Elon Musk បរិច្ចាគទឹកប្រាក់ 100 លានដុល្លារ ដើម្បីបង្កើតសាលាផ្ដោតលើការបណ្ដុះបណ្ដាលជំនាញ STEM

មហាសេដ្ឋីពិភពលោក Elon Musk មានគម្រោងបើកសាកលវិទ្យាល័យថ្មីមួយ ដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញ STEM នៅរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក នេះបើយោងតាមឯកសារពន្ធដែលបានបង្ហាញជាសាធារណៈ។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា នៅក្នុងឯកសារបានបង្ហាញថា លោក Elon Musk បានបរិចា្ចគទឹកប្រាក់ ១០០លានដុល្លារ ទៅដល់អង្គការសប្បុរសធម៌របស់គាត់ ដែលមានឈ្មោះថា The Foundation ដើម្បីបង្កើតសាលាបឋមសិក្សា និងមធ្យមសិក្សា ដែលផ្តោតលើការបង្រៀនជំនាញ STEM នៅទីក្រុង Austin បន្ទាប់មកនឹងស្វែងរកការទទួលស្គាល់ពីសមាគម Southern Association of Colleges and Schools Commission on Colleges ដើម្បីបើកដំណើរការសាកលវិទ្យាល័យ។

អង្គការ The Foundation បានលើកឡើងថា កម្មវិធីសិក្សាសម្រាប់សាលា និងសាកលវិទ្យាល័យ នឹងរួមបញ្ចូលនូវការបង្រៀនបែបផ្លូវការដោយគ្រូ ដែលមានបទពិសោធន៍លើមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និងរូបវិទ្យា។ ទន្ទឹងនឹងនេះ ដំណើរការរៀននឹងប្រើប្រាស់បច្ចេកវិទ្យា Simulation, ការស្រាវជ្រាវ ដើម្បីអភិវឌ្ឍ (Case Study), គម្រោងបង្កើត និងរចនា (fabrication/design projects) និងការពិសោធន៍ ដោយនៅក្នុងដំណាក់កាលបង្កើតដំបូងនេះ សាលាមានបំណងទទួលសិស្សឱ្យចុះឈ្មោះចូលរៀនចំនួន ៥០នាក់។

សម្រាប់គម្រោងនេះ សាលាមិនចង់ឱ្យថ្លៃសិក្សាគឺជាឧបសគ្គ សម្រាប់សិស្សឡើយ។ ដូច្នេះ ប្រសិនបើសិស្សណាម្នាក់ ដែលត្រូវបានអនុញ្ញាតឱ្យចូលរៀននៅសាលា គេនឹងអាចរៀនដោយមិនគិតថ្លៃ ព្រមទាំងអាចទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ទៅតាមលទ្ធភាព និងធនធានដែលសាលាមាន។ ខណៈសាលា នឹងត្រូវដំណើរការតាមរយៈការបរិច្ចាគពីសាធារណជន និងថ្លៃឈ្នួលសាលា។

នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៥ នៅទីក្រុងប៉េងកាំង លោក Musk បានលើកឡើងថា គាត់បានចុះឈ្មោះ កូនទាំងប្រាំនាក់របស់លោកនៅ Ad Astra ដែលឥឡូវមានឈ្មោះថា Astra Nova ។ នេះគឺជាសាលាដែលផ្ដោតលើការពិសោធន៍មិនរកប្រាក់ចំណេញមួយផ្សេងទៀតរបស់មហាសេដ្ឋីរូបនេះ ដែលគាត់បានបង្កើតឡើងនៅទីក្រុង Hawthorne រដ្ឋ California នៅក្នុងបរិវេណ ក្រុមហ៊ុន Space X របស់គាត់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស