សិស្សកម្ពុជា២០រូប ឈ្នះ​ពានរង្វាន់ និង​មេដាយមាស​ពីការប្រកួត UCMAS អន្តរជាតិ

សិស្ស​កម្ពុជា​ចំនួន៧នាក់​បាន​ឈ្នះ​ពានរង្វាន់ ខណៈ១៣នាក់​បានឈ្នះមេដាយមាស ពីការ​ប្រកួត UCMAS អន្តរជាតិ ដែល​មាន​កុមារ​មក​ពី៣១ប្រទេស​លើសកល​លោក​ចូលរួម​ប្រកួត។ ការប្រគល់ពានរង្វាន់ មេដាយមាស បានធ្វើ​ឡើង​កាលពីចុងសប្តាហ៍​កន្លងទៅនេះ ក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង​ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។

លោក ងន់ ច័ន្ទរ៉ា នាយកយូស៊ីម៉ាសកៀនស្វាយផ្លាហ្សានៃសាលារៀនបញ្ញវន្តកម្ពុជា មានប្រសាសន៍ថា ក្នុងការ​ប្រកួត UCMAS អន្តរជាតិឆ្នាំនេះ សិស្ស​កម្ពុជាសរុបទាំងអស់ចំនួន៥០០នាក់ បានឈ្នះពានរង្វាន់ មេដាយមាស និង​វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សា។ ក្នុងនោះសិស្ស ៧នាក់ឈ្នះបានពានរង្វាន់ ១៣នាក់ឈ្នះមេដាយមាស និង៤៨០នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ។

ពិធីប្រគល់ពានរង្វាន់ មេដាយមាស វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ ដល់សិស្ស UCMAS សាខាកៀនស្វាយផ្លាហ្សា និងសាខាឬស្សីកែវ

លោក ងន់ ច័ន្ទរ៉ា មានប្រសាសន៍ដោយកោតសរសើរ​ដល់​សិស្ស​កម្ពុជា ដែលបានខិតខំ​ប្រឹងប្រែង​រៀន​សូត្រ រហូត​ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយ​សិស្ស​កម្ពុជា​បានឈ្នះ Grand Champion ជា​ពានផុតលេខខ្ពស់​បំផុត យកឈ្នះ​កុមារ​អន្តរជាតិ​មក​ពី៣១ប្រទេស លើពិភពលោក។

លោក ច័ន្ទរ៉ា បន្តថា តាមរយៈលទ្ធផលនេះ បានបង្ហាញឱ្យឃើញថា សិស្សានុសិស្សកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ និងអាចប្រកួតប្រជែងជាមួយសិស្សានុសិស្សបរទេសជាច្រើននៅលើសកលលោកបាន។ ភាពជោគជ័យរបស់ពួកគាត់ពិតជានឹងមិនអាចទៅរួចនោះទេ ប្រសិនបើគ្មានវត្តមានរបស់លោកគ្រូ-អ្នកគ្រូ និងអ្នកអាណាព្យាបាល ជាពិសេសនោះគឺសុខសន្តិភាពរបស់ប្រទេសយើងផ្ទាល់។

សិស្ស UCMAS

លោកបណ្ឌិត Chris Chew នាយកប្រិតបត្តិយូស៊ីម៉ាសអន្តរជាតិ មានប្រសាសន៍ថា UCMAS ជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលដែលឈានមុខគេនឹងបានបង្តើតតាំងពីឆ្នាំ១៩៩៣ ដែលមាន ៦០០០សាខា ក្នុង៨០ប្រទេស ទូរទាំងពិភពលោក។ UCMAS ត្រូវបានបង្រៀនដោយប្រើប្រាស់ម្រាមដៃទាំង ៦ជាមួយ ឧបករណ៍ Abacus ជួយសិស្សឱ្យអភិវឌ្ឍការផ្តោតអារម្មណ៍ច្បាស់ និងមានឥទ្ធិពលលើការចងចាំ និងការផ្តោតអារម្មណ៍របស់កុមារអាយុចន្លោះពី ៤ទៅ១២ឆ្នាំ ដោយពួកគេផ្តោតការយកចិត្តទុកដាក់កាន់តែខ្ពស់លើមេរៀន និងការសិក្សារបស់ពួកគេ។

កុមារី ច័ន្ទ នុន សុភ័ក្រគា ជាសិស្ស UCMAS ដែលទទួលបានជ័យលាភីពានរង្វាន់ និយាយថា ដើម្បីទទួលបានពានរង្វាន់នេះ រូបគេខិតខំព្យាយាម ហើយអនុវត្តលំហាត់ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃប្រឡង។ កុមារី ច័ន្ទ នុន សុភ័ក្រគា បន្តថា ​ការខិតខំសិក្សារៀនសូត្រពិតជាមានសារៈសំខាន់ណាស់ ដែលជួយឱ្យក្លាយជាពលរដ្ឋល្អ និងរួមចំណែកជួយអភិវឌ្ឍសង្គមជាតិនៅថ្ងៃអនាគត។

លោក កុល សំអុល ជាឪពុករបស់សិស្ស UCMAS ជ័យលាភីមេដាយមាស មានប្រសាសន៍ថា កម្មវិធី UCMAS គឺជាកម្មវិធីសិក្សាដែលជួយឱ្យកុមារមានខួរក្បាលឆ្លាតវៃ ឆាប់ចាប់បាន និងមានភាពក្លាហាន។ លោកថា ពីមុនកូនរបស់លោករៀនមិនសូវពូកែនោះទេ ប៉ុន្តែក្រោយបញ្ជូនកូនមករៀនក្នុងកម្មវិធី UCMAS ក៏មានការអភិវឌ្ឍខួរក្បាល ឆាប់ចងចាំបានល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...