញ រួមមាន យល់ដឹងអំពីសិទ្ធិកុមារ ផ្ដោតការយកចិត្តទុកដាក់ចំពោះសិស្សលើសកម្មភាពរៀន និងបង្រៀន ផ្សារភ្ជាប់ខ្លួនឯងនូវចំណេះដឹងលើការរៀន និងការអភិវឌ្ឍកុមារគ្រប់ផ្នែក រួមបញ្ចូលទ្រឹស្ដីនៃការអភិវឌ្ឍកុមារតូច និងចំណេះដឹងពាក់ព័ន្ធច្បាប់ គោលនយោបាយ និងបទដ្ឋាននៃការថែទាំ និងអប់រំកុមារតូច ។ល។ លើសពីនេះ ចេះប្រើប្រាស់សកម្មភាពផ្នែកលើការលេងជាមូលដ្ឋាន និងវិធីសាស្រ្តបង្រៀនដែលជំរុញឱ្យមានការគិតស៊ីជម្រៅ និងច្នៃប្រឌិត ការធ្វើសេចក្ដីសម្រេចចិត្ត ការដោះស្រាយបញ្ហា និងជួយឱ្យកុមារក្លាយជាអ្នកសិក្សាសកម្ម។

២. បរិយាកាសរៀនសូត្រ ៖ គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច ចាំបាច់ត្រូវផ្ដល់ និងបង្កើតបរិយាកាសរៀនសូត្រ និងការអភិវឌ្ឍប្រកបដោយភាពអំណោយផល ដែលគិតគូរលើផ្នែកសង្គមនិងអារម្មណ៍ និងតម្រូវការលូតលាស់ផ្នែករាងកាយរបស់កុមារ ហើយដែលអនុញ្ញាតឱ្យកុមារមានអារម្មណ៍ថា ទទួលបានការចិញ្ចឹមបីបាច់សុវត្ថិភាព និងការការពារ។ លើសពីនេះទៀត ធានានូវបរិយាបន្នសម្រាប់អ្នកសិក្សាទាំងអស់ គ្រូអាចផ្ដល់នូវបរិកាសរៀនសូត្រ និងអាចបង្ហាញពីការប្រតិបត្តិប្រកបដោយបរិយាបន្ននានា ដែលជួយជំរុញដល់ការដាក់បញ្ចូលកុមារទាំងអស់ ជាពិសេសកុមារដែលមានតម្រូវការពិសេសក្នុងសកម្មភាពរៀនសូត្រ និងអភិវឌ្ឍន៍។

៣. ការចូលរួម និងកិច្ចសហការ ៖ គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូចដែលមានសមត្ថភាពអាចចូលរួមជាមួយតួអង្គពាក់ព័ន្ធក្នុងការអភិវឌ្ឍកុមារដោយហេតុផលផ្សេងៗគ្នា។ ឧទាហរណ៍ ការអាចរក្សាទំនាក់ទំនងជាប្រចាំជាមួយសមាជិកគ្រួសារ អាណាព្យាបាលឬអ្នកថែទាំកុមារស្របច្បាប់ ដើម្បីផ្ដល់ព័ត៌មានត្រឡប់លើបញ្ហានានាទាក់ទងនឹងការអភិវឌ្ឍរបស់កុមារក៏ដូចជាពង្រីកបទពិសោធន៍រៀនសូត្រនៅផ្ទះរបស់ពួកគេ។ លើសពីនេះទៅទៀត គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូចអាចសហការជាមួយមិត្តរួមការងារ រួមមានគ្រូបង្រៀននៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សាផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធការអភិវឌ្ឍរបស់កុមារ ព្រមទាំងធានានូវលទ្ធផលនៃការសិក្សាជាប់ជាប្រចាំនៅពេលដែលពួកគេផ្លាស់ទៅសាលារៀននៅបឋមសិក្សា។

៤. ការអភិវឌ្ឍវិជ្ជាជីវៈ ៖ គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច ដែលមានសមត្ថភាពអាចបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួនឯងនិងការអនុវត្តវិជ្ជាជីវៈជាប់ជានិច្ច ក្នុងនាមជាអ្នកធ្វើកិច្ចការផ្នែកថែទាំ និងអប់រំកុមារតូច។ ចំណុចនេះសំដៅដល់ការចូលរួមវគ្គបណ្តុះបណ្តាលវិក្រឹត្យការ ឬការបង្កើនកម្រិតវិញ្ញាបនបត្រនៃការសិក្សាផងដែរ។ គន្លឹះនៃសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូចអាស្រ័យលើការរប្ដេជ្ញាចិត្តក្នុងការធ្វើខ្លួនឯងឱ្យសកម្ម បន្តរៀនសូត្រជាប់ជាប្រចាំពេញមួយជីវិត និងអភិវឌ្ឍជំនាញផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរឡើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...