បុរសជនជាតិចិនម្នាក់ វ័យត្រឹម២៩ឆ្នាំ ប៉ុន្តែមានសញ្ញាបត្របណ្ឌិត ៤ និងអនុបណ្ឌិត ៤

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បុរសជនជាតិចិនម្នាក់ បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសចិន មានការភ្ញាក់ផ្អើលអំពីស្នាដៃសិក្សាដ៏គួរឱ្យកត់សម្គាល់របស់គាត់ ដោយលោកទទួលបានសញ្ញាបត្រក្រោយបណ្ឌិតចំនួន ២ បណ្ឌិត៤ និងថ្នាក់អនុបណ្ឌិតចំនួន ៤ និងមានឈ្មោះជាសមាជិក នៅក្នុងស្ថាប័នសិក្សាជាង ២០ កន្លែង។

លោក Zhao Zijian អាយុ ២៩ឆ្នាំ បានបង្កឱ្យមានការជជែកវែកញែកជាសាធារណៈយ៉ាងខ្លាំង បន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ និងសិល្បៈជាតិម៉ុងហ្គោល បានប្រកាសតែងតាំងលោកជាអ្នកស្រាវជ្រាវ និងបានបង្ហាញពីប្រវត្តិនៃការសិក្សាមិនគួរឱ្យជឿរបស់គាត់។

Zhao បាននិយាយថា លោកបានទទួលសញ្ញាបត្របណ្ឌិតផ្នែក សិល្បៈ ចិត្តវិទ្យា ការអប់រំ និងការសិក្សាព្រះគុម្ពី។ លោកបានសង្កត់ធ្ងន់ជាពិសេស អំពីស្ថាប័នចំនួន ២ ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត គឺ សាកលវិទ្យាល័យ កាតូលិក ក្នុងប្រទេសកូរ៉េខាងត្បូង និងសាកលវិទ្យាល័យ Lyceum នៃប្រទេសហ្វីលីពីន។

លោក Zhao Zijian , ប្រភព ៖ South China Morning Post

គាត់ក៏បានអះអាងដែរថា គាត់ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតជាច្រើន ក្នុងផ្នែកផ្សេងៗគ្នា រួមមាន ផ្នែកទំនាក់ទំនង ការសិក្សាពុទ្ធសាសនា និងការសិក្សាអំពីចិត្ត ពីសាកលវិទ្យាល័យ​ហុងកុង, សាកលវិទ្យាល័យបាទីស្ទ (Baptist University) និងសាកលវិទ្យាល័យ ២ទៀត ក្នុងប្រទេសអេស្ប៉ាយ រួមមាន សាកលវិទ្យាល័យ ហ្សារាហ្គោហ្សា (Zaragoza) និងសាកលវិទ្យាល័យ Miguel de Cervantes European ។

បន្ថែមពីលើសញ្ញាបត្ររបស់គាត់ លោក Zhao មានឈ្មោះជាសមាជិកនៅស្ថាប័នសង្គមសិក្សាចំនួន ២២ ផ្សេងគ្នា នៅក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច និងវេជ្ជសាស្ត្រជាដើម។ លើសពីនេះ លោកបានបោះពុម្ពអត្ថបទសិក្សា កម្រិតខ្ពស់ចំនួន ២៤ ថែមទៀត។

ក្រោយពីបានដឹងអំពីអត្តសញ្ញាណ និងប្រវត្តិរបស់លោក Zhao ដែលមានអាយុត្រឹម ២៩ឆ្នាំ មនុស្សជាច្រើន បានវែកញែកថា ប្រវត្តិការសិក្សារបស់លោក គឺជារឿងមួយ ដែលផ្ទុយពីការពិត ខណៈការសិក្សាថ្នាក់បណ្ឌិត យ៉ាងហោចណាស់ ត្រូវចំណាយពេល ៤ឆ្នាំ ដើម្បីបញ្ចប់ការសិក្សាដោយជោគជ័យ។

ក្រោយពីផ្ទុះការវែកញែកខ្លាំងពីសំណាក់សាធារណៈជន វិទ្យាស្ថានបានផ្អាកកិច្ចសហការជាមួយនឹង Zhao ជាបណ្ដោះអាសន្នមួយរយៈ ដើម្បីបើកការស៊ើបអង្កេតលើគុណវុឌ្ឍិសិក្សារបស់គាត់។

ក្រោយពីបានសិក្សាអំពីប្រវត្តិរបស់លោក Zhao យ៉ាងម៉ត់ចត់ នៅថ្ងៃទី១២ តុលា លោក Yi Fujun ប្រធានវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ និងសិល្បៈជាតិម៉ុងហ្គោល បានផ្ដល់ព័ត៌មានដល់សារព័ត៌មាន China Newsweek ថា គ្មានការក្លែងបន្លំណាមួយអំពីគុណវុឌ្ឍិសិក្សារបស់ លោក Zhao នោះទេ។ លោកបានបញ្ជាក់បន្ថែមថា ថ្នាក់អនុបណ្ឌិតទាំងបួនរបស់ Zhao បានឆ្លងកាត់ការផ្ទៀងផ្ទាត់ និងទទួលស្គាល់ជាផ្លូវការពីមជ្ឈមណ្ឌលសេវាកម្មចិនសម្រាប់ការផ្លាស់ប្ដូរអាហារូបករណ៍ (CSCSE)។

ដោយឡែកចំពោះសញ្ញាបត្របណ្ឌិត មានតែមួយប៉ុណ្ណោះដែលទទួលបានការបញ្ជាក់ និងទទួលស្គាល់ជាផ្លូវការ ខណៈសញ្ញាបត្របណ្ឌិតមួយជំនាញទៀត កំពុងស្ថិតក្នុងដំណើរការនៃការបញ្ជាក់។ បើតាមលោក Yin បានឱ្យដឹងថា លោក Zhao មិនមានគម្រោងបញ្ជាក់សញ្ញាបត្របណ្ឌិត ២ផ្សេងទៀតរបស់លោកនោះទេ។

លោក Yin បានបញ្ជាក់បន្ថែមថា លោក Zhao បំពេញគ្រប់លក្ខខណ្ឌទាំងអស់ ដែលវិទ្យាស្ថានរបស់លោកទាមទារ សម្រាប់ការកាន់តំណែងជាអ្នកស្រាវជ្រាវ ហើយបានសម្ដែងការសោកស្ដាយ ចំពោះបញ្ហា ដែលបានកើនឡើង។ ទន្ទឹមនឹងនេះ លោក Zhao មិនបានចេញមុខបកស្រាយអ្វីទាំងអស់ នៅអំឡុងពេលផ្ទុះការវែកញែកនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...