WE Forum ៖ AI កំពុងពង្រឹងសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងលទ្ធផលព្យាបាល ដែលជាចំណុចរត់សំខាន់ក្នុងវិស័យសុខាភិបាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

វិស័យថែទាំសុខភាព កំពុងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការមកដល់ នៃបដិវត្តន៍បច្ចេកវិទ្យា, ដោយបញ្ញាសិប្បនិម្មិត (AI) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្ដូររបៀបដែលអ្នកជំនាញធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។

សមត្ថភាពរបស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការដំណើរការទិន្នន័យដ៏ច្រើនយ៉ាងរហ័ស និងត្រឹមត្រូវ កំពុងផ្លាស់ប្តូររូបរាងវិស័យសុខាភិបាល ដោយផ្ដល់នូវវិធីថ្មីៗ ដើម្បីកែលម្អលទ្ធផលសុខភាពទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការកសាងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ ទាមទារឱ្យមានកិច្ចសហការគ្នា លើផ្នែកជាច្រើន។

សក្តានុពលបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល

សក្តានុពលរបស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការថែទាំសុខភាព គឺមានលក្ខណៈទូលំទូលាយ រាប់ចាប់តាំងពីការវិភាគ ការព្យាករណ៍ និងផែនការព្យាបាលផ្ទាល់ខ្លួន រហូតដល់ការពង្រឹងភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យ។ បរិមាណដ៏ច្រើននៃទិន្នន័យវេជ្ជសាស្ត្រ ដែលបានបង្កើតជារៀងរាល់ថ្ងៃពីការកំណត់ប្រភេទអ្នកជំងឺ ការសាកល្បងព្យាបាល រូបភាពវេជ្ជសាស្ត្រ និងឧបករណ៍ដែលអាចពាក់ព័ន្ធ បានផ្ដល់ទិន្នន័យសម្បូរបែបដល់បញ្ញាសិប្បនិម្មិត (AI)។

ដោយសារបញ្ញាសិប្បនិម្មិត (AI) អាចវិភាគ និងរៀនពីទិន្នន័យទាំងនេះ, គម្រូ និងការជាប់ទាក់ទងគ្នា ដែលអាចនឹងមិនមាននរណាក៏សម្គាល់ដោយភ្នែក អាចត្រូវបានរកឃើញ។ ចំណុចនេះនាំឱ្យមានការធ្វើរោគវិនិច្ឆ័យបានរហ័ស និងត្រឹមត្រូវជាងមុន ដែលជាកត្តាសំខាន់ ជួយឱ្យលទ្ធផល នៃការព្យាបាលអាចទទួលបានលទ្ធផលល្អ។

សក្តានុពលសំខាន់បំផុតរបស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល គឺការធ្វើរោគវិនិច្ឆ័យ។ វិធីសាស្ត្រធ្វើរោគវិនិច្ឆ័យបែបប្រពៃណី តែងតែពឹងផ្អែកលើការបកស្រាយរបស់អ្នកជំនាញវេជ្ជសាស្ត្រ ដែលជួនកាលអាចបណ្ដាលឱ្យមានការប្រែប្រួលលទ្ធផល។ ប៉ុន្តែបញ្ញាសិប្បនិម្មិត (AI) អាចកាត់បន្ថយការប្រែប្រួលនេះ ដោយផ្ដល់នូវទិន្នន័យ មានភាពស៊ីសង្វាក់គ្នា និងស៊ីជម្រៅ នាំទៅដល់ការធ្វើរោគវិនិច្ឆ័យ ដែលមានទំនុកចិត្តខ្ពស់។

កិច្ចសហការគន្លឹះ ដើម្បីពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល

ការអភិវឌ្ឍន៍គឺចាំបាច់សម្រាប់ការបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្រមសីលធម៌ និងដំណោះស្រាយដែលមានឥទ្ធិពល ចំពោះបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក បើទោះជាវារួមបញ្ចូលនូវវិស្វករបញ្ញាសិប្បនិម្មិត (AI) អ្នកវិទ្យាសាស្ត្រទិន្នន័យ និងអ្នកជំនាញផ្នែកផ្សេងៗ​ទៀតក៏ដោយ។

នៅក្នុងវិស័យថែទាំសុខភាព ក្រុមហ៊ុន Omdena ប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណើរការវិនិច្ឆ័យ។ គម្រូទាំងនេះជួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រក្នុងការកំណត់អត្តសញ្ញាណជំងឺបានកាន់តែត្រឹមត្រូវ ដូចជា ជំងឺរបេង និងជំងឺទឹកនោមផ្អែមជាដើម។ នៅដំណាក់កាលដំបូងៗ បច្ចេកវិទ្យានេះ អាចបង្កើនឱកាសនៃការព្យាបាលជោគជ័យ ក្នុងភាគរយខ្ពស់។

ឥទ្ធិពលលើលទ្ធផល នៃការព្យាបាល

ការធ្វើរោគវិនិច្ឆ័យទាន់ពេល ជាគន្លឹះក្នុងការព្យាបាលអ្នកជំងឺដោយជោគជ័យ។ ជាក់ស្ដែង ជំងឺដូចជា មហារីកមានអត្រារស់រានមានជីវិតខ្ពស់ខ្លាំង ប្រសិនបើអ្នកជំងឺអាចរកឃើញជំងឺនេះតាំងពីដំណាក់កាលដំបូង។ ការស្រាវជ្រាវរកឃើញថា នៅពេលដែលអ្នកជំងឺមហារីកសុដន់ត្រូវបានរកឃើញនៅដំណាក់កាលទី១ អត្រារស់រានមានជីវិតរយៈពេល ៥ឆ្នាំ គឺលើសពី ៩០ភាគរយ។ មហារីកពោះវៀនធំ មានអត្រារស់រយៈពេល ៥ឆ្នាំ ១៤ភាគរយ នៅពេលធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ ប៉ុន្តែអាចមានប្រហែល ៩០ភាគរយ នៅពេលធ្វើរោគវិនិច្ឆ័យឃើញក្នុងដំណាក់កាលដំបូង។

អនាគតនៃបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខភិបាល

ខណៈពេលដែលបញ្ញាសិប្បនិម្មិត (AI) បន្តវិវឌ្ឍទៅមុខ តួនាទីរបស់វាក្នុងវិស័យសុខាភិបាល កាន់តែមានសារៈសំខាន់។ សមត្ថភាពក្នុងការព្យាករណ៍ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺនឹងកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដែលនាំឱ្យប្រជាជនមានសុខភាពល្អ ហើយប្រព័ន្ធថែទាំសុខភាពកាន់តែមាននិរន្តរភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...