គន្លឹះ៣យ៉ាងជួយសិស្សប្រឡងមុខវិជ្ជាអក្សរសាស្រ្ត​ខ្មែរឱ្យទទួលបានពិន្ទុល្អ

ភ្នំពេញ- វិញ្ញាសា​អក្សរសាស្រ្តខ្មែរ ត្រូវ​បានចាត់ទុកថា គឺជា​វិញ្ញាសាដ៏​សំខាន់​មួយក្នុង​​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម្រាប់ថ្នាក់វិទ្យាសាស្រ្ត​សង្គម។ បើ​យោង​តាម​កាលវិភាគ​កំណត់​ដោយ​ក្រសួងអប់រំ សម្រាប់​ការ​ប្រឡង​បាក់ឌុបឆ្នាំនេះ វិញ្ញាសាអក្សរសាស្រ្ត​ខ្មែរ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេលរសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ ដោយ​មានរយៈពេល​រហូត​ទៅ​ដល់ ១៥០នាទី ដែល​ក៏ជា​វិញ្ញាសា​ដែលទទួលបានពិន្ទុ​ច្រើនជាង​គេ​ផងដែរ។ ដូច្នេះ តើ​បេក្ខជន​ប្រឡង​បាក់ឌុប ត្រូវ​ត្រៀមខ្លួន និង​ធ្វើដូចម្តេច​ដើម្បី​ទទួលបានពិន្ទុល្អ​លើវិញ្ញាសាមួយ​នេះ?

កញ្ញា សៀក ពេជ្ររចនា ជាអតីតសិស្ស និទ្ទេស B លើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ មកពីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង ហើយ​បច្ចុប្បន្នកញ្ញា​គឺជានិស្សិតឆ្នាំទី៤ សិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្ម, សម្រាប់​ការ​ប្រឡង​លើវិញ្ញាសាអក្សរសាស្រ្តខ្មែរនេះ កញ្ញាមានគន្លឹះចំនួន ៣ ដើម្បីអាច​ទទួលបាន​ពិន្ទុល្អ ៖

ទី១. យល់ច្បាស់ប្រធានបទ ៖ ប្រធានបទប្រឡងមុខវិជ្ជាអក្សរសាស្រ្ត​ខ្មែរ រួមមាន ប្រធានបទបែបពន្យល់ បែបពិភាក្សា និងបែបប្រៀបធៀប។ ដូចនេះ សិស្សានុសិស្សត្រូវដឹងថា ជារៀងរាល់ឆ្នាំវិញ្ញាសាប្រឡងបាក់ឌុបចេញប្រធានបទបែបណាច្រើនជាងគេ? តែកន្លងមកជាការមើលឃើញរបស់កញ្ញា គឺវិញ្ញាសាប្រឡងមុខវិជ្ជាភាសាខ្មែរច្រើនចេញប្រធានបែបពន្យល់ច្រើនជាងគេ ។

កញ្ញា សៀក ពេជ្ររចនា

“នៅមុនពេលប្រឡងបាក់ឌុប ខ្ញុំចូលចិត្តអានសៀវភៅច្រើន ដើម្បីដឹងថាអ្នកនិពន្ធចង់បង្ហាញអ្វី ? ក៏ដូចជាដឹងពីរបៀបសរសេរល្បះពីឃ្លាមួយទៅឃ្លាមួយទៀតឱ្យមានអត្ថន័យ។ លើសពីនេះ ខ្ញុំក៏ចូលចិត្តស្ដាប់មេរៀនត្រៀមប្រឡងបាក់ឌុបនៅក្នុងយូធូប ដើម្បីជំនួយជាគំនិតបន្ថែមនៅក្នុងការសរសេរសំណេរផងដែរ”

ទី២. នៅអំឡុងពេលដំណើរការសំណេរ ៖ សិស្សានុសិស្សត្រូវអានប្រធានបទឱ្យបានច្រើនដង តើប្រធានបទនោះចង់បង្ហាញពីអ្វី? តើប្រធានបទចង់សង្កត់ធ្ងន់ទៅលើន័យអ្វី? តើប្រធានចង់បង្ហាញតថភាពសង្គមចំណុចណា? ដូច្នេះ ចាំបាច់ត្រូវគិតបន្តិច មុននឹងសរសេរចូលក្រដាសប្រឡង ដោយអានប្រធានឱ្យយល់ច្បាស់ជាមុនសិន។ ម្យ៉ាងវិញទៀត ជៀងវាងទទួលបានវិញ្ញាសាប្រឡងភ្លាមសរសេរភ្លាមដោយមិនបានគិត និងមិន​យល់ច្បាស់ពីប្រធានបទ។

ទី៣. យល់ច្បាស់ពីគ្រោងឆ្អឹងតែងសេចក្ដី ៖ ចំណុចសំខាន់ដែលសិស្សានុសិស្សត្រូវយល់ច្បាស់នៅក្នុងសំណេរតែងសេចក្ដី គឺផ្ដើមសេចក្ដី តួសេចក្ដី និងបញ្ចប់សេចក្ដី។ ត្រង់ចំណុចផ្ដើមសេចក្ដី រួមមាន លំនាំបញ្ហា ត្រូវបង្ហាញអ្វីដែលពាក់ព័ន្ធជាមួយប្រធានបទ ។ បន្ទាប់មក ចំណូលបញ្ហា គឺលើកយកប្រធានបទមកបង្ហាញតែម្ដង ដោយមិនឱ្យបាត់ពាក្យណាមួយរបស់ប្រធាន។ ចំពោះ ចំណោទបញ្ហា គឺលើកពាក្យមកចោទសួរឱ្យស្របទៅនឹងប្រធានបទបែបពន្យល់។

កញ្ញា សៀក ពេជ្ររចនា

“នៅក្នុងប្រធានបទតែងសេចក្ដី សិស្សានុសិស្សអាចលើកយកពាក្យគន្លឹះចំនួនពីរមកពន្យល់បានហើយ ដែលបង្ហាញអំពីហេតុ និងផល ឬគិតថា ជាពាក្យដែលសំខាន់ ព្រមទាំងបញ្ជាក់ពីប្រធានបទឱ្យ​បានច្បាស់ ដោយជៀសវាងការពន្យល់ពាក្យគន្លឹះច្រើនពេក”

តើធ្វើបែបណាដើម្បីសរសេរបកស្រាយប្រធានបានល្អ? ឆ្លើយនឹងសំណួរនេះ កញ្ញា សៀក ពេជ្ររចនា បន្ថែមថា ចំណុចបកស្រាយប្រធាន ជាចំណុចមួយដែលត្រូវសរសេរច្រើន ដូច្នេះ បេក្ខជនប្រឡងត្រូវបកស្រាយប្រធានធ្វើយ៉ាណាឱ្យបានទូលំទូលាយ មានលក្ខណៈបែបវិទ្យាសាស្រ្ត និងយុទ្ធសាស្រ្តដែលបង្ហាញពីតថភាពបច្ចុប្បន្ន ក៏ដូចជាប្រវត្តិសាស្រ្ត និងរួមបញ្ជូលនូវរឿងអក្សរសិល្ប៍ខ្មែរ។ លើសពីនេះ បង្ហាញគំនិតសំខាន់ៗដើម្បីគាំទ្រប្រធានបទ និងបង្ហាញពីគុណតម្លៃនៃប្រធានបទឱ្យបានកាន់តែល្អ និងកាន់តែមានអត្ថន័យ។

អតីតសិស្សនិទ្ទេស B លើមុខវិជ្ជាភាសាខ្មែររូបនេះ បន្តថា ការបញ្ចប់សេចក្ដី រួមមាន ការវាយតម្លៃប្រធានបទ និងមតិផ្ទាល់ខ្លួនចំពោះប្រធានបទ។ ដូចនេះ នៅពេលវាយតម្លៃប្រធានបទត្រូវលើកសរសើរពីប្រធានបទនោះ ដោយលើកអំពីគុណសម្បត្តិ លើកឡើងអំពីគុណតម្លៃនៃប្រធានបទថា តើប្រធានបទនេះចង់បង្ហាញយើងពីអ្វី? ចង់ឱ្យយើងរៀនសូត្រអំពីអ្វីខ្លះ ដើម្បីឱ្យយើងសិក្សា និងអនុវត្តក្នុងជីវិតបន្ថែមទៀត។

កញ្ញា សៀក ពេជ្ររចនា បានបញ្ជាក់ថា ទោះបីជាសិស្សានុសិស្សជក់សរសេរសំណេរក្នុងការប្រឡងយ៉ាងណាក៏ដោយ នៅពេលឮសូរសំឡេងជួង ១៥នាទីចុងក្រោយ ត្រូវចាប់ផ្ដើមសរុបសេចក្ដីភ្លាម ព្រោះបើមិនធ្វើបែបនេះ អាចនាំឱ្យសរុបសេចក្ដីមិនទាន់ ជាហេតុបាត់បង់ពិន្ទុលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...