បរទេស – ផែនដីដែលយើងរស់នៅសព្វថ្ងៃកំពុងតែជួបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។ បញ្ហានេះបានធ្វើឱ្យប្រទេសជាច្រើនកំពុងផ្តោតទៅលើអគារបៃតង ។ ដូចនេះ តើអ្វីគឺជាអាគារបៃតង ហើយហេតុអ្វីបានជាយើងគួរពិចារណាអំពីវា និង អ្វីដែលជាគោលដៅនៃអគារបៃតង?
តាមពិតទៅគោលដៅដ៏ធំបំផុតនៃអាគារបៃតង គឺធ្វើឱ្យផែនដីមាននិរន្តរភាពជាងនេះ និងជំរុញទឹកចិត្តឱ្យមនុស្សចង់រស់នៅបែបបៃតងដោយចេះស្រឡាញ់ថែរក្សាបរិស្ថាន។ ការសាងសង់ និងប្រតិបត្តិការ នៃអាគារបៃតងនឹងលើកកម្ពស់បរិយាកាសដែលនាំមកនូវសុខភាពល្អសម្រាប់អ្នកនៅជុំវិញ ហើយវានឹងមិនប៉ះពាល់ដល់ដី ទឹក ធនធាន និងថាមពលនៅក្នុងអគារនោះទេ។

ក្នុងនោះអគារបៃតង ត្រូវគេរៀបចំសាងសង់ និងប្រើប្រាស់ដោយមានទំនួលខុសត្រូវចំពោះបរិស្ថាន និងធនធានប្រកបដោយប្រសិទ្ធភាពដែលមានចាប់ពីការរចនា ការសាងសង់ ប្រតិបត្តិការ ការថែទាំ និង ការជួសជុល។
អគារបៃតងត្រូវបានគេស្គាល់ថាជាអគារប្រកបដោយនិរន្តរភាព ឬ ប្រសិទ្ធភាពខ្ពស់ ។ មិនត្រឹមតែប៉ុណ្ណោះ អាគារបៃតងបានជួយកាត់បន្ថយបញ្ហាផ្សេងៗដូចជា៖ ១. កាត់បន្ថយសំរាម ការបំពុល និង ការរិចរិលនៃបរិស្ថាន, ២.ការប្រើប្រាស់ថាមពល ទឹក និងធនធានផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាព, ៣. ការពារសុខភាពអ្នករស់នៅ និង បង្កើនផលិតភាពក្នុងការធ្វើការ ឬ សកម្មភាពផ្សេងៗ។

លើសពីនេះ អាគារបៃតងផ្តល់អត្ថប្រយោជន៍មួយចំនួនផងដែរដូចជា៖
១.បរិស្ថាន ៖ កាត់បន្ថយការខ្ជះខ្ជាយទឹក និងថាមពល, អភិរក្សធនធានធម្មជាតិ, ធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ និងទឹក, ការពារជីវចម្រុះ និង ប្រព័ន្ធអេកូឡូស៊ី។
២.សេដ្ឋកិច្ច ៖ កាត់បន្ថយការចំណាយ និង បង្កើនគុណភាពតម្លៃនៃអាគារ, ធ្វើឱ្យប្រសើរឡើងនូវផលិតភាពអ្នករស់នៅ, បង្កើតទីផ្សារសម្រាប់ផលិតផល និងសេវាកម្មបៃតង។
៣.សង្គម ៖ ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងកាត់បន្ថយភាពតានតឹងលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ មនុស្សជាច្រើនគិតថា ការរស់នៅបែបបៃតងគឺត្រូវចំណាយលុយអស់ច្រើន តែជាការពិតទៅនេះគឺជាការយល់ខុសត្រង់ចំណុចមួយថា ខណៈពេលចាប់ផ្តើមដំបូងវាអាចធ្វើឱ្យយើងចំណាយប្រាក់ច្រើនបន្តិច ដោយសារតែវត្ថុធាតុដើម និងផលិតផលពណ៌បៃតងអាចមានតម្លៃថ្លៃជាង ប៉ុន្តែយើងត្រូវពិចារណាអំពីអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីវា ហើយយើងរស់នៅដោយសន្សំសំចៃថាមពលបានច្រើនទៀតផង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាសផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2025
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2023
ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































