ភ្នំពេញ – និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន ២០០នាក់ នឹងចេញដំណើរទៅធ្វើកម្មសិក្សារយៈពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅប្រទេសអ៊ីស្រាអែលឆាប់ៗខាងមុខនេះហើយ ។ នេះបើតាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាឱកាសជួបសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ។
ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានចូលរួមអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុម ហ៊ុន Sedot Negcv Agriculture Training Center (SNAC) ដោយផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី២ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហ៊ុន SNAC តែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសឱ្យដល់និស្សិតទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយចំនួននិស្សិតកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ពីចំនួន ៥០នាក់នៅឆ្នាំទី១ ដល់ ២០០នាក់នៅឆ្នាំទី២នេះ។ ឯកឧត្តមបន្តថា នេះជាឱកាសដ៏ប្រសើររបស់និស្សិតក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ។
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
“ក្មួយៗត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវច្បាប់ វិន័យរបស់សាលា និងប្រទេសគេ ត្រូវមានសីលធម៌ និងទម្លាប់ត្រឹមត្រូវល្អ អំណត់ អត់ធន់តស៊ូរៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឱ្យក្លាយជានិស្សិតល្អ និងពលរដ្ឋល្អ ក្រោយពីត្រឡប់មកមាតុភូមិវិញ”
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បន្ថែមថា ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់និស្សិត គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍន៍វិស័យកសិកម្ម នាពេលអនាគត ។ ទន្ទឹមគ្នានេះ និស្សិតគ្រប់រូបត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំរៀនសូត្រ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីរួមគ្នាគិតគូដោះស្រាយនូវរាល់បញ្ហាដែលកសិករកំពុងប្រឈមឱ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ ជាពិសេស ឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានឱ្យដឹងថា វិទ្យាស្ថានបានធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សជាមួយក្រុមហ៊ុន SNAC នៅឆ្នាំ ២០១៩ ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែងដល់និស្សិតឆ្នាំទី២ សម្រាប់រយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល។ លើសពីនេះ និស្សិតត្រូវសិក្សាលើមុខវិជ្ជាមួយចំនួនរួមមាន ទី១.ស្តង់ដារកសិកម្មអន្តរជាតិ ទី២.សេដ្ឋកិច្ចកសិកម្ម ទី៣.ការការពារដំណាំ ទី៤.គម្រោងស្រាវជ្រាវ ទី៥.ការអភិរក្សធនធានដី ទី៦.មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ទី៧.បច្ចេកទេសក្រោយប្រមូលផល ទី៨.ការធ្វើកសិកម្មឈើហូបផ្លែ ទី៩.និរន្តរភាពកសិកម្ម។ល។ ចំណែកជំនាញដែលត្រូវអនុវត្តនៅក្នុងកសិដ្ឋាន រួមមាន៖ ១.ការចិញ្ចឹមសត្វ ២.សាកវប្បកម្ម ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤.ដំណាំផ្កា ៥.ការបណ្តុះផ្សិត ៦.គ្រាប់ពូជជាដើម៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2023
សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2024
មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍១០០ភាគរយជាច្រើនកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2023
ជាឱកាសល្អសម្រាប់យុវជនរស់នៅក្នុងខេត្តកោះកុង ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...



































































