សុវត្ថិភាពឌីជីថល ៖ WE Forum កំពុងជំរុញការបង្កើតអនាគតឌីជីថល ដែលមានសុវត្ថិភាពជាងមុន

នៅពេលដែលពិភពលោកកាន់តែងាយស្រួលទំនាក់ទំនងគ្នាទៅវិញទៅមក បានធ្វើឱ្យការយល់ដឹង និងដំណោះស្រាយទៅលើ ការគំរាមកំហែង និងគ្រោះថ្នាក់ដោយសារឌីជីថលកាន់តែមានសារៈសំខាន់។ យោងតាមការស្ទង់មតិអំពីសុវត្ថិភាពអ៊ីនធឺណិតសកលឆ្នាំ២០២៣ ដោយក្រុមហ៊ុន Microsoft លើបុគ្គលិកជាង ១៦,០០០ នាក់ ក្នុងប្រទេសចំនួន ១៦ បានបង្ហាញថា ៦៩ភាគរយ នៃអ្នកចូលរួមបានជួបប្រទះនឹងហានិភ័យតាមអ៊ីនធឺណិត។ ស្ថិតិនេះ បានគូសបញ្ជាក់អំពីលក្ខណៈរីករាលដាលនៃគ្រោះថ្នាក់ឌីជីថល ដែលមានដូចជា ព័ត៌មានមិនត្រឹមត្រូវ (Misinformation), ព័ត៌មានប្រឌិត (Disinformation), ការគំរាមកំហែងតាមអ៊ីនធឺណិត, ការនិយាយដែលនាំឱ្យមានការស្អប់គ្នា (hate speech) និងការគំរាមកំហែងប្រើអំពើហិង្សា។

ការបង្កើតសម្ព័ន្ធសកលសម្រាប់សុវត្ថិភាពឌីជីថល

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការគំរាមកំហែងទាំងនេះ វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្កើតឱ្យមានសម្ព័ន្ធសកលសម្រាប់សុវត្ថិភាពឌីជីថល (Global Coalition for Digital Safety)។ ការបង្កើតសម្ព័ន្ធនេះ បង្ហាញពីការសម្រេចចិត្តដ៏សំខាន់ ដើម្បីឆ្ពោះទៅរកការលើកកម្ពស់សុវត្ថិភាពឌីជីថល។

សម្ព័ន្ធនេះ កំពុងដឹកនាំក្នុងការជំរុញកិច្ចសហការសកលសម្រាប់ពង្រឹងសុវត្ថិភាពឌីជីថល, គំនិតនេះ បានផ្ដួចផ្ដើមពីភាគីពាក់ព័ន្ធជាច្រើនរួមមាន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Meta, Amazon, TikTok និង Google, ក្រុមហ៊ុន eSafety Activefence, ភាពជាដៃគូសុវត្ថិភាព និងទំនុកចិត្តឌីជីថល មានដូចជា រដ្ឋាភិបាលនៃប្រទេសប៊ែលហ្សិក និងសិង្ហបុរី, និយតករនៅចក្រភពអង់គ្លេស និងអូស្ត្រាលី, សាកលវិទ្យាល័យដូចជា Oxford និង Stanford; និងទីភ្នាក់ងារអង្គការសហប្រជាជាតិដូចជា UNICEF និង UNOCT ។

សម្ព័ន្ធកំពុងជួយក្រុមហ៊ុន អ្នកបង្កើតគោលនយោបាយ អ្នកជំនាញ និងសង្គមស៊ីវិល តាមរយៈការបង្កើតឱ្យមានការគាំទ្រជាក់ស្ដែង, ការបណ្ដុះបណ្ដាល ជំនាញ សមត្ថភាព និងធនធាន, រួមទាំងធនធាន ដើម្បីបង្កើតប្រព័ន្ធអេកូឌីជីថល ដែលមានសុវត្ថិភាពជាងមុន។ សកម្មភាពនេះ គឺជាការឆ្លើយតបយ៉ាងស្វាហាប់ ចំពោះការកើនឡើង នៃមាតិកាភារវករ និងអំពើហិង្សា, ការកេងប្រវ័ញ្ចលើកុមារ, ការគំរាមកំហែងតាមអ៊ីនធឺណិត, ការបៀតបៀន, ការនិយាយដែលនាំឱ្យមានការស្អប់, ព័ត៌មានមិនត្រឹមត្រូវ (Misinformation) និងភាពស្មុគស្មាញ ដែលកំពុងលេចឡើង ដោយសារការប្រើប្រាស់បច្ចេកវិទ្យា metaverse និង បញ្ញាសិប្បនិម្មិត (generative AI) ។

គោលបំណងចម្បង នៃការបង្កើតសម្ព័ន្ធនេះ គឺ ដើម្បីធានាឱ្យបាននូវតុល្យភាពនៃការគោរពសិទ្ធិមូលដ្ឋានដូចជា សេរីភាពនៃការបញ្ចេញមតិ ឯកជនភាព និងសុវត្ថិភាពឌីជីថល។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រែងរបស់សម្ព័ន្ធ គឺផ្ដោតលើការបង្កើតការយល់ដឹងរួមគ្នា អំពីហានិភ័យបច្ចេកវិទ្យាឌីជីថល។

ការឆ្ពោះទៅរកសុវត្ថិភាពឌីជីថល

ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅ សម្ព័ន្ធសកលសម្រាប់សុវត្ថិភាពឌីជីថល ផ្ដោតលើផ្នែកសំខាន់ៗចំនួន ៣ មានដូចជា ៖

ទី១ ការកំណត់ និងវាស់វែងព្រំដែន ដែលអាចវាស់វែងបានច្បាស់លាស់ ដែលអនុញ្ញាតឱ្យក្រុមការងារ អាចតាមដានពីការវិវត្តន៍ និងឥទ្ធិពលនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធ។ គោលបំណង គឺដើម្បីបង្កើតភស្ដុតាងជាក់លាក់ ដែលអាចបង្ហាញពីអ្វី ដែលកំពុងដំណើរការ ដោយធានាថា រាល់ជំហាន នៃការអនុវត្ត គឺពិតជាមានប្រសិទ្ធភាព។

ទី២ ការរៀបចំផែនទី នៃការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពសម្រាប់សុវត្ថិភាពឌីជីថល ដោយផ្ដោតលើគោលការណ៍សុវត្ថិភាព តាមរយៈការរចនា និងការអនុវត្តល្អបំផុត ដើម្បីកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យឌីជីថល ប្រកបដោយសុវត្ថិភាព ការការពារគ្រោះថ្នាក់ និងការលើកកម្ពស់ទំនុកចិត្ត។

ទី៣ ការបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការកែលម្អរបៀបចែករំលែកព័ត៌មាន និងជំរុញការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ក្នុងយុគសម័យ ដែលព័ត៌មានប្រឌិត (Disinformation) រីករាលដានដូចផ្សិត, មនុស្សគ្រប់គ្នា ត្រូវមានជំនាញ ដើម្បីវិនិច្ឆ័យព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត ថា ជាព័ត៌មានពិត ឬប្រឌិត។ តាមរយៈការអប់រំ និងការផ្សព្វផ្សាយ សម្ព័ន្ធសកលសម្រាប់សុវត្ថិភាពឌីជីថល (Global Coalition for Digital Safety) មានបំណងផ្ដល់សិទ្ធិអំណាយដល់មនុស្ស និងស្ថាប័នផ្សេងៗ ឱ្យមានចំណេះដឹង និងសម្ភារៈសំខាន់ៗ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយសុវត្ថិភាព និងទំនុកចិត្ត។

ភាពស្មុគស្មាញ និងវិបត្តិនៃព័ត៌មានប្រឌិត ព័ត៌មានមិនត្រឹមត្រូវ មិនមែនជាការទទួលខុសត្រូវរបស់បុគ្គល ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា គ្រប់វិស័យទាំងអស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...