បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុងនៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ លើកកម្ពស់ការអាននៅតាមសហគមន៍

យុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC ) បានប្រកាសបើកបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង ក្រោមប្រធានបទ ៖ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ បានចូលរួមគាំទ្រដល់សហគមន៍ ដោយបានចូលរួមគាំទ្របណ្ណាល័យសហគមន៍ជាង៤០កន្លែង ខណៈការចែកសៀវភៅ បានជាង១ម៉ឺនក្បាលនៅទូទាំងប្រទេស។

បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុងនៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

លោកស្រី ហ៊ាង វត្ថី សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយ សង្ឃឹមថា បេសកកម្មនេះ គឺជាផ្នែកមួយជំរុញវប្បធម៌ការអានតាមសហគមន៍ ពង្រឹងបន្ថែមនូវធនធានមនុស្សនៅក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។

សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយរូបនេះ រំពឹងជឿជាក់ថា ក្រោយចប់សកម្មភាពជំរុញការអាន និងបណ្តុះវប្បធម៌អានសៀវភៅ ដែលនឹងមានភាពសកម្មភាព និងឯករាជ្យក្នុងការជំរុញឱ្យសហគមន៍ទាំងនោះអាចរៀបចំសកម្មភាពនានាបានដោយខ្លួនឯងនៅសហគមន៍ពួកគេ ជាពិសេសឱ្យយុវជនកាន់តែស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ខ្មែរ។

បើតាម លោកស្រី ហ៊ាង វត្ថី យុទ្ធនាការសៀវភៅមួយសហគមន៍មួយ គឺជាយុទ្ធនាការមួយដែលមានសកម្មភាពបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យតាមរយៈកម្មវិធីចំនួន៥ រួមមាន ១. កម្មវិធីប្រកួតអំណាន២៥ខេត្តក្រុង និងជើងឯកបំបែកជើងឯកនៅរាជធានីភ្នំពេញ ២. កម្មវិធីចែកសៀវភៅ ៣. កម្មវិធីបណ្ណាល័យចល័ត ៤. កម្មវិធីអភិវឌ្ឍបណ្ណាល័យ និង៥. សិក្ខាសាលាចែករំលែកចំណេះដឹង។

លើកកម្ពស់ការអាននៅតាមសហគមន៍

លោក ជា តុងហ៊ួរ សហគ្រិនវ័យក្មេង និងជាអ្នកនិពន្ធសៀវភៅ លើកឡើងដែរថា មូលហេតុដែលជំរុញឱ្យលោកចូលរួមយុទ្ធនាការរបស់សៀវភៅមួយសហគមន៍មួយ ព្រោះលោកចង់លើកកម្ពស់ការអានតាមសហគមន៍ យុវជន និងក្មេងៗជំនាន់ក្រោយ។ ទន្ទឹមគ្នានេះ លោកក៏ចង់លើកទឹកចិត្តអ្នកនិពន្ធឱ្យនិពន្ធនិងចងក្រងសៀវភៅល្អៗ សម្រាប់ប្រជាជនកម្ពុជា។

លោក ជា តុងហ៊ួរ បន្ថែមថា លោកក៏មានបំណងចង់ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាជនទាំងអស់ ងាកមកកាន់សៀវភៅអាន ព្រោះការអានវាល្អ និងសំខាន់សម្រាប់មនុស្សម្នាក់ៗ ហើយសង្គមជាតិមួយពិតជាត្រូវការ។ លើសពីនេះ ប្រជាជនអ្នកមានចំណេះ និងមានធនធាន ជាពិសេសចំណេះដឹងកើតចេញពីការអាន អានកាន់តែច្រើន យល់កាន់តែច្រើន ចេះកាន់តែច្រើន ជួយខ្លួនឯង ជួយគ្រួសារ ជួយប្រទេសជាតិផងដែរ។

លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា និងជានាយកអង្គការស៊ីប៉ា (Sipar) មានប្រសាសន៍ថា សៀវភៅមួយសហគមន៍មួយ ជាសកម្មភាពមួយល្អ ជាគំរូរបស់យុវជនយើង ដែលព្យាយាមយកសៀវភៅ​ទៅដល់ជនបទ។ លោកថា បញ្ហានៅកម្ពុជាយើង គឺសៀវភៅមិនបានទៅដល់ដៃមនុស្សគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីទេ ហើយគំនិតរបស់ប្អូនៗពាក់ព័ន្ធនឹងការធ្វើយ៉ាងណាយកសៀវភៅឱ្យបានទៅដល់សហគមន៍ ឬទីជនបទ ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពមួយល្អ ហើយជាការចូលរួម​ចំណែកយ៉ាងសកម្មមួយក្នុងការអភិវឌ្ឍការអាន និងការលើកស្ទួយចំណេះដឹងនៅកម្ពុជា។

ជំរុញយុវជន និងកុមារកាន់តែស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ខ្មែរ

គួរជម្រាបជូនថា បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុងនេះ នឹងធ្វើការបែងចែកជា៥ ខ្សែរខុសៗគ្នា ដើម្បីចែកសៀវភៅចំនួន ២ម៉ឺន៥ពាន់ក្បាល ទៅដល់សហគមន៍នានា រួមទាំងស្វែងរកជើងឯកអំណានប្រចាំតំបន់ ដើម្បីប្រកួតប្រជែងស្វែងរកជើងឯកបំបែកជើងឯក នៅរាជធានីភ្នំពេញផងដែរ។ បេសកកម្មនេះ រំពឹងមានអ្នកចូលរួមប្រហែល២ពាន់៥រយនាក់ ដែលរួមមានយុវជន អ្នកនិពន្ធ សហគ្រិន និងដៃគូសហការលើផ្លូវដ៏វែងឆ្ងាយប្រមាណ៣ពាន់គីឡូម៉ែត្រជុំវិញប្រទេស។

ខ្សែរទី១ នឹងបាញ់ឆ្ពោះទៅទិសភាគពាយ័ព្យ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខ្សែរទី២ នឹងបាញ់ឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ ខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ខ្សែរទី៣ បាញ់ឆ្ពោះទៅទិសអាគ្នេយ៍ មានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ខ្សែរទី៤ បាញ់ឆ្ពោះទៅទិសនិរតី មានខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង កែប និងតាកែវ និងខ្សែរទី៥ បន្តបាញ់ឆ្ពោះទៅទិសឦសាន មានខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...