ភ្នំពេញ – គុនបុរាណរបស់កម្ពុជា គឺ “គុនល្បុក្កតោ” ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការហើយ កាលពីវេលាម៉ោង​១៦:៣១នាទី ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង​រ៉ាបាត ប្រទេស​ម៉ារុក ត្រូវ​នឹង​ម៉ោង ២២:៣១នាទី ម៉ោង​នៅ​កម្ពុជា ​ក្នុងកិច្ចប្រជុំលើកទី​១៧​ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ ។

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា ការ​ចុះ​បញ្ជី​ គុនល្បុក្តតោ ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃមនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ គឺជា​ជោគជ័យ និង​មោទកភាព​ជាតិ​ដ៏​ធំ​ធេង​ថ្មី​មួយ​ទៀត ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ការពារ និង​លើក​តម្លៃ​បេតិកភណ្ឌវប្បធម៌ ជាពិសេស​បេតិកភណ្ឌវប្បធម៌​អរូបី ដែលងាយ​ប្រឈម​នឹង​ការបាត់បង់។

ជោគជ័យ​ដ៏​ត្រចះត្រចង់នេះ គឺជា​សក្ខី​ភាព​បង្ហាញច្បាស់​ពីការ​ស្រឡាញ់ ការ​យក​ចិត្ត​ទុកដាក់​ខិតខំ​ប្រឹងប្រែង​គាំទ្រ និង​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាងក្រសួងវប្បម៌ និង​វិចិត្រសិល្បៈ ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល រួម​ជាមួយ​សហព័ន្ធ​កីឡា​គុនល្បុក្កតោកម្ពុជា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធនានា និង​អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូ និង​សិស្ស​គុនល្បុក្កតោ ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន នៅ​តាម​បណ្តា​រាជធានី-ខេត្ត​នានា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រសួង​វប្បធម៌​ក៏​បាន​លើកឡើងដែរថា ​បេតិកភណ្ឌវប្បធម៌ ទាំង​រូបី និង​អរូបី​របស់ជាតិ មិន​ត្រឹម​តែ​ជា​អត្តសញ្ញាណ និងជា​ព្រលឹង​ជាតិ​ដែលបាន​លើក​ស្ទួយ​កេរ្តិ៍​ឈ្មោះរបស់ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ល្បី​រន្ទឺ​នៅ​លើឆាក​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះទេ ថែមទាំង​បាន​ចូល​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ទៀតផង។

គុនល្បុក្កតោ ជាក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​ក្នុង​សម័យ​អង្គរ ដែល​បាន​បង្ហាញ​ពីសកម្មភាពយ៉ាងរស់រវើកនៅលើជញ្ជាំងប្រាសាទខ្មែរ និ​ង​បាន​ចាក់​ឬស​​យ៉ាងជ្រៅ​នៅ​ក្នុង​សង្គមខ្មែរ​ជាច្រើន​សតវត្ស​មក​ហើយ ។ គុនមួយ​នេះ មានគោលបំណងដើម្បីអភិវឌ្ឍកម្លាំងផ្លូវចិត្ត និងរាងកាយ និងវិន័យរបស់អ្នកអនុវត្តរបស់ខ្លួន តាមរយៈបច្ចេកទេសការពារខ្លួន និងទស្សនវិជ្ជាអហិង្សា។ ការបណ្តុះបណ្តាលគុនល្បុក្កតោ មិនត្រឹមតែអំពីបច្ចេកទេស និងជំនាញរាងកាយប៉ុណ្ណោះទេ ថែមទាំងបង្រៀនអំពីវិន័យផ្លូវចិត្ត អំពីរបៀបគោរពធម្មជាតិ និងអាកប្បកិរិយាប្រកបដោយសុជីវធម៌ក្នុងសង្គមផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...