អ្នកធ្វើការក្រៅការិយាល័យនៅអេស្ប៉ាញ ត្រូវកាត់បន្ថយម៉ោងធ្វើការ ដោយសារបម្រែបម្រួលអាកាសធាតុ

រលកកម្ដៅក្ដៅខ្លាំងក្នុងប្រទេសអេស្ប៉ាញ បាននាំឱ្យប្រទេសមួយនេះ ហាមឃាត់បុគ្គលិកដែលធ្វើការក្រៅការិយាល័យ មិនឱ្យធ្វើការនៅក្រោមកម្ដៅថ្ងៃ។ អ្នកបោសសម្អាតផ្លូវ អ្នកធ្វើការក្នុងវិស័យកសិកម្ម និងអ្នកធ្វើការសំណង់ គឺស្ថិតក្នុងចំណោមបុគ្គលិកជាច្រើនផ្នែកទៀត ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើការ នៅពេលដែលអាកាសធាតុស្ថិតក្នុងកម្រិតហានិភ័យ ឬសីតុណ្ហភាពឡើងខ្ពស់។

អ្នក​បោស​សម្អាត​តាម​ផ្លូវ​ នៅ​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ (រូបភាព៖ REUTERS)

រដ្ឋមន្ត្រីក្រសួងការងារអេស្ប៉ាញ លោក Yolanda Diaz បានលើកឡើងថា «បុគ្គលិកសម្អាត និងអ្នកប្រមូលសំរាមតាមដងផ្លូវ បានស្លាប់ដោយសារជំងឺដាច់សរសៃរឈាម កាន់តែច្រើន ហើយរឿងនេះ ជាបញ្ហាដ៏ធំមួយត្រូវគិតគូ។»

កាលពីឆ្នាំ ២០២២ កម្តៅក្ដៅខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប បានបណ្ដាលឱ្យមនុស្សស្លាប់ជិត ៦,២០០០ នាក់ ក្នុងនោះមនុស្សប្រមាណជាង ១១,០០០នាក់ គឺជាប្រជាជនអេស្ប៉ាញ។ ទន្ទឹមនឹងនេះ វិធីសាស្ត្រដ៏ល្អមួយ ដើម្បីសម្របខ្លួនទៅនឹងរលកកម្ដៅដ៏ខ្លាំងនេះ គឺកាត់បន្ថយពេលវេលាធ្វើការនៅអំឡុងពេលក្ដៅខ្លាំង ដូចជា ធ្វើការចំនួន ៤ថ្ងៃក្នុងមួយសប្ដាហ៍ កាត់បន្ថយម៉ោងធ្វើការ និងផ្លាស់ប្ដូររបៀបរបបការងារមួយចំនួនទៀត។

កម្មករ​ម្នាក់​ផឹក​ទឹក​នៅ​ការដ្ឋាន​សំណង់​ក្នុង​ទីក្រុង Toulouse ប្រទេស​បារាំង អំឡុងពេល​មាន​រលក​កម្ដៅក្ដៅខ្លាំង (រូបភាព៖ NBC)

បច្ចុប្បន្ន ប្រទេសជាច្រើននៅមជ្ឈឹមបូព៌ាដូចជា អារ៉ាប៊ីសេអូឌីត អេមីរ៉េតអារ៉ាប់រួម កាតា គុយវ៉ែត ប៉ារ៉ែន និងអូម៉ង់ បានចេញច្បាប់ឱ្យបុគ្គលិកដែលធ្វើការក្រៅការិយាល័យ មិនឱ្យធ្វើការក្រោមថ្ងៃក្ដៅខ្លាំងរួចមកហើយ ដែលអំឡុងពេលនោះ មានរយៈពេល ៤ម៉ោង នាពេលថ្ងៃត្រង់។ យោងតាមអង្គការពលកម្មអន្តរជាតិបានឱ្យដឹងថា ការកើនឡើងកម្ដៅ នឹងកាត់បន្ថយម៉ោងធ្វើការសរុបនៅទូទាំងពិភពលោកចំនួន ២,២ ភាគរយ និងប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកចំនួន ២,៤០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។