សាកលវិទ្យាល័យកំពូល ៩ របស់អាមេរិក ផ្ដល់ឱកាសឱ្យនិស្សិតអន្តរជាតិចូលរៀន ដោយមិនពិចារណាពីស្ថានភាពហិរញ្ញវត្ថុ

ខណៈសាកលវិទ្យាល័យភាគច្រើននៅសហរដ្ឋអាមេរិក ពិចារណាលើសមត្ថភាពហិរញ្ញវត្ថុរបស់អ្នកដាក់ពាក្យស្នើសុំចូលរៀន សាកលវិទ្យាល័យចំនួន ៩ រួមមាន Harvard, Yale Princeton, MIT, Amherst, Dartmouth, Bowdoin, Brown, និង Notre Dame មិនរួមបញ្ចូលនូវលក្ខខណ្ឌពិចារណាអំពីលក្ខខណ្ឌហិរញ្ញវត្ថុនោះទេ។ សាកលវិទ្យាល័យទាំងនេះ ក៏នឹងផ្ដល់កញ្ចប់ជំនួយហិរញ្ញវត្ថុទៅដល់បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរៀនផងដែរ។

សាកលវិទ្យាល័យទាំង ៩ ដែលបានរៀបរាប់ សុទ្ធសឹងតែជាសាកលវិទ្យាល័យកំពូល ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ២០ ដែលផ្ដល់ជូននូវកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា រួមជាមួយនឹងកម្មវិធីថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ នេះបើយោងតាមចំណាត់ថ្នាក់ 2025 US News និង World Report ។

ត្បិតមិនវាយតម្លៃលើស្ថានភាពហិរញ្ញវត្ថុរបស់បេក្ខជនដែលដាក់ពាក្យចូលរៀន ប៉ុន្តែសាកលវិទ្យាល័យទាំងនេះ វាយតម្លៃបេក្ខជនលើលក្ខណៈសម្បត្តិ និងសក្តានុពលរបស់ពួកគេ។ ខណៈនិស្សិតអន្តរជាតិនៅសាកលវិទ្យាល័យទាំងនេះ មានសិទ្ធិទទួលបានកញ្ចប់ជំនួយហិរញ្ញវត្ថុចាប់ពីប្រមាណ ២១,៨០០​ដុល្លារ ដល់ ៨៤,៤០០ ដុល្លារ ជារៀងរាល់ឆ្នាំ។

នៅសាកលវិទ្យាល័យ Yale សិស្សមកពីគ្រួសារ ដែលរកបានតិចជាង ៦៥,០០០ ដុល្លារ អាចទទួលបានជំនួយបន្ថែមរហូតដល់ ៨៤,២០០ ដុល្លារ។ ទន្ទឹមនឹងនេះ MIT ផ្ដល់ជំនួយហិរញ្ញវត្ថុជាង ៧៦,៨០០ដុល្លារ ខណៈសាកលវិទ្យាល័យ Notre Dame ផ្ដល់ជំនួយជាមធ្យម ៧៩,៩០០ដុល្លារ សម្រាប់សិស្សដែលគ្រួសាររកបានតិចជាង ៤០,០០០ដុល្លារក្នុងមួយឆ្នាំ។

សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកជាធម្មតាមានរយៈពេលចូលរៀន ២ដំណាក់កាល ៖ ទី១ ការសម្រេចចិត្តដំបូង ឬការសម្រេចចិត្តមុនពេលកំណត់ (Early Decision) ផុតកំណត់ត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា និងការចូលរៀនទៀងទាត់ (Regular Admission) ផុតកំណត់នៅខែធ្នូ ឬខែមករា។ ឯកសារដែលត្រូវភ្ជាប់ ដើម្បីដាក់ពាក្យស្នើសុំចូលរៀនក្នុងកម្មវិធីនេះមាន ប្រតិបត្រពិន្ទុ (Transcript), លិខិតអនុសាសន៍ (Recommendation letter), សំណេរ (essay), កំណត់ត្រា និងសមិទ្ធិផល ក្នុងការសិក្សា និងក្រៅការសិក្សា (record of academic and extracurricular achievements) ។

បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែជាគោលដៅកំពូលសម្រាប់និស្សិតអន្តរជាតិ ហើយបច្ចុប្បន្នប្រទេសមហាអំណាចមួយនេះ ទទួលនិស្សិតឱ្យមករៀនជាងមួយលាននាក់ មកពីប្រទេសជាង ២០០ ក្នុងឆ្នាំសិក្សាកាលពីឆ្នាំមុន។

គិតត្រឹមឆ្នាំ ២០២៤នេះ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក មានចំនួន ១,០៦០នាក់ ដោយនិស្សិតភាគច្រើន បន្តការសិក្សាក្នុងជំនាញធុរកិច្ច និង STEM (វិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧