ប្រទេសចិនបិទព្រឹត្តិការណ៍ Asian Games ក្រោមទស្សនីយភាពសិល្បៈ និងបច្ចេកវិទ្យាទំនើបដ៏ស្រស់ស្អាតបំផុត

ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ បានបិទបញ្ចប់នៅកីឡដ្ឋាន Hangzhou Olympic Sports Center ក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។ ការប្រកួតកីឡាអាស៊ីជាព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនអាស៊ី និងជុំវិញពិភពលោក ។ ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនឆ្នាំនេះ បានបង្ហាញពីទស្សនីយភាពសិល្បៈចម្រុះដ៏ស្រស់ស្អាតបំផុតក្នុងតំបន់អាស៊ីទៅកាន់ពិភពលោក ។

កម្មវិធីបិទកីឡា Asian Games គឺជាពិធីជប់លៀងលាគ្នាដែលមានរយៈពេល ៨៥នាទី ។ រយៈពេលនេះអ្នកទស្សនា ថ្នាក់ដឹកនាំ អត្តពលិក និងប្រតិភូកីឡាមកពីប្រទេសនានា បានទស្សនាការសម្តែងសិល្បៈចម្រុះដ៏ស្រស់ស្អាត ៤កម្មវិធីជាប់ៗគ្នា ។ ទីក្រុង Hangzhou ខេត្ត Zhejiang ជាទីក្រុងរីកចម្រើនផ្នែកបច្ចេកវិទ្យាបំផុតរបស់ចិន ។ បើតាមលោក Zhang Shiqian នាយកគ្របគ្រងគំនិតច្នៃប្រតិដ្ឋទស្សនីយភាពបាននិយាយថា កម្មវិធីបិទកីឡា Asian Games បានប្រើប្រាស់អំពូល LEDs ចំនួនជាង ៤ម៉ឺនគ្រាប់ដោយតំឡើងនៅលើវាលស្មៅនៃកីឡដ្ឋាន Hangzhou Olympic Sports Center ។

ការប្រើប្រាស់អំពូល LED រួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា Augmented Reality (AR) បានបង្កើតជំនោរខ្យល់ ទឹករលក សម្រស់ធម្មជាតិ ព្រះអាទិត្យ និងនិម្មិតកម្មរូបភាពផ្កាភ្ញីផ្សេងៗ ប្រែក្លាយកីឡដ្ឋានទាំងមូលទៅជាសួនដ៏ស្រស់ស្អាតបំផុតនៅអាស៊ី ដែលជាសារបង្ហាញពីការចងចាំ មិត្តភាព និងលាមិត្តភក្តិទាំងឡាយដែលបានចូលរួមទស្សនា ។ ការប្រកួតកីឡា Asian Games លើកទី១៩ មានរយៈពេល ១៥ថ្ងៃ និងមានអត្តពលិកចំនួន ១១,៨៣០នាក់មកពី ៤៥ប្រទេស ។

លោក Wu Yan ផលិតករប្រតិបត្តិនៃពិធីបិទកីឡា Asian Games បាននិយាយថា ព្រឹត្តិការណ៍នេះបានផ្តោតសំខាន់លើសារៈសំខាន់នៃអារម្មណ៍និងមនោសញ្ចេតនារបស់មនុស្ស និងបានថ្លែងអំណរគុណចំពោះការលះបង់របស់អត្តពលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានខិតខំប្រឹងប្រែង បង្ហូរញើស និងទឹកភ្នែកនៅក្នុងព្រឹត្តិការណ៍នេះ ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឬកីឡារដូវក្តៅនេះ បានចាប់ផ្តើមប្រកួតដំបូងនៅឆ្នាំ១៩៥១ នៅទឹកដីប្រទេសឥណ្ឌា បន្ទាប់ពីពិភពលោកបានបញ្ចប់សង្គ្រាមលោកលើកទី២ ។ ការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីមានគោលបំណងបង្ហាញពីមិត្តភាព ក្តីស្រឡាញ់ សាមគ្គីភាព សន្តិភាព ភារតភាព រវាងប្រទេសនិងប្រទេស និងរវាងតំបន់អាស៊ីទៅកាន់ពិភពលោក ។

ព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន មាន ៤០ ប្រភេទកីឡា និងមាន ៤៨១ វិញ្ញាសា ។ អ្នកចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីមានចំនួនជាង ១ម៉ឺនពីរពាន់នាក់ ។ ទន្ទឹមគ្នានេះ កម្ពុជាបានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាចូលរួមការប្រកួតនៅចិន រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...