តើអ្វីជាការរៀនបែប Personalized learning? វិធីសាស្ត្រនេះ មានតួនាទីបែបណា ក្នុងការអប់រំទំនើប?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអប់រំបាននិងកំពុងប្រែប្រួលយ៉ាងខ្លាំង។ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបរៀនរបស់បុគ្គលម្នាក់ៗ ការរៀនបែប Personalized learning បានក្លាយជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការអប់រំទំនើប។ ប៉ុន្តែ តើអ្វីជាការរៀនបែប Personalized learning ?

វិធីសាស្ត្ររៀនបែប Personalized Learning

ការរៀនតាមរបៀប Personalized learning គឺជាវិធីសាស្ត្រអប់រំ ដែលសម្រួលកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងល្បឿននៃការបង្រៀនឱ្យស្របទៅតាមតម្រូវការ ជំនាញ និងចំណាប់អារម្មណ៍របស់សិស្សម្នាក់ៗ។ ដោយខុសពីគម្រូថ្នាក់រៀន ដែលប្រើវិធីសាស្ត្រតែមួយបង្រៀនសិស្សគ្រប់គ្នា (One-size-fits-all) វិធីសាស្ត្រនេះ ទទួលស្គាល់ថា អ្នកសិក្សាគ្រប់រូបមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា។ ហេតុនេះ ការបង្រៀនត្រូវសម្របទៅនឹងភាពខ្លាំង និងបញ្ហាប្រឈមរបស់សិស្សម្នាក់ៗ។

វិធីសាស្ត្រនេះ ប្រៀបដូចជា ការកាត់សំលៀកបំពាក់ដែរ គឺតម្រូវឱ្យសមឥតខ្ចោះសម្រាប់អ្នកពាក់។ ដូចគ្នានេះដែរ Personalized learning ត្រូវធានាថា សិស្សម្នាក់ៗទទួលបានបទពិសោធន៍សិក្សា ដែលបង្កើតឡើង សម្រាប់តែពួកគេប៉ុណ្ណោះ។ បទពិសោធន៍នេះ ជាប់ទាក់ទងនឹងការកែសម្រួល ផែនការមេរៀន ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងសកម្មភាពសិក្សា និងការវាយតម្លៃការសិក្សារបស់សិស្ស។ ហេតុនេះ ផ្ទុយពីការសិក្សា តាមរបៀបប្រពៃណី ដែលផ្ដោតលើគ្រូជាប្រភពតែមួយគត់នៃព័ត៌មាន និងចំណេះដឹងសម្រាប់សិស្ស វិធីសាស្ត្រ Personalized learning បានធ្វើឱ្យសិស្ស ដើរតួនាទីសកម្មខ្លាំង ក្នុងការសិក្សារបស់ពួកគេ។

អត្ថប្រយោជន៍ នៃ Personalized Learning

តើអ្នកធ្លាប់មានការលំបាក ក្នុងការផ្ដោតអារម្មណ៍ទៅលើរឿងអ្វីមួយ ដោយគ្រាន់តែរឿងនោះ មិនទាក់ទងនឹងអ្នកដែរឬទេ? វាជាបញ្ហាទូទៅក្នុងថ្នាក់រៀនប្រពៃណី ដែលមនុស្សគ្រប់គ្នា ត្រូវបានបង្រៀនតាមរបៀបតែមួយ ក្នុងល្បឿនដូចគ្នា។ ប៉ុន្តែការរសិក្សា តាមរបៀប Personalized learning អាចដោះស្រាយបញ្ហានេះបាន តាមរយៈការបន្ស៊ីមេរៀន ឱ្យស្របនឹងចំណង់ចំណូលចិត្តសិស្ស និងតម្រូវការជាក់ស្ដែងរបស់ពួកគេ។

ជាឧទាហរណ៍ សិស្ស ដែលស្រឡាញ់សិល្បៈ អាចរៀនមេរៀនគណិតវិទ្យា តាមរយៈគម្រោងដែលមើលឃើញ (Visual Project) ខណៈដែលអ្នករៀនផ្នែកបច្ចេកវិទ្យា អាចស្វែងយល់ពីការសរសេរកូដ ដែលជាផ្នែកនៃកម្មវិធីសិក្សារបស់គេ។ នៅពេលដែលសិស្សឃើញថា អ្វីដែលគេចង់ដឹង ត្រូវបានភ្ជាប់ជាមួយមេរៀនដែលគេកំពុងរៀន នោះពួកគេនឹងកាន់តែចង់រៀន ហើយមានកម្លាំងជំរុញក្នុងការប្រឹងប្រែងរៀនសូត្រ។ នៅពេលដែល ល្បឿន និងរបៀបបង្រៀន ស៊ីគ្នាជាមួយនឹងសមត្ថភាព និងចំណូលចិត្តរបស់សិស្ស ការសិក្សារបស់ពួកគេនឹងរីកចម្រើន បានឆាប់រហ័ស។

តួនាទីបច្ចេកវិទ្យា ក្នុងការរៀនបែប Personalized learning

ប្រសិនបើរបៀបរៀនបែប Personalized learning ជាម៉ាស៊ីន នោះបច្ចេកវិទ្យា គឺជាឥន្ធនៈ។ ជាមួយនឹងការកើនឡើងនៃបញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big data) និងវេទិកាសិក្សាអនឡាញជាច្រើន បច្ចេកវិទ្យាបានធ្វើឱ្យការអនុវត្តការអប់រំស្វ័យសិក្សា ងាយស្រួលជាងពេលណាទាំងអស់។

បច្ចេកវិទ្យាទាំងនេះ មិនត្រឹមតែធ្វើឱ្យការរៀនសូត្រ កាន់តែងាយស្រួលជាងមុននោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យសិស្ស អាចស្វែងយល់ពីគោលគំនិត ដែលពួកគេពិបាកយល់ក្នុងរបៀបសិក្សាបែបប្រពៃណីផងដែរ។

បញ្ហាប្រឈមនៃការអនុវត្តការរៀនបែប Personalized learning

ជាការពិតណាស់ គ្មានវិធីសាស្ត្រអប់រំណា ដែលគ្មានបញ្ហាប្រឈមនោះទេ ខណៈដែល Personalized learning ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ក៏មានបញ្ហាមួយចំនួន ដែលអ្នកអប់រំ និងស្ថាប័នអប់រំត្រូវដោះស្រាយបផងដែរ។

Personalized learning តម្រូវឱ្យអ្នកអប់រំ មានគំនិតច្នៃប្រឌិតក្នុងការបង្រៀន។ គ្រូបង្រៀន ត្រូវអភិវឌ្ឍជំនាញថ្មី ស្គាល់ឧបករណ៍ឌីជីថល និងគ្រប់គ្រងបរិយាកាសថ្នាក់រៀន ដែលមានថាមពលជាងថ្នាក់រៀនធម្មតា។ ចំណុចនេះ អាចជាការទាមទារច្រើនលើសលប់សម្រាប់គ្រូបង្រៀន ជាពិសេស គ្រូបង្រៀនដែលទម្លាប់ក្នុងការបង្រៀនតាមបែបប្រពៃណីរួចទៅហើយ។ ហេតុនេះ កម្មវិធីអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការគាំទ្រ គ្រប់គ្រាន់ គឺចាំបាច់សម្រាប់ការជួយគ្រូបង្រៀន ប្រសិនបើត្រូវផ្លាស់ប្ដូររបៀបបង្រៀនទៅជា Personalized learning ។

ម្យ៉ាងវិញទៀត មិនមែនគ្រប់សាលារៀន ឬសិស្សទាំងអស់សុទ្ធតែមានលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល កម្មវិធីកុំព្យូទ័រ និងបណ្ដាញអ៊ីនធឺណិត ដែលជាធាតុសំខាន់សម្រាប់ ការសិក្សា បែប Personalized learning នោះទេ។ គម្លាតនៃការប្រើប្រាស់ឧបករណ៍ឌីជីថលនេះ បានបង្កើតវិសមភាព និងគម្លាតចំណេះដឹងរបស់សិស្ស និងគ្រូបង្រៀន។

ដើម្បីយកឈ្នះលើបញ្ហានេះ រដ្ឋាភិបាល និងសហគមន៍ ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងផ្ដល់នូវលទ្ធភាពទទួលបានឧបករណ៍ឌីជីថល ដែលមានតម្លៃសមរម្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...