៤ចំណុចស្តង់ដារអនាម័យសម្រាប់គ្រឹះស្ថានសិក្សាដែលកំណត់ជាមណ្ឌលប្រឡងបាក់ឌុប

ភ្នំពេញ – សម្រាប់​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី២៧ ធ្នូ ២០២១ ខាងមុខនេះ ក្រសួងអប់រំ យុវជន និង​កីឡាបានធ្វើការ​កំណត់​នូវ​ការ​អនុវត្ត​ស្តង់ដារ​អនាម័យ​មួយ​ចំនួន សម្រាប់​គ្រឹះស្ថានសិក្សាដែលបានកំណត់ជាមណ្ឌលប្រឡង ។ ការ​កំណត់ស្តង់ដារ​អនាម័យសម្រាប់មណ្ឌល​ប្រឡងនេះ គឺដើម្បីធានាសុវត្ថិភាពសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ដែលមកបំពេញភាកិច្ចរៀងខ្លួនក្នុងមណ្ឌលប្រឡង ។

ខាងក្រោមនេះ ជាវិធានការមួយចំនួនសម្រាប់គ្រឹះស្ថានសិក្សាដែលបានកំណត់ជាមណ្ឌលប្រឡង ដែល​ត្រូវអនុវត្តស្ដង់ដារអនាម័យមុនដំណើរការសំណេរ៖

ទី១. រៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការដើម្បីចាត់វិធានការសង្គ្រោះតាមពិធីសារវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល

ទី២. រៀបចំបន្ទប់ប្រឡងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥ អង្សាសេ

ទី៣. ត្រៀមសម្ភារការពារសុវត្ថិភាពដូចជា ស្រោមដៃ ម៉ាស់ការពារសម្ភាររម្ងាប់មេរោគ សម្រាប់គណៈមេប្រយោគ និងគណៈកម្មការនានា ប្រើប្រាស់ពេលបំពេញភារកិច្ចរបស់ខ្លួននៅបន្ទប់ប្រឡងដែលមានបេក្ខជនមានកម្តៅលើសពី ៣៧,៥អង្សាសេ

ទី៤. បើកទ្វារបង្អួចបន្ទប់ប្រឡងឱ្យមានខ្យល់ ពន្លឺគ្រប់គ្រាន់ និងរក្សាសីតុណ្ហភាពក្នុងបន្ទប់ប្រឡងមិនឱ្យទាបជាង២៤អង្សាសេចំពោះបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។

បើតាម​សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និង​កីឡា នៅក្នុងថ្ងៃប្រឡងបាក់ឌុបខាងមុខនេះ បើ​មាន​ករណីបេក្ខជនវាស់កម្ដៅលើកទី២ នៅតែខ្ពស់លើសពី ៣៧,៥អង្សាសេ បេក្ខជននោះ​ត្រូវបញ្ជូនទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមទុក ចំណែកឯគណៈមេប្រយោគនិងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យឈប់សម្រាក និងណែនាំឱ្យរកសេវាសុខភាពសមស្រប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...