វេទិកា « បញ្ចេញសក្តានុពលជំនាញវិស័យថាមពលស្អាតកម្ពុជា» លើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃតម្រូវការសម្រាប់ការងារបៃតង ក្នុងវិស័យថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល

ភ្នំពេញ — សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ ក្រោមប្រធានបទ« បង្ហាញសក្តានុពលជំនាញថាមពលស្អាតកម្ពុជា» បានត្រូវធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា រាជធានី ភ្នំពេញ។

វេទិកានេះមានការចូលរួមពីភាគីដៃគូជាច្រើនរួមមាន ៖ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) សមត្ថភាពសម្រាប់ប្រសិទ្ធភាពថាមពលកម្ពុជា (CapCEE) និងកម្មវិធីបណ្តុះបណ្តាលអ្នកគ្រប់គ្រង និងសវនករថាមពលកម្ពុជា (CEMAT) កម្មវិធី Geres ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល, EGE, VeryWords ។

វេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ ដែលរៀបចំដោយ អង្គការ អេនឺជីឡេបអាស៊ី (EnergyLab Asia) ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ២០២៥ ជាវេទិកាប្រមូលផ្តុំរដ្ឋាភិបាល អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្ហាញពីរបៀបដែលថាមពលស្អាតនឹងជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច និងកំណើនឧស្សាហកម្មរបស់កម្ពុជា។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃតម្រូវការសម្រាប់ការងារបៃតង និងមុខរបរសំខាន់ៗនៅក្នុងវិស័យថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងវិស័យអេឡិចត្រូនិច, ពិភាក្សាអំពីភាពស្របគ្នានៃគោលនយោបាយរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្លាំងពលកម្មជាតិ និងជំនាញដែលត្រូវការក្នុងការផ្លាស់ប្តូរថាមពលស្អាត, រំលេចពីតម្រូវការជាក់ស្តែងនៃកម្លាំងពលកម្មជំនាញ និងបញ្ហាប្រឈមក្នុងការបណ្តុះបណ្តាល ការផ្តល់វិញ្ញាបនប័ត្រ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍កម្លាំងការងារសម្រាប់ TVET និងនិស្សិតសាកលវិទ្យាល័យ ព្រមទាំងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល ឧស្សាហកម្ម និងអ្នកផ្តល់ការបណ្តុះបណ្តាល ដើម្បីរួមគ្នាបង្កើតកម្មវិធីអភិវឌ្ឍជំនាញដែលឆ្លើយតប។

វេទិកានេះ មានកិច្ចពិភាក្សាជាក្រុមដោយផ្តោតលើដំណោះស្រាយរួមសម្រាប់វិស័យជំនាញថាមពលស្អាត ការបណ្តុះបណ្តាលថាមពលស្អាត និងគោលនយោបាយរដ្ឋាភិបាល ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល យានយន្តអគ្គិសនី ការអភិវឌ្ឍកម្លាំងពលកម្មសម្រាប់និស្សិតបញ្ចប់សកលវិទ្យាល័យ។

បន្ទាប់ពីការពិភាក្សាជាក្រុម អ្នកចូលរួមមកពីវិស័យឯកជន រដ្ឋាភិបាល និងស្ថាប័នបណ្តុះបណ្តាលនឹងរួមគ្នាបង្កើតយុទ្ធសាស្ត្រដើម្បីគាំទ្រដល់ការរីកចម្រើននៃជំនាញថាមពលស្អាត និងឱកាសការងារក្នុងវិស័យដែលកំពុងលូតលាស់នេះ និងកំណត់យុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ការពង្រឹងកម្លាំងពលកម្មថាមពលស្អាតរបស់កម្ពុជា។

លោក ឡា វិបុល អនុរដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វេទិកា «បង្ហាញសក្តានុពលជំនាញថាមពលស្អាតកម្ពុជា» នេះ មានសារៈសំខាន់ណាស់ ដោយបានផ្តល់ឱ្យយើងបានដឹងពីតម្រូវការរបស់និយោជក និងបង្កើតដំណោះស្រាយការងារចំពោះកម្លាំងពលកម្មជំនាញ។ នេះជាឱកាសមួយដែលខាងរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នបណ្តុះបណ្តាល បានជួបជុំពិភាក្សាគ្នា។ ការពិភាក្សានេះ មិនមែនផ្តោតតែទៅលើគោលនយោបាយប៉ុណ្ណោះទេ តែថែមទាំងយកចិត្តចំពោះការអនុវត្តល្អៗ និងវិធីសាស្ត្រអនុវត្ត។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ការប្តេជ្ញារបស់កម្ពុជា ឆ្ពោះទៅកាន់ ការកាត់បន្ថយកាបូនទាបនាពេលអនាគត បានធ្វើឱ្យមានកំណើនតម្រូវការកម្មករមានគុណវុឌ្ឍិ និងឱកាសការងារជាពិសេសយុវជន។

លោក ប៊ុន ឡុង នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទី១ដែលវេទិកានិយាយអំពីជំនាញ, ការងារ និងថាមពល។ កិច្ចពិភាក្សានៃវេទិការនេះ នឹងជួយកែកម្អអំពីការមិនស៊ីគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការការងារនៅក្នុងវិស័យថាមពល។

លោកបានបន្ថែមថា ខណៈដែលការផ្លាស់ប្តូរថាមពលរបស់កម្ពុជាបង្ហាញពីសក្តានុពលដ៏ធំនោះ គម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការសម្រាប់កម្លាំងពលកម្មជំនាញ នៅតែសំខាន់។

លោកនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានគូសបញ្ជាក់ថា «ដោយទទួលស្គាល់កំណើនរបស់រដ្ឋាភិបាលលើប្រសិទ្ធភាពនិងការផ្លាស់ប្តូរថាមពល វាច្បាស់ណាស់ថាធនធានមនុស្សនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។

គួរជម្រាបផងដែរថា ផែនទីបង្ហាញផ្លូវថាមពលកកើតឡើងវិញរបស់កម្ពុជាមិនត្រឹមតែកំណត់គោលដៅឱ្យបាន៧០ភាគរយនៅឆ្នាំ២០៣០ប៉ុណ្ណោះទេ តែថែមទាំងកំពុងស្វែងរកការកាត់បន្ថយការប្រើប្រាស់ថាមពលជាតិឱ្យមកនៅត្រឹមយ៉ាងតិច១៩ភាគរយក្រោមគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ២០២២-២០៣០។គោលដៅទាំងនេះ នឹងអាចសម្រេចទៅបានក្នុងករណីកម្ពុជាវិនិយោគទៅលើធនធានកកើតឡើងវិញដែលមានតម្លៃបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...