លទ្ធផលស្រាវជ្រាវ ៖ ការទទួលបានការអប់រំកម្រិតខ្ពស់ ជំរុញឱ្យអាយុសង្ឃឹមរស់មនុស្សកើនឡើង

ការស្រាវជ្រាវថ្មីមួយ បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃអាយុសង្ឃឹមរស់ និងគុណភាពជីវិត ក្នុងចំណោមប្រជាជនអូស្ត្រាលី ដែលទទួលបានការអប់រំកម្រិតខ្ពស់។

ការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Monash បានរកឃើញថា នៅអាយុ២៥ឆ្នាំ បុរសជនជាតិអូស្ត្រាលី ដែលរៀនចប់ថ្នាក់សាកលវិទ្យាល័យ មានអាយុសង្ឃឹមរស់ជាមធ្យមខ្ពស់ជាង អ្នកដែលបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១១ ឬតិចជាងនេះ រហូតដល់ ៧,៣ឆ្នាំ ខណៈដែលគម្លាតសម្រាប់ស្ត្រីគឺ ៣,៩ឆ្នាំ។

ការសិក្សាក៏រកឃើញផងដែរថា នៅអាយុ ២៥ឆ្នាំ បុរស ដែលទទួលបានការអប់រំចាប់ពីកម្រិតបរិញ្ញាបត្រ នឹងមានគុណភាពជីវិតល្អប្រសើរ ហើយអាចកើនអាយុសង្ឃឹមរស់ជាមធ្យម ១១,១ឆ្នាំបន្ថែមទៀត ហើយស្ត្រី អាចកើនអាយុសង្ឃឹមរស់ជាមធ្យម ៧,៦ឆ្នាំ បើប្រៀបធៀបទៅនឹងអ្នកដែលទទួលបានការអប់រំកម្រិតទាប។

អ្នកស្រាវជ្រាវបានវិភាគទិន្នន័យ តាមរយៈការស្ទង់មតិ ដែលធ្វើឡើងដោយស្ថាប័ន Household, Labor and Income in Australia Survey និង កំណត់ត្រាមរណភាពជាតិ ដើម្បីវាយតម្លៃលទ្ធផលសុខភាព តាមកម្រិតអប់រំក្នុងចំណោមប្រជាជនអូស្ត្រាលី ដែលមានអាយុ ចាប់ពី២៥ឆ្នាំឡើងទៅ។

លោក Zanfina Ademi អ្នកនិពន្ធជាន់ខ្ពស់ និងជាប្រធានក្រុមស្រាវជ្រាវសេដ្ឋកិច្ចសុខភាព និងវាយតម្លៃគោលនយោបាយ នៅសាកលវិទ្យាល័យ Monash បាននិយាយថា «នៅក្នុងការសិក្សានេះ យើងបានយកចិត្តទុកដាក់ លើស្ថានភាពអប់រំ ដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅនៅកម្រិតបុគ្គល អំពីរបៀបដែលការទទួលបានការអប់រំ មានឥទ្ធិពលលើអត្រាមរណភាព និងគុណភាពជីវិត ក្នុងប្រទេសអូស្ត្រាលី។»

ការរកឃើញនេះបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់គោលនយោបាយគោលដៅ ដើម្បីដោះស្រាយវិសមភាពសុខភាពកម្រិតបុគ្គល ជាជាងការពឹងផ្អែកតែលើសូចនាករសេដ្ឋកិច្ចសង្គមដូចជា តំបន់ដែលពួកគាត់រស់នៅ, នេះបើយោងតាម Ademi ។

ការស្រាវជ្រាវ ដែលធ្វើឡើងជាមួយសាកលវិទ្យាល័យជាតិអូស្ត្រាលី ដើម្បីវាយតម្លៃសុខភាព ដែលផ្ដោតលើសមធម៌កម្រិតខ្ពស់ និងបានគូសបញ្ជាក់ពីតម្រូវការ ក្នុងការត្រួតពិនិត្យវិសមភាពសុខភាព ទាក់ទងនឹងការអប់រំ ហើយបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី PharmacoEconomics៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...