សិស្សជ័យលាភីសាលារៀនសហគមន៍២១ ៨នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសសឹង្ហបុរី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសតាមរយៈកម្មវិធីប្រកបពាក្យភាសាអង់គ្លេស (Spelling Bee) គេបានរកឃើញសិស្សជ័យលាភីក្នុងបណ្តាញសាលារៀនសហគមន៍២១ ចំនួន៨រូបដែលមានឱកាសទៅធ្វើទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃនៅប្រទេសសឹង្ហបុរី។

សិស្សឆ្នើមទាំង ៨នាក់ បានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរី ។ នៅទីនោះ ពួកគេនឹងត្រូវទៅទស្សនកិច្ចនៅសារៈមន្ទីរវិទ្យាសាស្រ្ត គ្រឹះស្ថានអប់រំ ទស្សនាទីក្រុង ផ្សារទំនើបនៃប្រទេសសិង្ហបុរី និងកន្លែងទេសចរណ៍ដូចជា៖ Merlion/Marina Bay, China Town, Garden by the Bay, ទីក្រុងLittle India។

សូមជម្រាបថា សាលារៀនសហគមន៍២១ គឺជាបុត្រសម្ព័ន្ធនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានចក្ខុវិស័យអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មីសម្រាប់សហគមន៍ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍ក្នុងប្រទេសកម្ពុជា។ ចំណែកកម្មវិធីសិក្សាក៏ផ្តោតសំខាន់លើការអភិវឌ្ឍបុគ្គលលក្ខណៈ ការប្រាស្រ័យទាក់ទង បំណិនជីវិត វប្បធម៌ចម្រុះ ដើម្បីប្រាកដប្រជាថាសិស្សអាចសម្របសម្រួលខ្លួនរស់នៅ ប្រកបអាជីវកម្ម និងបំពេញការងារក្នុងមជ្ឈដ្ឋានប្រទេសកម្ពុជា និងអន្តរជាតិ។

ទន្ទឹមនឹងនេះ សាលារៀនសហគមន៍២១ ផ្តល់សេវាកម្មអប់រំលើកម្មវិធីមត្តេយ្យភាសាខ្មែរ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីចំណេះទូទៅភាសាខ្មែរតាមរយៈប្រព័ន្ធអប់រំជាតិ កម្មវិធីភាសាអង់គ្លេសក្រៅម៉ោង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យ។

ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានបន្ថែមកម្មវិធីសិក្សាអមចំនួន២៖ ១.កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព ដែលនាំមកពីប្រទេសសិង្ហបុរី ២.កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាសម្បទាតាមរយៈមេរៀនទម្លាប់ល្អទាំង៧សម្រាប់បុគ្គលិកឆ្នើម ដែលនាំមពីសហរដ្ឋអាមេរិក។ កម្មវិធីសិក្សាទាំងពីរនេះផ្តោតលើជំនាញបំណិនសតវត្សរ៍ទី២១ ដើម្បីជួយឱ្យសិស្ស អាចសម្របខ្លួនទៅនឹងបម្រែបម្រួលបរិបទសង្គម សេដ្ឋកិច្ចក៏ដូចជាសម្រាប់ទីផ្សារការងារនៅពេលអនាគត។

លើសពីនេះ សាលារៀនក៏បានបន្ថែមជំនាញកុំព្យូទ័រ កីឡា សិល្បៈ ដើម្បីពង្រឹងកាយសម្បទា សុខភាព ស្មារតីជាក្រុម កាត់បន្ថយភាពតាងតឹងផ្នែកអារម្មណ៍ ការកម្សាន្តសប្បាយរីករាយ ក៏ដូចជាផ្តល់បណ្តុះជំនាញថ្មីៗសម្រាប់បំណិនជីវិត។ ក្លឹបសិក្សា និងក្លឹបប្រកួតប្រជែងសិស្សពូកែ ក៏ជាសកម្មភាពសាលារៀនបង្កើតឡើងក្នុងគោលបំណងជំរុញការរៀន និងបង្រៀនរបស់សិស្សានុសិស្សឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ សាលារៀនក៏យកចិត្តទុកដាក់ខ្ពស់ផងដែរលើការអប់រំសុខភាព វិធីសាស្ត្រអប់រំបុត្រធីតា និងប្រធានបទផ្សេងៗទៀតតាមរយៈសិក្ខាសាលាអប់រំសម្រាប់អាណាព្យាបាល និងសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *