ភ្នំពេញ៖ ក្នុងពេលវេលាពេលនៃការបិទខ្ទប់ (Lockdown) មនុស្សជាច្រើននៅផ្ទះគោរពតាមការណែនាំរបស់ក្រសួងសុខភិបាល។ ប៉ុន្តែទន្ទឹមគ្នានេះអារម្មណ៍ម្នាក់ៗរមែងតែងមិនស្ងប់សុខដោយបារម្ភពីស្ថានការណ៍ជំងឺកូវីដ-១៩ អាចបង្កជារឿងរ៉ាវស្មុគស្មាញសម្រាប់ជីវិត និងសុភមង្គលគ្រួសារ។ ដើម្បីចៀសឆ្ងាយពីកង្វល់ទាំងនោះ ដំណាក់កាលនេះសមាជិកគ្រួសារទាំងអស់គួរបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារ បង្កើនទំនាក់ទំនងឱ្យល្អ និងចែករំលែកក្ដីស្រលាញ់ដល់គ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។ នេះជាការយល់ឃើញរបស់អ្នកនាង នាង សុវ៉ាតនា ដែលមហាជនស្គាល់ថា Dj Nana ប្រាប់ដល់ AMS ។
អ្នកនាង នាង សុវ៉ាតនា បាននិយាថា
“ពោលពាក្យសរសើរដល់គ្នាឱ្យបានច្រើននៅពេលដែលសមាជិកគ្រួសាររបស់យើងចាប់ផ្ដើមធ្វើមួយ ឬក៏ជួយធ្វើកិច្ចការងារផ្ទះវាជារឿងដែលល្អបំផុត នោះនឹងនាំឱ្យមនុស្សម្នាក់ៗមានទឹកចិត្តធ្វើបន្ត ព្រមទាំងបង្កើតភាពស្និទ្ធិស្នាលផងដែរ”
អ្នកដោះស្រាយវិបត្តិរូបនេះ បានបន្ថែមថា នៅផ្ទះច្រើនមានបញ្ហាច្រើនដែលត្រូវជួបប្រទះ ប៉ុន្តែជាឱកាសចែករំលែកក្ដីសេចក្ដីស្រលាញ់ និងបង្ហាញឱ្យឃើញរូបភាពល្អណាមួយនៅក្នុងក្រុមគ្រួសារ។
“ជាក់ស្ដែងខ្ញុំមិនចេះធ្វើម្ហូបនោះទេ ប៉ុន្តែពេលនេះនៅផ្ទះច្រើន មានពេលធ្វើម្ហូបឱ្យស្វាមី និងក្រុមគ្រួសារ ហើយនេះជាពេលវេលាដែលទទួលបានពាក្យសរសើរអំពីអ្វីដែលយើងខិតខំធ្វើ វាគឺជាក្ដីសុខមួយបែបដ៏មានភាពរីករាយ”
អ្នកនាង នាង សុវ៉ាតនា យល់ថា សមាជិកគ្រួសារត្រូវចេះជួយសម្រាលធុរៈគ្នា តាមរយៈការបង្កើនសេចក្ដីសុខដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយជួយការងារណាដែលអាចធ្វើបាន និងចៀសវាងការមើលបំណាំគ្នា។ សមាជិកគ្រួសារអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ដោយព្យាយាមធ្វើអ្វីមួយជាសកម្មភាពគ្រួសារមិនមែនជាសកម្មភាពឯកជន។
អ្នកនាង នាង សុវ៉ាតនា
“ពាក្យថាសុភមង្គលនៅក្នុងគ្រួសារ មានន័យថាកន្លែងរស់នៅប្រចាំថ្ងៃទាំងឡាយណា ធ្វើអារម្មណ៍មានផាសុខភាព មិនទាស់ចិត្ត មិនរអៀសចិត្ត និងមិនធ្វើឱ្យយើងធុញទ្រាន់គ្នា”
គួរបញ្ជាក់ថា សកម្មភាពគ្រួសារដែលលើកឡើងខាងលើមាន ដូចជា សមាជិកគ្រួសារចេះជួយធ្វើម្ហូបរួមគ្នា ជួយគ្នាលាងចាន ជួយថែទាំកូន ជួយបង្រៀនកូនដោយក្តីស្រឡាញ់និងស្និទស្នាលជាដើម។ ទម្លាប់ជួយគ្នាទៅវិញទៅមកនៅក្នុងគ្រួសារ ការពោលពាក្យសរសើរលើកដល់គ្នា ទើបធ្វើឱ្យគ្រួសារធ្វើរឿងអ្វីថ្មីៗ និងមានប្រយោជន៍ទាំងអស់គ្នា៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ជាក្មេងស្រីដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាពក្រោយរៀបការរួច ព្រោះតែគ្មានជំនាញ ពិបាករកការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា និងក្រសួងអប់រំរបស់ប្រទេសចិន ទើបតែបានបញ្ចប់ការបណ្តុះបណ្តាលគ្រូជំនាញភាសាចិនចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការជំរុញការសិក្សាភាសាបរទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និងការបំពេញកិច្ចការងារ ដែលធ្វើឱ្យវាក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…