ឃុំ និងភូមិ​ចំនួន១០ក្នុង​ខេត្តកណ្តាល ជាប់ជ័យលាភីជា “ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

គណៈកម្មការវាយតម្លៃជ័យលាភីថ្នាក់ក្រុង/ស្រុក បានសម្រេចផ្តល់ពានរង្វាន់ជ័យលាភីលេខ១ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ដល់ ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ នៅតាមបណ្តាក្រុងស្រុកទាំង១៣ នៃខេត្តកណ្តាល ដែលបានចូលរួមក្នុងកម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ឃុំ-សង្កាត់ឆ្នើម សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ក្នុងចំនួន១៣ក្រុង-ស្រុក នៃខេត្តកណ្តាល រួមមាន ជ័យលាភីលេខ១ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, ជ័យលាភីលេខ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, ជ័យលាភីលេខ៣ ឃុំសំរោងលើ ស្រុកអង្គស្នួល, ជ័យលាភីលេខ៤ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, ជ័យលាភីលេខ៥ សង្កាត់សំពៅពូន ក្រុងសំពៅពូន។ ចំណែក ភូមិឆ្នើមទាំង៥ រួមមាន ជ័យលាភីលេខ១ ភូមិកំពង់សំណាញ់ ស្ថិតក្នុងក្រុងតាខ្មៅ, ជ័យលាភីលេខ២ ភូមិព្រែកជ្រូក ស្ថិតក្នុងក្រុងអរិយក្សត្រ, ជ័យលាភីលេខ៣ ភូមិស្តៅកន្លែង ស្ថិតក្នុងស្រុកកៀនស្វាយ, ជ័យលាភីលេខ៤ ភូមិបឹងក្រោម ស្ថិតក្នុងស្រុកលើកដែក, ជ័យលាភីលេខ៥ ភូមិថ្នល់ទទឹង ស្រុកអង្គស្នួល។

ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បញ្ជាក់បន្ថែមថា ការវាយតម្លៃជ័យលាភី គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៣ រួមមាន អនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ រួមទាំងសូចនាករចំនួន១០ និងមធ្យោបាយផ្ទៀងផ្ទាត់ចំនួន៩១ចំណុច កំណត់ក្នុងវិស័យបរិស្ថាន រួមមាន គឺទី១. គ្មានសំណល់រឹង(សំរាម), ទី២. គ្មានសំណល់រាវ(ទឹកកខ្វក់), ទី៣. មានទឹកស្អាតប្រើប្រាស់, ទី៤. មានបង្គន់អនាម័យ, ទី៥. មានរុក្ខជាតិ(ដើមឈើ), ទី៦. មានការតុបតែងលម្អ, ទី៧. មានទេសភាពស្អាត, ទី៨. ទទួលការអប់រំនិងផ្សព្វផ្សាយ, ទី៩. ចូលរួមការពារធនធានធម្មជាតិ និងទី១០. ចូលរួមអភិវឌ្ឍន៍សហគមន៍។

ក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី “ភូមិ-ឃុំ​-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន គឺឈរលើមូលដ្ឋានវាយតម្លៃ និងដាក់ពិន្ទុផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៣ សូចនាករចំនួន១០ មធ្យោបាយផ្ទៀងផ្ទាត់ចំនួន៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរការនៃការជ្រើសរើសជ័យលាភី ចំនួន០៥ ជំហាន។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល

អភិបាលខេត្តកណ្ដាល ក៏បានជំរុញឱ្យក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ យកលទ្ធផលនេះ ទៅបន្តការផ្សព្វផ្សាយ ដើម្បីភូមិឃុំផ្សេងទៀត ដែលពុំបានជាប់ចំណាត់ថ្នាក់បន្តខិតខំយកចិត្តទុកដាក់ថែរក្សាបរិស្ថាន ក៏ដូចជាឱ្យពួកគាត់បានត្រៀមលក្ខណៈចូលរួមប្រកួតនៅលើក្រោយទៀត សំដៅឱ្យភូមិឃុំទាំងអស់មានភាពស្អាតរហូត ខណៈចំនួនភូមិសរុបនៅក្នុងខេត្តដែលបានចូលរួមទើបតែមានត្រឹម១០ភាគរយប៉ុណ្ណោះ។

“ប្រសិនបើមានស្មារតីនេះជាប្រចាំនោះ ភូមិឃុំយើងនឹងមានភាពស្អាតជារៀងរហូត ហើយតែមានភាពស្អាតនេះហើយ នឹងទាក់ទាញបាននូវកំណើនទេសចរ និងការវិនិយោគបន្ថែមទៀត”

គួរជម្រាបជូនថា ក្រសួងបរិស្ថាន បានរៀបចំចលនាការរៀបចំប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន រៀងរាល់២ឆ្នាំម្តង ដោយក្នុងនោះសម្រាប់ខេត្តកណ្ដាល មានភូមិចំនួន១២៣ និងឃុំ-សង្កាត់ ចំនួន១២២ បានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង១៣ នៃខេត្តកណ្តាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *