យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ ជំរុញឱ្យមនុស្សយុគសម័យថ្មីប្រតិបត្តិគោលការណ៍សុវត្ថិភាព និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ភ្នំពេញ – «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានត្រឡប់មកវិញហើយ ជាមួយនឹងទិសស្លោក «ទម្លាប់ថ្មី ទម្លាប់ស្អាត» ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ផ្ដោតសំខាន់ទៅលើបញ្ហាកូវីដ-១៩ផង និងវិស័យបរិស្ថានផង ។

យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ នេះ បានប្រកាស​នៅព្រឹកថ្ងៃទី០១ ខែវិចិ្ឆកា តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងស្អាត ព្រមទាំងភ្ញៀងកិត្តិយសជាច្រើនរូបទៀត ក្នុងគោលបំណងជំរុញឱ្យ​មនុស្សយុគសម័យថ្មីប្រតិបត្តិគោលការណ៍សុវត្ថិភាព និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។

លោក ហៃ ភារម្យ ស្ថាបនិកនៃគម្រោងភ្នំពេញស្អាត មានប្រសាសន៍ថា គម្រោង «ស្អាត» បានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយសហស្ថាបនិកចំនួន៦រូបដែលមានទស្សនៈវិស័យស្របគ្នាក្នុងទិសដៅចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជា រួមមាន លោក ហ៊ុន ម៉ានី, លោកស្រី ទេព កូលាប, លោក ជី សិលា, លោកស្រី ជា សុផល្លា, លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា ដែលបានផ្តួចផ្តើមគំនិតនៅក្នុងការបង្កើតគម្រោងនេះឡើង ។

ស្ថាបនិកនៃគម្រោងភ្នំពេញស្អាតរូបនេះ បន្ថែមថា «យុទ្ធនាការភ្នំពេញស្អាត» ជាវេទិកាតួអង្គពាក់ព័ន្ធមកពីគ្រប់វិស័យរួមគ្នាស្វែងរកដំណោះស្រាយក៏ដូចជា បញ្ជ្រាបសារអប់រំទាក់ទងនឹងបញ្ហាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ ហើយ​សម្រាប់ឆ្នាំ២០២១ នេះ ក្រោមកិច្ចសហការគាំទ្រ និងជ្រោមជ្រែងពីក្រសួងបរិស្ថាន និងបណ្តាស្ថាប័នរដ្ឋ ដើម្បីប្រមូលជាកម្លាំងសាមគ្គីគ្នាអនុវត្តផែនការសកម្មភាពរួមគ្នា ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមភ្នំពេញស្អាតបានចូលរួមចំណែកផ្សព្វផ្សាយអប់រំដល់សាធារណៈជន លើកកម្ពស់ការទុកដាក់សំរាម ការកាត់បន្ថយសំរាម ព្រោះសំរាមជាបញ្ហាសង្គមធំមួយដែលយើងត្រូវចូលរួមដោះស្រាយ ហើយ​ការរស់នៅស្អាតគឺជារឿងមួយដ៏សំខាន់ ។ ឯកឧត្តមបន្តថា ការរស់នៅស្អាតនេះ ត្រូវធ្វើជាប្រចាំព្រោះជាផ្នែកនៃជីវិតរីករាយថ្មីរបស់យើងទាំងអស់គ្នា ហើយការលើកកម្ពស់ទម្លាប់ថ្មី ទម្លាប់ស្អាតនេះ មានសារៈសំខាន់មិនអាចខ្វះបាន ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាស្ថាបនិក «គម្រោងស្អាត» បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារប្រតិបត្តិ ក្រុមយុវជនឆន្ទៈនៃគម្រោងស្អាតដែលបានប្ដេជ្ញាខិតខំប្រឹងប្រែងរៀបចំ និងបន្តយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីឆ្នាំ ២០១៧ ដែលជាជំហានដំបូងសម្រេចបាននូវលទ្ធផលល្អនៅថ្ងៃនេះ ។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលទាំងនេះ មិនសម្រេចបានឡើយបើគ្មានការចូលរួមកិច្ចសហការយ៉ាងល្អ និងស្មារតីយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នរដ្ឋ ឯកជន ស្ថានទូត សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងដៃគូឧបត្ថម្ភ និងដៃគូសហការទាំងអស់ ។

បើតាម ឯកឧត្តម ហ៊ុន ម៉ានី គម្រោងស្អាតនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធ ឱ្យមានសំឡេងតែមួយ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាមួយ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្រ្ជាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយស្តីពី «ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ» ទៅដល់សាធារណជនគ្រប់ស្រទាប់ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់គ្នាក្នុងការថែទាំ និងលើកកម្ពស់សោភ័ណភាពប្រទេសកម្ពុជាឱ្យមានភាពប្រសើរឡើង ។

សូមជម្រាបថា «យុទ្ធនាការភ្នំពេញស្អាត» ជាផ្នែកមួយនៃ «គម្រោងស្អាត» ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ។ ឆ្នាំនេះ ជាឆ្នាំទី៥ហើយ  នៃ«យុទ្ធនាការភ្នំពេញស្អាត» ដែលប្រព្រឹត្តិទៅពេញមួយខែវិច្ឆិកា និងបានប្រសិទ្ធនាមខែនេះថាជា «ខែស្អាត»។

«យុទ្ធនាការភ្នំពេញស្អាត» គឺសំរាមមិនមែនជារបស់នរណាម្នាក់ ពោលគឺវាកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារឱ្យមានការចូលរួមចំណែកទទួលខុសត្រូវរួមគ្នា ក្នុងទិសដៅរួមគ្នាគឺ «ស្អាត» សំដៅលើ «គ្មានសំរាមពាសវាលពាសកាល» ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...