គ្រឹះស្ថានមធ្យមសិក្សាចំនួន១៤ កំពុងអនុវត្តគម្រោងគាំទ្រការអប់រំពេញមួយជីវិត និងការងារសមរម្យ

គ្រឹះស្ថានមធ្យមសិក្សាចំនួន១៤ ក្នុងនោះ​មាននៅខេត្តសៀមរាបចំនួន០៤ ខេត្តស្ទឹងត្រែងចំនួន០៥ និងខេត្តរតនគិរីចំនួន០៥ កំពុងអនុវត្តគម្រោងគាំទ្រការអប់រំពេញមួយជីវិត និងការងារសមរម្យ តាមរយៈកម្មវិធីមគ្គុទ្ទេសក៍ អាជីព និងការផ្ដល់ប្រឹក្សាកម្រិតមធ្យមសិក្សា ក្រោមកិច្ចសហការរបស់ក្រសួងអប់រំនិងអង្គការភ្លែនអន្តរជាតិកម្ពុជា។ ក្នុងនោះ គម្រោងសាកល្បងចាប់ផ្តើមអនុវត្តពីថ្ងៃទី​០១ កញ្ញា ២០២៣ ដល់ថ្ងៃទី ៣០​មិថុនា​ ឆ្នាំ២០២៤ និងមានសក្កានុពលក្នុងការពង្រីកចំនួនសាលា​និងពេលវាលារហូតដល់ខែមិថុនា ឆ្នាំ២០២៦។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា សិស្សានុសិស្សនៅតាមអនុវិទ្យាល័យមិនទាន់មានផែនការជីវិតច្បាស់លាស់នៅឡើយ ដោយ​ពួកគេមិនដឹងថាខ្លួនចង់រៀនអ្វី? មិនដឹងថាគួររៀនជំនាញអ្វីដើម្បីជោគជ័យក្នុងជីវិត។ ដូច្នេះការអនុវត្តគម្រោងគាំទ្រការអប់រំពេញមួយ​ជីវិត និង​ការងារសមរម្យ គឺស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ ក្នុងការពង្រឹងគុណភាពនៃការអប់រំបំណិន ជំនាញរឹង និងជំនាញទន់ ដើម្បីជួយសិស្សានុសិស្សក្រោយបញ្ចប់មធ្យមសិក្សាមានផែនការជីវិតច្បាស់លាស់ ចេះជ្រើសរើសផ្លូវសិក្សា អាជីព មុខរបរ នាពេលអនាគតបានល្អប្រសើរ ជាពិសេសគាំទ្រដល់ការសិក្សាពេញមួយជីវិត។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា

បើតាមលោក យី គឹមថាន គម្រោងនេះមានគោលបំណងផ្ដោតសំខាន់លើការពង្រឹងគុណសម្បទាផ្ទាល់ខ្លួនរបស់យុវជនម្នាក់ៗ រួមមាន  ការជំរុញវឌ្ឍនភាពលើលទ្ធផលសិក្សា (អភិវឌ្ឍការអប់រំ) ការពង្រឹងប្រសិទ្ធភាពជ្រើសរើសផ្លូវសិក្សាឈានឆ្ពោះទៅចាប់យកការងារ-អាជីពជាក់លាក់ (អភិវឌ្ឍអាជីព) និងការគាំទ្រឥរិយាបថវិជ្ជមាន ដឹកនាំជីវិតក្នុងសង្គមស៊ីវីល័យ (អភិវឌ្ឍបុគ្គលិកលក្ខណៈ/ទំនាក់ទំនងសង្គម) របស់យុវជនក្នុងដំណាក់កាលពួកគេស្ថិតក្នុងសាលារៀន។ តាមរយៈការដឹកនាំ និងអនុវត្តសកម្មភាពមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សារបស់គ្រូប្រឹក្សាតាមសាលារៀន និងភាគីពាក់ព័ន្ធ លទ្ធផលសិក្សារបស់សិស្ស បញ្ហាសុខុមាលភាពសង្គម ការឆ្លងភូមិសិក្សាប្រកបដោយសុវត្ថិភាព ការទប់ស្កាត់អត្រាសិស្សបោះបង់នៅតាមសាលារៀន ការអប់រំបរិយាបន្ន បញ្ហាយេនឌ័រ និងការអប់រំពេញមួយជីវិត នឹងត្រូវបានជ្រោមជ្រែងលើកកម្ពស់ សំដៅសម្រេចឱ្យបាននូវស្ដង់ដារសាលារៀនមានប្រសិទ្ធភាព។

“ខ្ញុំរំពឹងថានឹងមានការយល់ដឹងកាន់តែច្រើនរបស់សិស្សានុសិស្ស ជំរុញឱ្យពួកគាត់មានទេពកោសល្យ មានគោលបំណងក្នុងជីវិត ដឹងអំពីការអប់រំលើជំនាញបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវិៈ (TVET) ក្នុងប្រទេសកម្ពុជា និងជំនាញនៅតាមសាកលវិទ្យាល័យ ដើម្បីសម្រេចបំណងសម្រាប់ការជ្រើសរើសអាជីពរបស់ខ្លួននៅថ្ងៃអនាគត”

លោក យី គឹមថាន នាយករដ្ឋប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា

លោក យី គឹមថាន បន្ថែមថា គម្រោងអនុវត្តក្នុងខេត្តខេត្តសៀមរាប រួមមាន វិទ្យាល័យតេជោហ៊ុនសែនអង្គរធំ, វិទ្យាល័យបន្ទាយស្រី, វិទ្យាល័យអង្គរជុំ និងវិទ្យាល័យ២៨មករា ដែលមានសិស្សសរុប ៥,៧២២ នាក់ ស្រី ៣,២៥៨ នាក់ និងគ្រូបង្រៀនសរុប ១៧៧ នាក់ ស្រី ៦៦ នាក់។ ខេត្តស្ទឹងត្រែង រួមមាន វិទ្យាល័យព្រះគោ, វិទ្យាល័យសេសានសុវត្ថិភាព, វិទ្យាល័យហ៊ុនសែនកោះស្រឡាយ, វិទ្យាល័យអូរស្វាយ និងវិទ្យាល័យសៀមប៉ាង ដែលមានសិស្សសរុប ៥,៧២២ នាក់ ស្រី ៣,២៥៨ នាក់ និងគ្រូបង្រៀនសរុប ១៧៧ នាក់ ស្រី ៦៦ នាក់។ និងខេត្តរតនគិរី រួមមាន វិទ្យាល័យប៊ូថងអូរជុំ, វិទ្យាល័យបរកែវ, វិទ្យាល័យវីរៈជ័យ, វិទ្យាល័យតាវែង និងវិទ្យាល័យអណ្ដូងមាស។ គម្រោងរំពឹងថា នឹងផ្ដល់ផលជះជាវិជ្ជមានទៅដល់ក្រុមគោលដៅទទួលផល គ្រឹះស្ថានមធ្យមសិក្សាចំនួន ១៤ ដែលមានសិស្សសរុប ១០,២០០ នាក់ ស្រី ៥,៥២៤ នាក់ និងគ្រូបង្រៀនសរុប ៣៣៩ នាក់ ស្រី ១២០នាក់។

ពិធីចុះអនុស្សរណៈយោគយល់រវាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងគីឡា និងអង្គការភ្លែនអន្តរជាតិកម្ពុជា លើការអនុវត្តគម្រោងស្ដីពី ការគាំទ្រការ អប់រំពេញមួយជីវិត និងការងារសមរម្យ តាមរយៈកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា កម្រិតមធ្យមសិក្សា

នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បន្តថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះសកម្មភាពពាក់ព័ន្ធរួមមាន ការរៀបចំវេទិកាតម្រង់ទិសអំពីអាជីព មុខរបរ និងការសិក្សាជំនាញ ការរៀបចំពិព័រណ៍តម្រង់ទិសវិជ្ជាជីវៈ កម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន និងកម្មវិធីអប់រំសហគ្រិនភាពជាដើម។ គម្រោងនឹងរៀបចំសិក្ខាសាលាតម្រង់ទិសដល់មន្ត្រីអប់រំស្រុក ខេត្ត និងនាយកសាលារៀនគោលដៅ ស្ដីពីការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា និងតួនាទីភារកិច្ចអ្នកពាក់ព័ន្ធ បណ្ដុះបណ្ដាលស្ដីពីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា កម្រិតមធ្យមសិក្សា ដល់គ្រូប្រឹក្សាតាមសាលារៀន បង្កើតភាពជាដៃគូរវាងសាលារៀន និងសហគមន៍មូលដ្ឋាន តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចែករំលែកបទពិសោធន៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្ដល់សេវាមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា។

គួរជម្រាបជូនថា គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ កម្ពុជាមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈសរុបចំនួន ១,៨១២ ក្នុងនោះ អនុវិទ្យាល័យមានចំនួន ១,២៥៣ និងវិទ្យាល័យមានចំនួន ៥៥៩ ។ រហូតមកដល់ពេលនេះមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ១១៥ ទូទាំងប្រទេស បាននឹងកំពុងអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីពនិងការផ្ដល់ប្រឹក្សា ដែលមានគ្រូប្រឹក្សាតាមសាលារៀនចំនួន ៣០៣ នាក់ ស្រី ១៣៧ នាក់ ជាប្រតិបត្តិករអនុវត្តផ្ទាល់កម្រិតសាលារៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...