កុមារ និងក្មេងជំទង់ឥណ្ឌូនេស៊ី ៣ពាន់នាក់ ត្រូវព្យាបាលលើបញ្ហាញៀនគ្រឿងអេឡិចត្រូនិច និងហ្គេមអនឡាញ

មន្ទីរពេទ្យផ្លូវចិត្តមួយក្នុងខេត្តភាគខាងកើតចាវ៉ា ប្រទេសឥណ្ឌូនេស៊ី បានព្យាបាលកុមារ និងក្មេងជំទង់ប្រមាណ ៣ពាន់នាក់ ដែលញៀនឧបករណ៍អេឡិចត្រូនិច និងហ្គេមអនឡាញ។ បញ្ហានេះកំពុងកើតឡើងជាបន្តបន្ទាប់លើមនុស្សវ័យក្មេងទូទាំងប្រទេស និងបង្កជាក្ដីបារម្ភមួយសម្រាប់សុខភាពផ្លូវចិត្តកុមារ និងក្មេងជំទង់ឥណ្ឌូនេស៊ី។  

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Radar Surabaya បានរាយការណ៍ថា មានការកើនឡើងចំនួនអ្នកជំងឺបែបនេះ នៅក្នុងមន្ទីរពេទ្យ Menur Mental ក្នុងខេត្ត Surabaya ចាប់តាំងពីខែមករា ដើមឆ្នាំនេះមកម្ល៉េះ។

វេជ្ជបណ្ឌិត Ivana Sajogo ជាគ្រូពេទ្យវិកលចរិត នៃមន្ទីរពេទ្យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កុមារ និងមនុស្សវ័យជំទង់ ដែលមានបញ្ហាញៀនគ្រឿងអេឡិចត្រូនិច ហើយត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យទាំងនោះ ភាគច្រើនបង្ហាញអាកប្បកិរិយាក្រេវក្រោធ ឆាប់ខឹង និងងាយប្រើអំពើហិង្សាលើអ្នកដទៃ។

អ្នកជំនាញរូបនេះបន្តថា ដំបូងក្មេងមានទំនោរញៀននឹងឧបករណ៍អេឡិចត្រូនិច ជាពិសេស ទូរស័ព្ទ និងថេបប្លេត បន្ទាប់មកបន្តញៀនហ្គេមអនឡាញ ហើយជាទូទៅអ្នកជំងឺទាំងនោះត្រូវទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលពីរសប្ដាហ៍។

កុមារ និងក្មេងជំទង់ទាំងអស់ ចាំបាច់ត្រូវសម្រាកព្យាបាល ដើម្បីកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ហើយអំឡុងពេលព្យាបាល ពួកគេត្រូវប្រាប់ពីមូលហេតុ ដែលពួកគេចូលចិត្តប្រើឧបករណ៍ទាំងនោះ។ បន្ទាប់មកអ្នកជំនាញនឹងកំណត់ពីឬសគល់នៃបញ្ហា ដើម្បីងាយស្រួលព្យាបាល។

នេះបើយោងតាមកាលលើកឡើងរបស់ វេជ្ជបណ្ឌិត Ivana

យោងតាមរបាយការណ៍ State of Mobile 2024 ដែលចេញផ្សាយដោយ Data AI កាលពីដើមខែមករា ប្រជាជនឥណ្ឌូនេស៊ី គឺជាជនជាតិដែលញៀននឹងគ្រឿងអេឡិចខ្លាំងជាងគេលើពិភពលោក ដោយជាមធ្យមពួកគេប្រើទូរស័ព្ទចល័ត ៦,០៥ម៉ោងក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៣។ ខណៈអ្នកប្រើប្រាស់ច្រើនជាងគេគឺ កុមារ និងក្មេងជំទង់។

ទន្ទឹមនឹងនេះ ការស្ទង់មតិ ដែលចេញផ្សាយដោយ សមាគមន៍អ្នកផ្ដល់សេវាអ៊ីនធឺណិតឥណ្ឌូនេស៊ីក្នុងខែកុម្ភៈបានមើលឃើញថា ក្នុងចំណោម ៧៨,១៩ភាគរយ នៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសមាន ៣៤,៤ភាគរយ ជាមនុស្សជំនាន់ហ្ស៊ី (Gen Z) ហើយមនុស្សក្រុមនេះ ជាអ្នកកើតនៅចន្លោះឆ្នាំ ១៩៩៧ ទៅឆ្នាំ ២០១២។ 

ទស្សនាវដ្តីជាតិឥណ្ឌូនេស៊ី Kompas បានរាយការណ៍ថា បើប្រៀបធៀបនឹងជំនាន់ផ្សេងទៀត មនុស្សជំនាន់ហ្ស៊ី (Gen Z) មានភាគរយខ្ពស់បំផុត ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសឥណ្ឌូនេស៊ី។ ខណៈ ទិន្នន័យពីទីភ្នាក់ងារស្ថិតិកណ្ដាល (BPS) ក្នុងឆ្នាំ ២០២២ បានបង្ហាញថា ៣៣,៤៤ភាគរយនៃកុមារតូចៗ ដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានប្រើប្រាស់ទូរស័ព្ទចល័ត និងឧបករណ៍អត់ខ្សែ ខណៈដែល ២៤,៩៦ភាគរយនៃក្រុមកុមារក្នុងអាយុនោះកំពុងប្រើប្រាស់អ៊ីនធឺណិត។ 

វេជ្ជបណ្ឌិត Ivana អ្នកជំនាញផ្នែកវិកវិទ្យា បានពន្យល់បន្ថែមថា ការញៀនឧបករណ៍អេឡិចត្រូនិចបណ្ដាលឱ្យកុមារ និងមនុស្សវ័យក្មេង មានអាកប្បកិរិយាមួយចំនួនដូចជា អារម្មណ៍មិនសប្បាយចិត្ត ឬបាក់ទឹកចិត្ត (emotional disturbance) ការធ្វើសកម្មភាពដោយមិនពិចារណា និងអត្តចរិតច្រងេងច្រង៉ាងឆាប់ខឹង។ 

សារព័ត៌មានក្នុងស្រុក Jatim Post ក្នុងខែឧសភាបានរាយការណ៍អំពីករណីមួយនៅ Jember នៃកោះជ្វាខាងកើត បានឱ្យដឹងថា មានបងប្អូនបង្កើតពីរនាក់ អាយុ ១៧ និង ១៩ឆ្នាំ បានញៀននឹងហ្គេមអនឡាញ ហើយសកម្មភាពរស់នៅប្រចាំថ្ងៃរបស់គេគឺមានតែ លេងហ្គេម ញ៉ាំអាហារ និងងូតទឹកប៉ុណ្ណោះ។

ស្ថានភាពនេះកាន់តែតានតឹងនៅពេលពេលដែលម្ដាយរបស់ពួកគេដឹងថាកូនៗរបស់គាត់លែងស្គាល់គាត់ ឬឪពុករបស់គេទៀតហើយ។ បន្ទាប់មក បងប្អូនបង្កើតទាំងពីរនាក់នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលបានការព្យាបាលចំពោះអាការៈនៃការប្រើប្រាស់ទូរស័ព្ទច្រើនហួសហេតុ និងត្រូវព្យាបាលជំងឺផ្លូវចិត្ត លើបញ្ហាធ្លាក់ទឹកចិត្ត។ 

ដោយឡែកកាលពីខែមិថុនា ក្មេងជំទង់អាយុ ១៧ ឆ្នាំម្នាក់នៅ Blitar, East Java បានស្លាប់ដោយការធ្វើអត្តឃាត បន្ទាប់ពីឪពុកម្តាយរបស់គាត់បានរឹបអូសទូរស័ព្ទដៃដែលគេប្រើដើម្បីលេងហ្គេមអនឡាញ។ 

កាលពីឆ្នាំមុន ស្នងការគណៈកម្មការការពារកុមារឥណ្ឌូនេស៊ី (KPAI) លោក Retno Listyarti បាននិយាយថា ការញៀនទូរស័ព្ទក្នុងចំណោមមនុស្សវ័យក្មេងកំពុងកើតឡើងជាលំដាប់ក្នុងប្រទេស។ នៅក្នុងទីក្រុងហ្សាកាតា ក៏ដូចជាកោះជ្វាខាងលិច មន្ទីរពេទ្យវិកលចរិកត្រូវបើកបន្ទប់ពេទ្យកុមារជាលើកដំបូង ដើម្បីព្យាបាលកុមារដែលមានបញ្ហាផ្លូវចិត្តទាក់ទងនឹងការញៀនឧបករណ៍អេឡិចត្រូនិច។ 

លោក Retno បន្តថា ក្មេងៗគួរតែលេង និងចូលសង្គមឱ្យបានច្រើន ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏យូរពីមុនមក បានធ្វើឱ្យកុមារ កាន់តែច្រើនស្នាក់នៅផ្ទះ និងបង្កើតមិត្តភក្តិតាមរយៈការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។ 

ទន្ទឹមនឹងនេះ ក្រសួងពង្រឹងអំណាចស្ត្រី និងការពារកុមារឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងបញ្ចប់បទប្បញ្ញត្តិរបស់ប្រធានាធិបតីស្តីពីការការពារកុមារពីហ្គេមអនឡាញ ដែលរំពឹងថានឹងចេញនៅចុងឆ្នាំនេះ។

លោក Nahar ដែលជាអនុរដ្ឋមន្ត្រីការពារកុមារ បាននិយាយកាលពីខែមេសាថា បទប្បញ្ញត្តិរបស់ប្រធានាធិបតីនឹងត្រូវបានចេញផ្សាយ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃឧក្រិដ្ឋកម្មដូចជា អំពើហិង្សា រូបអាសអាភាស ការបៀតបៀនផ្លូវភេទ និងការសម្លុត ដែលប្រព្រឹត្តដោយកុមារ ដោយសារឥទ្ធិពលនៃអ៊ីនធឺណិត និងហ្គេម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។