Harvard ឆ្លើយតបទៅសេចក្ដីប្រកាសលោកត្រាំថា Harvard មិនមែនជា Harvard ទេ បើគ្មាននិស្សិតអន្តរជាតិ

សាកលវិទ្យាល័យ Harvard បានថ្លែងកាលពីថ្ងែព្រហស្បត្តិ៍ ថា ចំណាត់ការរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក្នុងការរារាំងជនបរទេស ដែលចង់មកបន្តការសិក្សានៅសាលា Ivy League មិនឱ្យចូលអាម៉េរិក គឺខុសច្បាប់ ហើយស្នើឱ្យចៅក្រមរារាំងភា្លមៗ ដើម្បីរង់ចាំការកាត់ក្ដីបន្ថែមទៀត, នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

សាកលវិទ្យាល័យ Harvard បានធ្វើវិសោធនកម្មលើបណ្ដឹងមុនដែលខ្លួនបានប្ដឹង ចំពេលមានជម្លោះកាន់តែធំ ជាមួយប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដើម្បីជំទាស់នឹងសេចក្ដីប្រកាស ដែលលោក បានចេញកាលពីថ្ងៃពុធ។

ទិដ្ឋភាពសាកលវិទ្យាល័យ Harvard ។ ប្រភព ៖ DW

«សេចក្ដីប្រកាសបដិសេធសិស្សានុសិស្សរាប់ពាន់នាក់ នៃសាកលវិទ្យាល័យ Harvard នូវសិទ្ធិមកកាន់សហរដ្ឋអាម៉េរិក ដើម្បីបន្តការសិក្សារបស់ពួកគេ និងការសម្រេចក្ដីសុបិនរបស់ពួកគេ ហើយសេចក្ដីប្រកាសនេះ ក៏ហាមឃាតសាកលវិទ្យាល័យ Harvard មិនឱ្យមានសិទ្ធិបង្រៀនពួកគេផងដែរ។ បើគ្មានវត្តមាននិស្សិតអន្តរជាតិទេ សាកលវិទ្យាល័យ Harvard មិនមែនជាសាកលវិទ្យាល័យ Harvard ទេ។»

អ្នកនាំពាក្យសេតវិមាន Abigail Jackson បានហៅសាលា Harvard ថា ជាកន្លែងក្ដៅនៃអ្នកប្រឆាំងជនជាតិអាម៉េរិក ប្រឆាំងពូជសាសន៍យូដា និងអ្នកបង្កជម្លោះ ដែលគាំទ្រភេរវករ ហើយអះអាងថា សាលានេះ បានបដិសេធ រឿងនេះពីមុនមក។

លោក Jackson បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អាកប្បកិរិយារបស់ Harvard បានធ្វើឱ្យប៉ះពាល់ដល់សុចរិតភាពរបស់និស្សិត និងប្រព័ន្ធទិដ្ឋាការអ្នកផ្លាស់ប្ដូរទិដ្ឋាការរបស់សហរដ្ឋអាម៉េរិកទាំងមូល និងអាចបង្កហានិភ័យ ដែលប៉ះពាល់ដល់សន្ដិសុខជាតិ។ ហើយឥឡូវនេះ Harvard ត្រូវតែប្រឈមមុខនឹងផលវិបាក ដែលកើតចេញពីសកម្មភាពរបស់ខ្លួន។

លោក ត្រាំ បានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ហើយថា នេះជាហេតុផលសម្រាប់ការរារាំងនិស្សិតអន្តរជាតិ មិនឱ្យចូលសហរដ្ឋអាម៉េរិក ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ មានមូលដ្ឋាននៅ Cambridge រដ្ឋ Massachusetts។

ការផ្អាកនេះ នឹងមានរយៈពេល ៦ខែ ប៉ុន្តែអាចបន្ត។ ការប្រកាសរបស់លោក ត្រាំ ក៏បានបញ្ជាឱ្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក ឱ្យពិចារណាលុបចោលទិដ្ឋាការសិក្សា ឬផ្លាស់ប្ដូរទិដ្ឋាការរបស់និស្សិតសាកលវិទ្យាល័យ Harvard បច្ចុប្បន្ន ដែលកំពុងមានលក្ខណៈវិនិច្ឆ័យ ដូចទៅនឹងការប្រកាសរបស់គាត់។

ខ្លោងទ្វាចូលសាកលវិទ្យាល័័យ Harvard ។ ប្រភព ៖ ABC News

ឆ្លើយតបទៅកាន់លោកត្រាំ នៅក្នុងការប្តឹងទៅតុលាការកាលពីថ្ងៃព្រហស្បត្តិ៍ សាកលវិទ្យាល័យ Harvard បានថ្លែងថា លោក ត្រាំ បានបំពានច្បាប់សហព័ន្ធ ហើយសាលាមិនគាំទ្រដាច់ខាតចំពោះអំណះអំណាងលោក ត្រាំ អំពីបញ្ហាសន្តិសុខជាតិ ហើយបានបញ្ជាក់ថា ការចោទប្រកាន់របស់រដ្ឋបាលរបស់លោកត្រាំ មកលើសាលា គឺគ្មានភស្តុតាងច្បាស់លាស់។

Harvard បានបញ្ជាក់ថា សាលាមិនចាត់ទុកការចូលរបស់ជនបរទេស ឬក្រុមជនបរទេស ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អាម៉េរិកនោះទេ ព្រោះអ្នកគ្មានសញ្ជាតិអាម៉េរិក ដែលរងផលប៉ះពាល់ដោយការប្រកាស នៅតែអាចចូលទឹកដីអាម៉េរិកបាន ដរាបណាពួកគេទៅកន្លែងផ្សេងក្រៅពី សាកលវិទ្យាល័យ Harvard៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...