២០២៤ សាកលវិទ្យាល័យចិនបន្តឈរជាស្ថាប័នអប់រំកំពូលនៅអាស៊ី ខណៈសាកលវិទ្យាល័យនៅអាស៊ានឡើងចំណាត់ថ្នាក់យ៉ាងឆាប់រហ័ស

ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាកត្តាជំរុញស្នូល ដែលធ្វើឱ្យទ្វីបអាស៊ី មានតួនាទីកាន់តែសំខាន់ក្នុងពិភពលោក ក្នុងសតវត្សទី២១ (Asian Century)។ បើតាមការវិភាគទិន្នន័យថ្មីទៅលើសាកលវិទ្យាល័យជាង ៧០០ មកពីប្រទេសក្នុងតំបន់អាស៊ីចំនួន ៣៣ បានផ្ដល់នូវការយល់ដឹងសំខាន់ៗជាច្រើនអំពីវិវត្តន៍យ៉ាងឆាប់រហ័សនៃទ្វីបដ៏ធំមួយនេះ។

អស់រយៈពេលជាងពីរទសវត្សរ៍ក​ន្លងមកនេះ ចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក ដែលត្រូវបានកំណត់ដោយស្ថាប័ន Time Higher Education (THE) បានបង្ហាញពីអំពីអំណាច និងឥទ្ធិពលនៃការស្រាវជ្រាវ ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប្រទេសចិន ដោយសាកលវិទ្យាល័យ Tsinghua និង Peking របស់ទីក្រុងប៉េកាំង បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស រហូតសឹងតែអាចក្រសោបយកចំណាត់ថ្នាក់ក្បែរៗសាកលវិទ្យាល័យកំពូលទាំង ១០ របស់ពិភពលោកក្នុងឆ្នាំ ២០២៤។ ខណៈបច្ចុប្បន្ននេះ ប្រទេសចិនដីគោក កំពុងមានសាកលវិទ្យាល័យកំពូលចំនួន ៧ និងហុងកុងមានចំនួន៥ ដែលស្ថិតក្នុងតារាងសាកលវិទ្យាល័យកំពូលទាំង ១០០ របស់ពិភពលោក។

ចំណាត់ថ្នាក់សាកលវិទ្យាល័យនៅអាស៊ី ដែលបានបង្កើតឡើងដោយ THE គឺជាការចង្អុលបង្ហាញដ៏សំខាន់ សម្រាប់ការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយ នៃការអប់រំ ស្រាវជ្រាវ និងការបង្កើតថ្មី។ ដំណើរការនៃការកំណត់ចំណាត់ថ្នាក់ ត្រូវបានធ្វើឡើងដោយពិនិត្យលើឯកសារស្រាវជ្រាវរាប់សិបលាន ដើម្បីវាយតម្លៃ ពីកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់សាលាជាលក្ខណៈអន្តរជាតិ សមត្ថភាពនៃការបង្រៀន ការស្រូបទាញធនធាននិស្សិតអន្តរជាតិ ដែលមានទេពកោសល្យ និងទំនាក់ទំនងរបស់ស្ថាប័នទៅនឹងឧស្សាហកម្ម និងការបង្កើតកម្មសិទ្ធិបញ្ញា។

ទន្ទឹមនឹងនេះ តារាងចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលៗក្នុងទ្វីបអាស៊ីរបស់ THE ដែលចេញផ្សាយនៅចុងខែមេសា ក៏បានបង្ហាញពីការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សរបស់បណ្ដារសាកលវិទ្យាល័យនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ (អាស៊ាន)ផងដែរ។

សិង្ហបុរី ក៏កំពុងតែពង្រឹងគុណភាពអប់រំ នៃក្រុមសាកលវិទ្យាល័យរបស់ខ្លួន ដោយសាកលវិទ្យាល័យជាតិសិង្ហបុរីបានឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៣ និងតាមពីក្រោយដោយ សាកលវិទ្យល័យបច្ចេកវិទ្យា Nanyang ដែលឡើងពីចំណាត់ថ្នាក់លេខ ៥ មកលេខ ៤។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រៅពីសាកលវិទ្យាល័យរបស់ប្រទេសសិង្ហបុរី ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញ សាកលវិទ្យាល័យមកពីប្រទេស ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី ក៏កំពុងតែកើនឡើងចំណាត់ថ្នាក់របស់ខ្លួននៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។

តាមការស្រាវជ្រាវបានបង្ហាញថា បច្ចុប្បន្ននេះ មានឱកាសការងារជាច្រើននៅតំបន់អាស៊ាន ជាពិសេសគឺការកើនឡើងនូវតម្រូវការធនធានមនុស្សផ្នែក វិភាគទិន្នន័យ (big data analytics), អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (Artificial intelligence) និងម៉ាស៊ីនចេះរៀន (Machine Learning) សម្រាប់ការធ្វើបរិវត្តកម្មឌីជីថល។ ក្រៅពីនេះ ក៏មានតម្រូវការអ្នកជំនាញ ក្នុងការរកដំណោះស្រាយនិរន្តរភាព ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការបង្កើតថ្មីក្នុងវិស័យសុខាភិបាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។