អនាគតទីផ្សារការងារ ៖ ការងារដែលថយចុះ និងការងារដែលមានតម្រូវការខ្ពស់ពីពេលនេះ រហូតដល់ឆ្នាំ២០៣០

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការងារថ្មីប្រហែល ១៧០លាននឹងត្រូវបានបង្កើតឡើង ដោយសារនិន្នាការម៉ាក្រូពិភពលោកក្នុងទសវត្សរ៍នេះ។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់វេទិកាសេដ្ឋកិច្ចពិភពលោក សិក្សាអំពីអនាគតការងារនៅរយៈពេល ៥ឆ្នាំបន្ទាប់។

របាយការណ៍អនាគតនៃការងារ រកឃើញថា ទីផ្សារការងារពិភពលោកកំពុងផ្លាស់ប្ដូរ ដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការផ្ដោតទៅលើការអភិវឌ្ឍបៃតង និងរបត់សេដ្ឋកិច្ច និងប្រជាសាស្ត្រ។

ការងារដែលបានបង្កើតថ្មី គឺស្មើនឹង ១៤ភាគរយនៃការងារបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ តួនាទីចំនួន ៩២លាននឹងត្រូវបានជំនួស ដោយបច្ចេកវិទ្យានៅក្នុងនិន្នាការនេះដែរ។ មានន័យថា ការងារថ្មីនឹងកើនឡើងចំនួន ៧៨លានការងារ។ ដូច្នេះ តើការងារទាំងនេះ មានអ្វីខ្លះ? ហើយមនុស្សត្រូវមានជំនាញអ្វីខ្លះ​ ដើម្បីអាចសម្របទៅនឹងនិន្នាការនេះ?

ដើម្បីស្វែករកចម្លើយ វេទិកាសេដ្ឋកិច្ចពិភពលោក បានស្ទង់មតិនិយោជកកំពូលជាង ១ពាន់នាក់មកពីជុំវិញពិភពលោក ដែលតំណាងឱ្យឧស្សាហកម្មចំនួន ២២ និងបុគ្គលិកជាង ១៤លាននាក់។

ការងារនាពេលអនាគត

ការងារមួយចំនួនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បើគិតជាភាគរយ តម្រូវការសម្រាប់តួនាទី ដែលជំរុញដោយ​ភាពជឿនលឿន​នៃបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត (AI) កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការងារទាំងនេះរួមមាន អ្នកឯកទេសខាងទិន្នន័យធំ វិស្វករបច្ចេកវិទ្យាហិរញ្ញវត្ថុ អ្នកជំនាញបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន។ ទន្ទឹមនឹងនេះ របាយការណ៍បានបង្ហាញពីការងារចំនួន ១៥ ដែលនឹងកើនឡើងតម្រូវការខ្ពស់ និងការងារចំនួន ១៥ ដែលនឹងថយចុះតម្រូវការ។

ការងារដែលនឹងតម្រូវការខ្ពស់រួមមាន អ្នកធ្វើការក្នុងចំការ និងការងារទាក់ទងនឹងវិស័យកសិកម្ម, អ្នកដឹកជញ្ជូន, អ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទ, អ្នកជំនាញផ្នែកសាងសង់, អ្នកលក់, អ្នកកែច្នៃម្អូបអាហារ, អ្នកបើករថយន្តកុងទីន័រ, អ្នកមើលថែអ្នកជំងឺ, អ្នកជំនាញក្នុងវិស័យអាហារ និងភេសជ្ជៈ, អ្នកគ្រប់គ្រងទូទៅ និងប្រតិបត្តិការក្រុមហ៊ុន, អ្នកជំនាញសង្គមកិច្ច និងប្រឹក្សាយោបល់ផ្លូវចិត្ត, អ្នកគ្រប់គ្រងគម្រោង, គ្រូបង្រៀនថ្នាក់ឧត្តមសិក្សា, គ្រូបង្រៀនកម្រិតមធ្យមសិក្សា និងជំនួយការថែទាំផ្ទាល់ខ្លួន (Personal care aide)។

ការងារដែលនឹងថយចុះតម្រូវការ រួមមាន អ្នកគិតលុយ និងអ្នកលក់សំបុត្រ, ជំនួយការរដ្ឋបាល និងលេខា, អ្នកថែទាំអាគារ និងអ្នកអនាម័យ, អ្នកពិនិត្យសម្ភារៈ និងគ្រប់គ្រងឃ្លាំង, គណនីយ្យករ អ្នកចុះបញ្ជីគណនីយ និងអ្នករៀបចំប្រាក់បៀវត្ស៍បុគ្គលិក, គណនីយ្យករ និងសាវនករ, អ្នកបើករថយន្តសម្រាប់សាលារៀន, សន្តិសុខ, បេឡាករ, អ្នកបញ្ចូលទិន្នន័យ, អ្នកផ្ដល់ព័ត៌មាន និងសេវាដល់អតិថិជន, ក្រាហ្វ្រិចឌីហ្សាញ, អ្នកគ្រប់គ្រងសេវាកម្មអាជីវកម្ម និងរដ្ឋបាល និង អ្នកជំនាញផ្នែក Claims adjuster, examiner និង​ស៊ើបអង្កេត។

បុគ្គលិកជំនាញ ត្រូវពង្រឹងសមត្ថភាពខ្លួនឯង

និយោជនរំពឹងថា ៣៩ភាគរយ នៃជំនាញសំខាន់ៗ ដែលត្រូវការក្នុងទីផ្សារការងារនឹងផ្លាស់ប្ដូរនៅឆ្នាំ២០៣០។ ការផ្ដោតលើការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើកម្មវិធីបន្តសិក្សាជាប្រចាំ កម្មវិធីពង្រឹងជំនាញ និងរៀនជំនាញថ្មី អាចជួយឱ្យក្រុមហ៊ុន អាចគិតទុកជាមុន និងគ្រប់គ្រងបម្រែបម្រួលនៃជំនាញបានកាន់តែប្រសើរ។

ជំនាញបច្ចេកវិទ្យា ដែលត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនឆាប់រហ័ស ជាងជំនាញផ្សេងទៀត ក្នុងរយៈពេល ៥ឆ្នាំខាងមុខ មានដូចជា បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ, ជំនាញផ្នែកបណ្ដាញ, សន្តិសុខសាយប័រ និងអក្ខរកម្មបច្ចេកវិទ្យា។ ខណៈជំនាញទន់ដូចជា ការគិតប្រកបដោយភាពច្នៃប្រឌិត និងភាពធន់, ភាពបត់បែន និងរហ័សរហួន, ភាពចង់ចេះចង់ដឹង និងការសិក្សាពេញមួយជីវិត ក៏សុទ្ធតែជាជំនាញដែលបុគ្គលិកត្រូវតែពង្រឹងផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...