ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន BOOTCAMP 2021 មានឈ្មោះជាផ្លូវការថា យុវជន២១ រៀបចំឡើងក្រោមប្រធានបទសហគ្រិនឌីជីថល ដោយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យមានបំណិនរៀបចំគម្រោងអាជីវកម្មបែបឌីជីថល និងប្រើប្រាស់បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា (Digital Resolutions) និងបង្កើតអាជីវកម្មក្នុងបរិបទថ្មី ។ កម្មវិធីអភិវឌ្ឍយុវជននេះបានប្រកួតប្រជែងវគ្គទីមួយកាលពីថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២១។
លោក ឯម ពិសិដ្ឋ សាស្ត្រាចារ្យ និងគណៈកម្មការរៀបចំកម្មវិធីយុវជន២១ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា BOOTCAMP 2021 ធ្វើឡើងក្រោមប្រធានបទសហគ្រិនឌីជីថល បង្ហាញការផ្លាស់ប្តូរផ្នត់គំនិតកម្ពុជាឱ្យងាកមកចាប់យកអាជីវកម្មឌីជីថល រួមចំណែកអនុវត្តគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថល។
លោក ឯម ពិសិដ្ឋ បានបន្ថែមថា យុវជនដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះ ក្រុមយុវជនទទួលបានជ័យលាភីចុងក្រោយនឹងទទួលបានពានរង្វាន់ថ្នាក់ជាតិស្តីពីយុវសហគ្រិនឌីជីថល និងទឹកប្រាក់ឧបត្ថម្ភសម្រាប់ធើ្វជាដើមទុនវិនិយោគលើគម្រោងអាជីវកម្មរបស់ខ្លួន។ ទន្ទឹមគ្នានេះយុវជនទទួលបានការបណ្តុះបណ្តាលឱ្យក្លាយជាធនធានសហគ្រិនវ័យក្មេង ដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ភាពជាអ្នកដឹកនាំ និងការប្រើប្រាស់ឌីជីថលសម្រាប់ដោះស្រាយបញ្ហា។

សម្រាប់ឆ្នាំ២០២១ នេះ កម្មវិធីបានតម្រង់ទិសនិងបណ្ដុះគំនិតអាជីវកម្មដល់យុវជនចំនួន ១១០នាក់ មកពីសាកលវិទ្យាល័យចំនួន១៣ផ្សេងគ្នា តាមរយៈ Google Meet និងផ្សាយបន្តផ្ទាល់តាមបណ្តាញព័ត៌មានសង្គម។ ក្រុមនីមួយៗចូលរួមប្រកួតកំពុងខិតខំបង្ហាញសមត្ថភាព និងឆន្ទៈរៀបចំគម្រោងអាជីវកម្មបែបឌីជីថលតាមកិច្ចការស្រាវជ្រាវដែលកម្មវិធីបានផ្ដល់ជូន ។
កម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន BOOTCAMP 2021 ផ្តួចផ្តើមគំនិតដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាក្នុងគោលបំណងប្រែអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យមានសមត្ថភាពដោះបញ្ហាប្រឈមនៅក្នុងបរិបទឌីជីថល (Digital Resolutions) និងបដិវត្តឧស្សាហកម្ម ៤.០ ដែលយុវជនត្រូវមានជំនាញនិងបំណិនជីវិត ទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។
គួររំលឹកថា កម្មវិធីយុវជន២១ មានរយៈពេលប្រាំមួយខែ និងផ្តល់ការបណ្តុះបណ្តាលយុវជនជាក់ស្តែងជាមួយវាគ្មិន សាស្រ្តាចារ្យ និងអ្នកឯកទេសរយៈពេល១២ថ្ងៃ ចែកចេញជាបួនវគ្គ ព្រមទាំងតម្រូវឱ្យចុះកម្មសិក្សាជាមួយសហគ្រាសឯកជនដែលកំពុងធើ្វអាជីវកម្មឌីជីថល ដោយសរសេរគម្រោងអាជីវកម្មជាក់លាក់ ដើម្បីប្រកួតប្រជែងដណ្តើមជ័យលាភីរបស់ក្រសួងអប់រំ យុវជន និងកីឡា៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2023
ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2026
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៣៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ...
ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។


























