បារីនៅតែជាឃាតករសម្លាប់មនុស្សរាល់ឆ្នាំ ទោះបីអ្នកជក់ថយចុះក៏ដោយ

យោងតាមរបាយការណ៍ថ្មីៗនេះរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៥នាក់នៅតែញៀនថ្នាំជក់ និងមានអ្នកស្លាប់រៀងរាល់ឆ្នាំ ទោះបីជាអត្រាអ្នកជក់បារីមានការថយចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានតួកគី Anadolu agency (AA)។

ការប្រើប្រាស់ថ្នាំជក់បានធ្លាក់ចុះពី ១.៣៨ពាន់លាននាក់ក្នុងឆ្នាំ២០០០ មកត្រឹម ១.២ពាន់លាននាក់ក្នុងឆ្នាំ២០២៤។ ហើយចាប់តាំងពីឆ្នាំ២០១០ មនុស្សចំនួន១២០លាននាក់បានឈប់ជក់បារី តួលេខនេះធ្លាក់ចុះប្រហែល ២៧%។ ប៉ុន្តែមនុស្សរាប់លាននាក់នៅតែបន្តស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលអាចការពារបានទាក់ទងនឹងថ្នាំជក់។

អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥លាននាក់មានអាយុពី ១៣ ទៅ ១៥ឆ្នាំបានជក់បារីអេឡិចត្រូនិកនៅទូទាំងពិភពលោក ក្នុងនោះមនុស្សវ័យក្មេងកើនឡើងជាមធ្យម ៩ដង ច្រើនជាងមនុស្សពេញវ័យ នេះបើយោងតាមទិន្នន័យក្នុងប្រទេសជាច្រើន។

អង្គការសុខភាពពិភពលោក (WHO)

ផ្អែកតាមការប៉ាន់ប្រមាណជាសកលលើកដំបូង នៃការជក់បារីអេឡិចត្រូនិក, អង្គការ WHO បានបង្ហាញថា មានមនុស្សជាង ១០០លាននាក់ទូទាំងពិភពលោក ឥឡូវនេះកំពុងជក់បារី ក្នុងនោះមានមនុស្សពេញវ័យប្រហែល ៨៦លាននាក់ ដែលភាគច្រើនជាប្រជាជនប្រទេសមានប្រាក់ចំណូលខ្ពស់។ តួលេខនេះសបញ្ជាក់ថា មនុស្សលើពិភពលោកកំពុងងាកចេញពីការប្រើប្រាស់ថ្នាំជក់ប្រពៃណីទៅជក់បារីអេឡិចត្រូនិកវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សរាប់លាននាក់កំពុងឈប់ ឬមិនជក់ ដោយសារកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងថ្នាំជក់របស់ប្រទេសជុំវិញពិភពលោក។

លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនដ៏ខ្លាំងក្លានេះ ឧស្សាហកម្មថ្នាំជក់ត្រូវតែបង្កើនការប្រយុទ្ធប្រឆាំងនឹងផលិតផលជាតិនីកូទីនថ្មី ដោយដាក់គោលដៅតឹងរ៉ឹងបំផុតចំពោះយុវជន។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលនានាក៏ត្រូវតែធ្វើសកម្មភាពឱ្យបានលឿន និងខ្លាំងក្លាជាងមុនផងដែរ នៅក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងថ្នាំជក់៕

ប្រភព ៖ Anadolu agency និង The Straits Times
ប្រែសម្រួល ៖ ឈឹម ទីណា




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍