“បូណ៌មី” ត្រីបបែលទឹកសាបកម្ពុជាជាប់កំណត់ត្រាពិភពលោក Guinness World Records

កម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកលើប្រភេទត្រីបបែលមេគង្គដែលមានទំហំបំផុត និងមានទម្ងន់ធ្ងន់ជាងគេបំផុតពីស្ថាប័ន Guinness World Records នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រព្រឹត្តិទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។

“បូណ៌មី” ជាឈ្មោះត្រីបបែលយក្សទឹកសាបមានទម្ងន់ ៣០០គីឡូក្រាម និងជាមច្ឆាជាតិកម្រជិតផុតពូជ ដែលអ្នកនេសាទចាប់បាននៅថ្ងៃទី១៣ ខែមិថុនា​ឆ្នាំ២០២២ នៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ ក្រុមស្រាវជ្រាវបានប្រសិទ្ធនាមត្រីបបែលដ៏ធំនេះថា “បូណ៌មី” និងលែងភ្លាមៗទៅទន្លេវិញនៅថ្ងៃ ១៥កើតពេញបូណ៌មី បន្ទាប់ពីសិក្សាកត់ត្រាព័ត៌មានរួចរាល់ ។

លោក​ យី ជុងវៃ តំណាង GUINNESS WORLD RECORDS មានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍ និងព័ត៌មានពាក់ព័ន្ធនានា ត្រីបបែលញីរបស់កម្ពុជាពិតជាមានខ្នាតធំដែលមិនធ្លាប់ជួបលើពិភពលោក ។ ការបំបែកកំណត់ត្រាត្រីបបែលយក្សធំជាងគេលើពិភពលោកនេះ អាចបញ្ជាក់បានថា កម្ពុជាកាន់តែមានឈ្មោះបោះសំឡេងទៅកាន់ពិភពលោក និងជាប្រទេសមានធនធានមច្ឆជាតិកម្រ ព្រមទាំងមានធនធានជីវៈចម្រុះសម្បូរបែបផងដែរ ។

ព័ត៌មានកំណត់ត្រាពិភពលោក Guinness World Records បានបញ្ជាក់ថា ត្រីបបែលទឹកសាបធំជាងគេឈ្មោះ “បូណ៌មី” មានទម្ងន់ ៣០០គីឡូក្រាម មានប្រវែងបណ្តោយ ៣. ៩៨ម៉ែត្រ និងទទឹងខ្លួនប្រវែង ២.២០ ម៉ែត្រ ។ នេះជាត្រីបបែលទឹកសាបទន្លេមេគង្គដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ។ កាលពីឆ្នាំ២០០៥ កន្លងទៅត្រីរាជ (Mekong giant catfish) ត្រូវគេបានចាប់បាននៅទន្លេមេគង្គប្រទេសថៃ មានទម្ងន់ ២៩៣គីឡូ ដែលត្រីនេះស្រាលជាងត្រីបបែលបូណ៌មី ។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិញ្ញាបនបត្រកំណត់ត្រាពិភពលោកដែលកម្ពុជាទទួលបាននៅថ្ងៃនេះ អាចសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិរក្សជីវៈចម្រុះ និងធនធានត្រីទឹកសាបឱ្យមាននិរន្តភាព ។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីក្តីព្រួយបារម្ភជារួមលើសុខភាពទន្លេមេគង្គ ដែលកំពុងរងផលប៉ះពាល់ផ្សេងៗ រួមមាន ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍នានា ការចាក់ដីចូលទន្លេ ការបំពុលទឹកដោយសំណល់សំរាមប្លាស្ទិកជាដើម ។ បញ្ហាទាំងអស់នេះ គ្រប់ភាគីទាំងអស់ត្រូវចូលរួមដោះស្រាយដើម្បីសុខភាពទន្លេ ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (សម្តៅដល់ត្រីទឹកសាប) មានបីប្រភេទ គឺទី១ ត្រីបបែលយក្ស ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង ។ ទន្លេមេគង្គកម្ពុជាមានអន្លង់ត្រីជាច្រើនដែលប្រមូលផ្តុំដោយមច្ឆាជាតិចម្រុះស្ថិតនៅតាមលំហូរខ្សែទឹក ។ ប្រភេទត្រីបបែលទឹកសាបនេះក៏មានវត្តមានរស់នៅតាមដងទន្លេមេគង្គប្រទេសថៃ ឡាវ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ ។ ស្របគ្នានេះដែរ អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានចាត់ចំណាត់ថ្នាក់ត្រីប្រភេទនេះចូលក្នុងប្រភេទសត្វកម្រ ដែលត្រូវអភិរក្សដូចសត្វផ្សោតទឹកសាប ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...