នូវែលសេឡង់ ដាក់គោលដៅបង្កើនចំនួននិស្សិតអន្តរជាតិលើសបច្ចុប្បន្នទ្វេដង នៅឆ្នាំ ២០៣៤

រដ្ឋាភិបាល​នូវែលសេឡង់ បាន​ប្រកាស​កាល​ពីសប្ដាហ៍​មុន​ថា ប្រទេស​នូវែលសេឡង់ គ្រោង​បង្កើន​ទីផ្សារ​អប់រំ​សម្រាប់​និស្សិត​អន្តរជាតិ លើស​ចំនួន​បច្ចុប្បន្ន​ទ្វេដង នៅឆ្នាំ​២០៣៤ ។

រដ្ឋមន្ត្រីក្រសួង​អប់រំ​លោកស្រី Erica Stanford បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយថា ជាមួយ​នឹងការ​កើនឡើង​ចំនួន នៃការចុះឈ្មោះ​របស់​និស្សិត​អន្តរជាតិ​ដែល​កើន​ឡើងជា​លំដាប់​ចាប់តាំង​ពីឆ្នាំ​២០២៣មក រដ្ឋាភិបាល​ចង់​បង្កើន​ចំណូល​ពី​ការ​កើនឡើង​នេះ ដើម្បី​អាចទទួល​បាន​ប្រាក់​ចំណូល ៤,៣២ពាន់​លានដុល្លារ នៅ​ឆ្នាំ២០៣៤។

ការប្រកាស​នេះ ធ្វើឡើង​នៅពេល​ដែល​ប្រទេស​អូស្ត្រាលី និង​អាមេរិក ដែលជា​គោលដៅ​ដ៏ពេញនិយម​សម្រាប់​ការ​បន្តការ​សិក្សា​របស់​និស្សិត​អន្តរជាតិ មានបំណង​កាត់បន្ថយ​ចំនួន​និស្សិត​បរទេស ដែល​សិក្សាក្នុង​ប្រទេសខ្លួន។ ខណៈ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​ជាច្រើន កំពុង​ប្រកួតប្រជែង​គ្នា ក្នុងការ​ធ្វើទីផ្សារ ដើម្បី​ទាញ​ប្រយោជន៍​ពីការ​រឹតបន្តឹង​នេះ។

លោកស្រី Stanford បាន​បន្ថែម​ថា ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ ការអប់រំ​នូវែលសេឡង់​នឹងផ្ដោត​លើកិច្ចខិតខំប្រឹង​ប្រែង​ផ្សព្វផ្សាយ​ពីទីផ្សារ ដ៏មាន​សក្តានុពល​របស់​ខ្លួន ដើម្បី​បង្កើន​ចំនួន​និស្សិត។

ទីផ្សារ​អប់រំអន្តរជាតិ​របស់​ប្រទេស​នូវែលសេឡង់​បច្ចុប្បន្ន មានតម្លៃ ៣,៦ពាន់លានដុល្លារ នូវែលសេឡង់ ដែលនេះ​ជាចំណូល​សំខាន់មួយ សម្រាប់​សេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាល​ចង់ឃើញ​ការចុះឈ្មោះ​និស្សិត​អន្តរជាតិ កើន​ឡើងពី ៨៣,៧០០នាក់​នៅ​ឆ្នាំ​២០២៤ ដល់ ១០៥,០០០នាក់ នៅឆ្នាំ២០២៧ និង ១១៩,០០០នាក់ នៅឆ្នាំ២០៣៤ ដែល​ចំនួន​នេះ នឹង​បង្កើន​ផលចំណេញ​ទេ្វដង​សម្រាប់​សេដ្ឋកិច្ច​នូវែលសេឡង់។

ដើម្បី​លើកទឹកចិត្ត​ដល់និស្សិត​បរទេស​កាន់តែ​ច្រើន​ឱ្យមក​បន្តការ​សិក្សាក្នុង​ប្រទេស​នូវែលសេឡង់ រដ្ឋាភិបាល គ្រោង​បង្កើន​ម៉ោងធ្វើការ សម្រាប់​និស្សិត​អន្តរជាតិ ដោយ​បង្កើន​ម៉ោង​ធ្វើការ​ពី ២០ ទៅ ២៥ម៉ោង។ លើស​ពីនេះ រដ្ឋាភិបាល ក៏បាន​គិតគូរ​អំពី​ការ​ពង្រីក​សិទ្ធិ ទទួលបាន​ការងារ​ធ្វើ​សម្រាប់​និស្សិត​ថ្នាក់​ឧត្តមសិក្សា​ផងដែរ ក្នុងនោះ​ទាំង​និស្សិត​ផ្លាស់ប្ដូរ​ការ​សិក្សា និង​និសិ្សត​បន្តការ​សិក្សា គឺសុទ្ធតែ​មាន​សិទ្ធិ​ទទួល​បាន​ការងារ។

រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានទប់ស្កាត់​ទិដ្ឋាការ​សម្រាប់​និស្សិត​បរទេស ជាពិសេស​អ្នកដែល​មកពី​ប្រទេសចិន។ កាលពី​ខែឧសភា សេតវិមាន​បានដក​ហូតលទ្ធភាព​របស់​សាកលវិទ្យាល័យ Harvard ក្នុងការ​ចុះឈ្មោះ​និស្សិត​បរទេស ដែលនេះ​ជាវិធានការ​មួយ ត្រូវបាន​រារាំង​ដោយ​ចៅក្រម​សហព័ន្ធ។

រដ្ឋាភិបាល​អូស្ត្រាលី​បានកំណត់​ចំនួន​និស្សិត​អន្តរជាតិ​ថ្មីចូល​រៀន​ដល់ ២៧០,០០០នាក់ សម្រាប់​ឆ្នាំ​២០២៥ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​រក្សា​កំណត់ត្រា​នៃការ​ចំណាក​ស្រុក ដែលបាន​រួមចំណែក​ដល់ការ​កើនឡើង​នៃ​តម្លៃ​ផ្ទះជួល។

សម្រាប់​ប្រទេស​នូវែលសេឡង់ ដែល​បាន​ប្រឈម​ជាមួយ​នឹង​កំណើន​ដ៏​យឺតយ៉ាវ​ផ្នែក​សេដ្ឋកិច្ច ការ​ផ្លាស់ប្ដូរ​នេះ គឺជា​វិធានការ​ចុង​ក្រោយ​បំផុត ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​សេដ្ឋកិច្ច ដែល​មាន​បញ្ហា។ បន្ទាប់ពី​ការ​ធ្វើកំណែ​ទម្រង់​ការ​កំណត់​ទិដ្ឋាការ ដើម្បី​លើកទឹកចិត្ត​អ្នកជំនាញ​ឌីជីថល និង​ទាក់ទាញ​វិនិយោគ​បរទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...