កញ្ញា តោ គឹមស៊ី៖ បង្ហាញគំរូភាពស្រ្តី និងលើទឹកចិត្តស្រ្ដីរៀនមុខជំនាញស្ទែម

ភ្នំពេញ៖ បើតាមរបាយការណ៍​របស់អង្គការ​សកម្មភាព​សម្រាប់​ការ​សិក្សា​នៅ​កម្ពុជា (KAPE) បានបង្ហាញថា នៅប្រទេសកម្ពុជាមានស្រ្តីតែ១៤ភាគរយប៉ុណ្ណោះកំពុង​សិក្សាជំនាញ « វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា វិស្វកម្ម និង​គណិត​វិទ្យា» ឬហៅកាត់ថា ស្ទែម ព្រោះតែពួកគាត់គិតថា វាជាជំនាញ​សម្រាប់​បុរស​តែប៉ុណ្ណោះ ។

សម្រាប់ កញ្ញា តោ គឹមស៊ី សាស្រ្តាចារ្យគណិតវិទ្យា នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ យល់ឃើញថា ការសិក្សាជំនាញស្ទែម ឬធ្វើការផ្នែកស្ទែមមិនមែនជាជំនាញសម្រាប់តែបុរសនោះឡើយ ពោលគឺស្រ្តី​ក៏​អាចធ្វើបានដូចគ្នា ។

បើតាមកញ្ញា គឹមស៊ី ការងារស្ទែមជួយរកប្រាក់ចំណូលបានច្រើនដល់ស្រី្ត ប្រសិនបើឪពុកម្ដាយជំរុញកូនស្រីឱ្យរៀនផ្នែកស្ទែម ដែលរួមមាន រៀនវិស្វកម្ម គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា ។

“ជំនាញស្ទែមកូនស្រីក៏អាចរៀនបាន ហើយខ្ញុំជឿជាក់ថាកូនស្រីមានសមត្ថភាពដូចកូនប្រុស ដូន្នេះឪពុកម្ដាយមិនគួរហាមឃាត់កូនស្រីនោះឡើយ”

កញ្ញា តោ គឹមស៊ី សាស្រ្តាចារ្យគណិតវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

កញ្ញា តោ គឹមស៊ី បន្ថែមថា ដើម្បីឱ្យស្រ្តីរៀនផ្នែកស្ទែមច្រើន បើនៅបរទេស រដ្ឋាភិបាលគេមានកម្មវិធីផ្ដល់អាហារូបករណ៍ផ្នែកស្ទែម ជាពិសេសផ្នែកគណិតវិទ្យា និងផ្នែកភាសាកុំព្យូទ័រសម្រាប់ស្រី្ត ដែលការផ្តល់នេះ ធ្វើ​ឲ្យ​ស្រ្តីដែលស្រលាញ់លើជំនាញស្ទែម មានឱកាសបានបន្តការសិក្សា ហើយពេលនោះចំនួនស្រី្តសិក្សាលើផ្នែកស្ទែមនឹងកាន់តែមានចំនួនច្រើន។

សម្រាប់ គឹមស៊ី ផ្ទាល់ ភាពជោគជ័យដែលកញ្ញាបានទទួលមកដល់ថ្ងៃនេះ គឺ​ក្រោយ​ពីកញ្ញាបានជួបផ្ទាល់នូវគំរូស្រ្តីជោគជ័យ និងតាមរយៈការអានសៀវភៅគំរូភាពស្រ្តីជាច្រើន ដែលវា​បាន​ជំរុញទឹកចិត្តកញ្ញាឱ្យសិក្សារៀនសូត្របន្តនូវផ្នែកគណិតវិទ្យារហូតជោគជ័យ ។

យ៉ាងណាក៏ដោយ កញ្ញា គឹមស៊ី ក៏​បានផ្តល់​ដំបូន្មាន​ដល់​សិស្សនិស្សិតដែល​កំពុង​សិក្សា​ទាំងអស់ គឺត្រូវរៀនឱ្យយល់ រៀនឱ្យចេះ រួចអនុវត្តទ្រឹស្ដីពីអ្វីៗទាំងប៉ុន្មានដែលបានរៀន និងអនុវត្តចំណេះដឹងជាប្រចាំ ហើយ​ត្រូវមានក្ដីសង្ឃឹម ក្ដីស្រមៃ ក្នុងការសិក្សារៀនសូត្រ ដោយ​រក្សាការសិក្សាពេញមួយជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...