UNICEF ៖ Gen Z ចង់ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​នៅ​ពេល​និយាយ​ពីសុខភាព​ផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងនាម​ជាជំនាន់​មនុស្ស​ដ៏ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ GenZ កំពុង​បង្កើត​អនាគត​នៃសង្គម សេដ្ឋកិច្ច និង​អាជីវកម្ម សម្រាប់​មនុស្ស​ជាតិ​សម័យទំនើប។ ពួកគេ​ត្រូវបាន​ជំរុញ​ដោយ​ចក្ខុវិស័យ​ផ្ទាល់​ខ្លួន​ឯង ការ​សហការ និង​ភាព​ចម្រុះ​នៃសង្គម។ ពួកគេ​ឱ្យ​តម្លៃ​លើ​ភាព​ត្រឹមត្រូវ ភាព​បត់បែន និង​ដំណោះស្រាយ​ជាក់ស្ដែង ចំពោះ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ។

ពួកគេ​មាន​ទំនោរ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​ច្រើន ដែល​ធ្វើឱ្យ​ពួកគេ មាន​ទំនោរ​នៅ​ជាមួយ​បណ្ដាញ​សង្គម និង​ទទួល​បាន​ព័ត៌មាន​ជាប្រចាំ ប៉ុន្តែ GenZ ក៏ជា​ក្រុម​មនុស្ស ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ផងដែរ។ លើស​ពី​នេះ ពួកគេ មាន​ការ​យល់ដឹង​ជ្រៅជ្រះ​អំពី​បញ្ហា​ពិភពលោក រាប់​ចាប់​តាំងពី​វិបត្តិ​អាកាសធាតុ រហូត​ដល់​បញ្ហា​វិសមភាព​សង្គម។ ប៉ុន្តែ​ការ​ចូល​រួម ក្នុង​សកម្មភាព​ដ៏ច្រើន​នេះ មាន​ឥទ្ធិពល​ខ្លាំង ដល់​ផ្លូវចិត្ត របស់​ពួកគេ។

ការ​សិក្សា​ថ្មីមួយ​របស់​យូនីសេហ្វ ស្ដីពី​សុខភាព​ផ្លូវចិត្ត​យុវជន បាន​បង្ហាញ​ការ​ពិត​បន្ទាន់​មួយ​ថា ខណៈ​ពេល​ដែល GenZ ត្រូវ​បាន​គេស្គាល់​ថា ជា​ជំនាន់​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ ដើម្បី​ភាព​រីកចម្រើន ពួកគេ​ក៏​ងាយ​ប៉ះទងិ្គច​ផ្លូវអារម្មណ៍ ព្រមទាំង​ប្រឈម​នឹង​កង្វះ​ការ​គាំទ្រ​ផងដែរ។ វាជា​ការ​ដាស់តឿន​មួយ​សម្រាប់​យើង​ទាំង​អស់គ្នា ឱ្យស្ដាប់​បញ្ហា​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​យក​ចិត្តទុកដាក់ ឆ្លើយ​តប​ជាមួយ​នឹង​ពាក្យពេចន៍​ដែល​មានន័យ និង​ធ្វើ​សកម្មភាព​វិជ្ជមាន។

ស្ថានភាព​ផ្លូវ​ចិត្ត​យុវជន ក្នុង​ពិភព​បច្ចេកវិទ្យា

ការ​សិក្សា​របស់​យូនីសេហ្វ គឺ​ផ្ដោត​ទាំង​អារម្មណ៍​ស្រងូតស្រងាត់ និង​ភាព​ស្វាហាប់​របស់​យុវជន។ GenZ ជា​ជំនាន់​មនុស្ស​ដែល​ទទួល​យក​ព័ត៌មាន​ច្រើន​ជាង​ជំនាន់​ផ្សេងៗ​ទៀត ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ដែល​ជំរុញ​ឱ្យ​ពួកគេ​មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​កសាង​អនាគត​មួយ​ដ៏ល្អប្រសើរ។ ប៉ុន្តែ​ការ​ប្រឈម​មុខ​ជាប់​ជានិច្ច​ចំពោះ​វិបត្តិ​សកល មិនថា តាមរយៈ​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​បទពិសោធន៍​នៃ​ការរស់នៅ គឺ​សុទ្ធតែ​បណ្ដាល​ឱ្យ​ហត់នឿយ​ផ្លូវចិត្ត។

អ្នក​ឆ្លើយ​សំណួរ ដែល​ជា GenZ ចំនួន ៦នាក់ ក្នុង​ចំណោម ១០នាក់ បាន​រាយការណ៍​ថា ពួកគេ​មាន​អារម្មណ៍​ច្របូក​ច្របល់ ដោយ​សារ​ព្រឹត្តិការណ៍​ពិភពលោក។ អ្នក​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ជា​អ្នក​ដែល​រាយការណ៍​អំពី​ការ​ចុះខ្សោយ​នៃ​ស្ថានភាព​សុខុមាលភាព និង​ស្មារតី​ក្លាហាន​របស់​ពួកគេ។

នេះ​មិន​គ្រាន់តែ​ជា​បញ្ហា​យុវជន​នោះទេ ប៉ុន្តែ​វាជា​បញ្ហា​សង្គម។ បញ្ហា និង​អារម្មណ៍​ច្របូក​ច្របល់​ច្រើន​លើសលប់ កំពុង​បំផ្លាញ​សុខភាព​ផ្លូវចិត្ត ​ផលិតភាព​ការងារ​របស់ GenZ ។ ប៉ុន្តែ​បញ្ហា​នេះ មិនមែន​ជា​ការងារ​ដែល​មនុស្ស​ជំនាន់ Z ត្រូវ​ដោះស្រាយ តែម្នាក់​ឯង​នោះ​ទេ។ អ្វីដែល​ពួកគេ​កំពុង​ទាមទារ គឺ​ទំនួល​ខុសត្រូវ​អន្តរ​ជំនាន់ ដែល​ត្រូវ​ទទួលខុស​ត្រូវ​រួម ការ​ដឹកនាំ​ដ៏​ក្លាហាន និង​ការ​ធ្វើ​សកម្មភាព មិនមែន​គ្រាន់​តែ​និយាយ​នោះទេ។

បច្ចុប្បន្ន GenZ កំពុង​បំបែក​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ការ​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត។ ពួកគេ​មាន​ភាព​ស្ទាត់ជំនាញ​ក្នុង​ការ​បង្ហាញ និង​និយាយ​អំពី​បញ្ហា​ផ្លូវចិត្ត​ច្រើន​ជាង​ជំនាន់​មុនៗ។ ប៉ុន្តែ​ការ​មាក់ងាយ នៅ​តែ​មាន ហើយ​ទោះបី​ជា​ការ​យល់ដឹង​របស់​ពួកគេ កាន់​តែ​ទូលំទូលាយ​ក៏ដោយ មាន​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដែល​ដឹង​ពីកន្លែង ដែល​ត្រូវ​ស្វែង​រកជំនួយ ឬជឿ​ថា​យុទ្ធសាស្ត្រ​ដោះស្រាយ​បច្ចុប្បន្ន មាន​ប្រសិទ្ធភាព​សម្រាប់ពួកគេ។

Gen Z ចង់​បាន​ដំណោះស្រាយ

GenZ មិន​បាន​សុំឱ្យ​អ្នកដទៃ ដោះស្រាយ​បញ្ហា​នេះ សម្រាប់​ពួកគេ​នោះ​ទេ។ ពួកគេ​ចង់រួមគ្នា​បង្កើត និង​ដឹកនាំ​ជាមួយគ្នា។ ពួកគេ​ចាត់ទុក​សុខភាព​ផ្លូវចិត្ត​ជា​ទំនួល​ខុស​ត្រូវ​រួម ហើយ​កំពុង​អំពាវនាវ​ឱ្យមាន​កៅអី​សម្រាប់​ពួកគេ ចូលរួម​ជជែក​ជាមួយ​ម្ចាស់​អាជីវកម្ម រដ្ឋាភិបាល និង​សង្គមស៊ីវិល អំពី​បញ្ហា​នេះ និង​បង្កើត​ដំណោះស្រាយ។

ពួកគេ​ក៏កំពុង​ធ្វើការងារ​នេះ​រួច​ហើយ​ដែរ តាម​រយៈ​ការ​គាំទ្រ​មិត្តភក្ដិ ការ​សហការ​បង្កើត​ដំណោះស្រាយ និង​ការ​ជំរុញ​ឱ្យមាន​ការ​ចង​សម្ព័ន្ធមិត្តភាព ដែល​មាន​គុណភាព។ អ្វីដែល​ពួកគេ​ត្រូវការ គឺ​សម្រាប់​គ្រប់​វិស័យ ជាពិសេស​អាជីវកម្ម ដើម្បី​ធ្វើ​សកម្មភាព ក្នុង​គោលដៅ ពង្រឹង​សុខុមាល​ភាព​មនុស្ស​ជំនាន់ថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។