បច្ចេកវិទ្យាទំនើប ១១ ដែលបានផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សទាំងស្រុង ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ

យោងតាម WE Forum បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៨៤ ក្រុមហ៊ុន Apple បានដាក់បបង្ហាញ Macintosh 128K និងបានផ្លាស់ប្ដូរមុខមាត់របស់កុំព្យូទ័រចាប់ពីពេលនោះមក។ កុំព្យូទ័រខ្នាតតូច និងងាយស្រួលប្រើរបស់ Steve Jobs ត្រូវបានណែនាំ និងដំណើរការសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ព្រមទាំងបានបង្កើតឱ្យមានពេលវេលាដ៏សំខាន់មួយ នៃការវិវត្តន៍បច្ចេកវិទ្យា។ ចាប់តាំងពីពេលនោះមក អត្រានៃការបង្កើតថ្មីផ្នែកបច្ចេកវិទ្យាបានផ្ទុះឡើង ជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ការអភិវឌ្ឍកុំព្យូទ័រ ការទំនាក់ទំនង ការតភ្ជាប់បណ្ដាញ និងម៉ាស៊ីនចេះរៀន (Machine learning) បានរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល។ នេះគឺជាព្រឹត្តិការណ៍នៃការកើតមានបច្ចេកវិទ្យាសំខាន់ៗចំនួន ១១ ដែលបានផ្លាស់ប្ដូរជីវិតរបស់មនុស្ស ក្នុងរយៈពេល ៤០ឆ្នាំមកនេះ។

១. ឆ្នាំ ១៩៩៣ បណ្ដាញពិភពលោក (The world wide web) ៖ ទោះបីជា ថ្ងៃបង្កើតអ៊ីនធឺណិតផ្លូវការ មិនមានកាលបរិច្ឆេទច្បាស់ ប៉ុន្តែវាបានបង្កើតឱ្យមានបណ្ដាញពិភពលោក (The world wide web) ដែលបង្កើតភាពងាយស្រួលសម្រាប់ការចូលប្រើព័ត៌មាន និងជំរុញឱ្យមានអ៊ីនធឺណិតទំនើប ដូចដែលយើងប្រើសព្វថ្ងៃ។

បច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងដោយ អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស Tim Berners-Lee និងត្រូវបានដាក់ដំណើរការជាសាធារណៈនៅឆ្នាំ ១៩៩៣ ក្រោយមក ទើបមានការទំនាក់ទំនងតាមអ៊ីនធឺណិត (online communicate), ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) និងជាការចាប់ផ្ដើមនៃសេដ្ឋកិច្ចឌីជីថល។

ទោះបីជាមានការវិវឌ្ឍយ៉ាងឆាប់រហ័សតាំងពីការបង្កើតវាក៏ដោយ ក៏មនុស្សចំនួន ២,៦ ពាន់លាននាក់ នៅតែខ្វះខ្វាតការប្រើប្រាស់អ៊ីនធឺណិត ហើយបរិយាបន្នឌីជីថលសកល ត្រូវបានគេចាត់ទុកថា ជាអាទិភាពមួយ ដែលស្ថាប័នធំៗរបស់ពិភពលោកត្រូវគិតគូរ ដោះស្រាយ។

២. ឆ្នាំ ១៩៩៧ វ៉ាយហ្វាយ (Wi-Fi) ៖ ការលេចចេញនូវបច្ចេកវិទ្យា វ៉ាយហ្វាយ ដែលអាចប្រើបានជាសាធារណៈក្នុងឆ្នាំ ១៩៩៧ បានផ្លាស់ប្ដូររបៀបនៃការចូលប្រើអ៊ីនធឺណិត ដោយមិនត្រូវការការភ្ជាប់បណ្ដាញដោយប្រើខ្សែ។ បើគ្មាន វ៉ាយហ្វាយ, ស្មាតហ្វូន និងការតភ្ជាប់អ៊ីនធឺណិត ដែលយើងពឹងផ្អែកសព្វថ្ងៃនេះក៏មិនអាចកើតមានដែរ។ ខណៈបច្ចុប្បន្ន បច្ចេកវិទ្យានេះ បានក្លាយជាផ្នែកមួយ ដែលមិនអាចខ្វះបាន សម្រាប់ការតភ្ជាប់បណ្ដាញសម័យទំនើប។

៣. ឆ្នាំ ១៩៩៨ Google ៖ ការបើកដំណើរការ Google’s search engine ក្នុងឆ្នាំ ១៩៩៨ ត្រូវបានគេសម្គាល់ថា ជាការចាប់ផ្ដើមនៃការស្វែងរកគេហទំព័រ (web search) ដ៏មានប្រសិទ្ធភាព។ បច្ចេកវិទ្យានេះ បានផ្លាស់ប្ដូររបៀប ដែលមនុស្សនៅទូទាំងពិភពលោកចូលប្រើប្រាស់ និងស្វែងរកព័ត៌មានតាមអ៊ីនធឺណិត។ សព្វថ្ងៃ មានជម្រើសសម្រាប់ស្រាវជ្រាវព័ត៌មានជាច្រើនទៀតដូចជា Bing, Yahoo! និង Baidu ប៉ុន្តែ Google នៅតែជាទីពេញនិយមរបស់មនុស្សនៅជុំវិញពិភពលោក។

៤. ឆ្នាំ ២០០៤ ប្រព័ន្ធផ្សព្វផ្សាយសង្គម ៖ ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ ការកើនឡើងនៃបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសង្គមបានគ្របដណ្ដប់លើការទំនាក់ទំនងរបស់មនុស្សស្ទើរតែទាំងស្រុង។ ក្នុងឆ្នាំ ២០០៤, MySpace បានក្លាយជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដំបូងគេ ដែលឈានដល់អ្នកប្រើប្រាស់សកម្មប្រចាំខែមួយលាននាក់។ ចាប់តាំងពីពេលនោះមក វេទិកាដូចជា Facebook, Instagram និង TikTok បានផ្លាស់ប្តូរការទំនាក់ទំនង និងអន្តរកម្មសង្គម ដោយជំរុញការតភ្ជាប់សកល និងការចែករំលែកព័ត៌មានក្នុងទំហំដ៏ធំសម្បើម។

៥. ឆ្នាំ ២០០៧ ទូរស័ព្ទ iPhone ៖ ជាងមួយទស្សវត្សរ៍ បន្ទាប់ពីស្មាតហ្វូនដំបូងត្រូវបានដាក់ឱ្យប្រើប្រាស់ ទូរស័ព្ទ iPhone ដែលបំពាក់នូវបច្ចេកវិទ្យា ទូរស័ព្ទ ឧបករណ៍ចាក់តន្រ្តី កាមេរ៉ា និងឧបករណ៍ទំនាក់ទំនងអ៊ីនធឺណិត (internet communicator) ត្រូវបានបង្កើតឡើង។ ការបង្កើតនេះ បានកំណត់ស្ដង់ដាថ្មី សម្រាប់ស្មាតហ្វូន ហើយជំរុញការនិយមការប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក រហូតមកដល់បច្ចុប្បន្ន។

៦. ឆ្នាំ ២០០៩ បច្ចេកវិទ្យា Bitcoin ៖ មូលដ្ឋានគ្រឹះសម្រាប់ការទូទាត់តាមឌីជីថលទំនើបត្រូវបានដាក់ឱ្យប្រើប្រាស់ នៅចុងទសវត្សរ៍ឆ្នាំ ១៩៥០ ជាមួយនឹងការណែនាំ និងដាក់ឱ្យប្រើប្រាស់ កាតឥណទាន និងឥណពន្ធជាលើកដំបូង​ ប៉ុន្តែការបង្កើត Bitcoin ក្នុងឆ្នាំ ២០០៩ បានកំណត់ដំណាក់កាលថ្មីមួយទៀត នៃប្រតិបត្តិការឌីជីថល ។ រូបិយប័ណ្ណឌីជីថលវិមជ្ឈការដំបូងគេ ដែលត្រូវបានគេស្គាល់ថា Bitcoin បានបង្កើតទម្រង់ថ្មីនប្រព័ន្ធទូទាត់ឌីជីថល ដែលដំណើរការដោយឯករាជ្យក្នុងប្រព័ន្ធធនាគារបែបប្រពៃណី។ បច្ចេកវិទ្យា Bitcoin មិនត្រឹមតែមានឥទ្ធិពល លើការអភិវឌ្ឍរូបិយប័ណ្ណគ្រីបតូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញឱ្យមានការពិភាក្សាអំពីអនាគតនៃលុយក្នុងយុគសម័យឌីជីថលទៀតផង។

៧. ឆ្នាំ ២០១៤ បច្ចេកវិទ្យា Virtual reality ៖ ឆ្នាំ ២០១៤ គឺជាឆ្នាំដ៏សំខាន់ក្នុងការអភិវឌ្ឍ VR សម្រាប់កម្មវិធីពាណិជ្ជកម្ម។ ក្រុមហ៊ុន Meta បានទិញយកក្រុមហ៊ុន Oculus VR ក្នុងតម្លៃ ២ពាន់លានដុល្លារ ហើយបានចាប់ផ្ដើមដំណើរការពិសោធន៍ VR ដែលមានគុណភាពខ្ពស់ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចចូលដំណើរការបាន។ បន្ទាប់មក ក្រុមហ៊ុន Samsung និង Sony ក៏បានប្រកាសពីផលិតផល VR, ហើយ Google បានបញ្ចេញ Cardboard ដែលជាឧបករណ៍ដែលមានតម្លៃទាប និងភ្ជាប់នៅក្នុងស្វាតហ្វូនរបស់ខ្លួន។

៨. ឆ្នាំ ២០១៥: រថយន្តគ្មានមនុស្សបើក ៖ រថយន្តគ្មានមនុស្សបើក បានកា្លយទៅជារឿងពិតក្នុងរយៈពេល ២០ឆ្នាំ បន្ទាប់ពីមាននៅក្នុងរឿងប្រលោមលោកប្រឌិត។ នៅឆ្នាំ ២០១៥ ក្រុមហ៊ុន Tesla បានដាក់ដំណើរការរថយន្ត Autopilot ដែលអាចបើកបរដោយខ្លួនឯងបាន ដោយគ្មានមនុស្ស។

៩. ឆ្នាំ ២០១៩ បច្ចេកវិទ្យាកុំព្យូទ័រ Quantum ៖ នៅខែតុលា ឆ្នាំ ២០១៩ បច្ចេកវិទ្យាកុំព្យូទ័រ Quantum ត្រូវបានលេចរូបរាងឡើង ដោយសារការដោះស្រាយបញ្ហាស្មុគស្មាញ បានលឿនជាងកុំព្យូទ័រ ដែលខ្លាំងបំផុតលើពិភពលោក (supercomputers)។ បច្ចេកវិទ្យា Quantum អាច​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន និងមានឥទ្ធិពលខ្លាំងនៅគ្រប់ឧស្សាហកម្មទាំងអស់។

១០​. ឆ្នាំ ២០២០ ជំងឺរាតត្បាត COVID-19 ៖ ជំងឺរាតត្បាត COVID-19 បានពន្លឿនការផ្លាស់ប្តូរឌីជីថលលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក។ ដោយសារ ផលប៉ះពាល់នៃការរីករាលដាលនៃមេរោគនេះ មនុស្សបានផ្លាស់ប្ដូរររៀបរស់នៅជាច្រើន រាប់ចាប់តាំងពី ការទំនាក់ទំនង រហូតដល់ ការធ្វើការ។ អំឡុងពេលនេះ ការបង្កើតថ្មី និងការប្រើប្រាស់បច្ចេកវិទ្យានៅទូទាំងពិភពលោក គឺសង្កត់ធ្ងន់លើ សារៈសំខាន់នៃការងារពីចម្ងាយ ការប្រជុំតាមវីដេអូ និងអាជីវកម្មតាមបណ្ដាញអ៊ីនធឺណិត។

១១. ឆ្នាំ ២០២២ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ៖ មែនទែនទៅ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានកើតមានជាយូរមកហើយ មានឧបករណ៍អេឡិចត្រូនិចជាច្រើន បានដំណើរការដោយថាមពលបញ្ញាសិប្បនិម្មិត (AI) រាប់ចាប់តាំងពី ឧបករណ៍ក្នុងផ្ទះឆ្លាតវៃ រហូតដល់ឧបករណ៍សំខាន់ៗក្នុងវិស័យការងារ។ ទោះជាយ៉ាងណាក៏ដោយ ការលេចឡើងនូវបច្ចេកវិទ្យា និងកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ជំនានថ្មី បានធ្វើឱ្យបច្ចេកវិទ្យានេះ កាន់តែមានការចាប់អារម្មណ៍ខ្លាំងនៅឆ្នាំ ២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...