ភ្នំពេញ – «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានត្រឡប់មកវិញហើយ ជាមួយនឹងទិសស្លោក «ទម្លាប់ថ្មី ទម្លាប់ស្អាត» ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ផ្ដោតសំខាន់ទៅលើបញ្ហាកូវីដ-១៩ផង និងវិស័យបរិស្ថានផង ។
យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ នេះ បានប្រកាសនៅព្រឹកថ្ងៃទី០១ ខែវិចិ្ឆកា តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងស្អាត ព្រមទាំងភ្ញៀងកិត្តិយសជាច្រើនរូបទៀត ក្នុងគោលបំណងជំរុញឱ្យមនុស្សយុគសម័យថ្មីប្រតិបត្តិគោលការណ៍សុវត្ថិភាព និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។
លោក ហៃ ភារម្យ ស្ថាបនិកនៃគម្រោងភ្នំពេញស្អាត មានប្រសាសន៍ថា គម្រោង «ស្អាត» បានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយសហស្ថាបនិកចំនួន៦រូបដែលមានទស្សនៈវិស័យស្របគ្នាក្នុងទិសដៅចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជា រួមមាន លោក ហ៊ុន ម៉ានី, លោកស្រី ទេព កូលាប, លោក ជី សិលា, លោកស្រី ជា សុផល្លា, លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា ដែលបានផ្តួចផ្តើមគំនិតនៅក្នុងការបង្កើតគម្រោងនេះឡើង ។
ស្ថាបនិកនៃគម្រោងភ្នំពេញស្អាតរូបនេះ បន្ថែមថា «យុទ្ធនាការភ្នំពេញស្អាត» ជាវេទិកាតួអង្គពាក់ព័ន្ធមកពីគ្រប់វិស័យរួមគ្នាស្វែងរកដំណោះស្រាយក៏ដូចជា បញ្ជ្រាបសារអប់រំទាក់ទងនឹងបញ្ហាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ ហើយសម្រាប់ឆ្នាំ២០២១ នេះ ក្រោមកិច្ចសហការគាំទ្រ និងជ្រោមជ្រែងពីក្រសួងបរិស្ថាន និងបណ្តាស្ថាប័នរដ្ឋ ដើម្បីប្រមូលជាកម្លាំងសាមគ្គីគ្នាអនុវត្តផែនការសកម្មភាពរួមគ្នា ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមភ្នំពេញស្អាតបានចូលរួមចំណែកផ្សព្វផ្សាយអប់រំដល់សាធារណៈជន លើកកម្ពស់ការទុកដាក់សំរាម ការកាត់បន្ថយសំរាម ព្រោះសំរាមជាបញ្ហាសង្គមធំមួយដែលយើងត្រូវចូលរួមដោះស្រាយ ហើយការរស់នៅស្អាតគឺជារឿងមួយដ៏សំខាន់ ។ ឯកឧត្តមបន្តថា ការរស់នៅស្អាតនេះ ត្រូវធ្វើជាប្រចាំព្រោះជាផ្នែកនៃជីវិតរីករាយថ្មីរបស់យើងទាំងអស់គ្នា ហើយការលើកកម្ពស់ទម្លាប់ថ្មី ទម្លាប់ស្អាតនេះ មានសារៈសំខាន់មិនអាចខ្វះបាន ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាស្ថាបនិក «គម្រោងស្អាត» បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារប្រតិបត្តិ ក្រុមយុវជនឆន្ទៈនៃគម្រោងស្អាតដែលបានប្ដេជ្ញាខិតខំប្រឹងប្រែងរៀបចំ និងបន្តយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីឆ្នាំ ២០១៧ ដែលជាជំហានដំបូងសម្រេចបាននូវលទ្ធផលល្អនៅថ្ងៃនេះ ។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលទាំងនេះ មិនសម្រេចបានឡើយបើគ្មានការចូលរួមកិច្ចសហការយ៉ាងល្អ និងស្មារតីយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នរដ្ឋ ឯកជន ស្ថានទូត សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងដៃគូឧបត្ថម្ភ និងដៃគូសហការទាំងអស់ ។
បើតាម ឯកឧត្តម ហ៊ុន ម៉ានី គម្រោងស្អាតនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធ ឱ្យមានសំឡេងតែមួយ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាមួយ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្រ្ជាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយស្តីពី «ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ» ទៅដល់សាធារណជនគ្រប់ស្រទាប់ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់គ្នាក្នុងការថែទាំ និងលើកកម្ពស់សោភ័ណភាពប្រទេសកម្ពុជាឱ្យមានភាពប្រសើរឡើង ។
សូមជម្រាបថា «យុទ្ធនាការភ្នំពេញស្អាត» ជាផ្នែកមួយនៃ «គម្រោងស្អាត» ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ។ ឆ្នាំនេះ ជាឆ្នាំទី៥ហើយ នៃ«យុទ្ធនាការភ្នំពេញស្អាត» ដែលប្រព្រឹត្តិទៅពេញមួយខែវិច្ឆិកា និងបានប្រសិទ្ធនាមខែនេះថាជា «ខែស្អាត»។
«យុទ្ធនាការភ្នំពេញស្អាត» គឺសំរាមមិនមែនជារបស់នរណាម្នាក់ ពោលគឺវាកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារឱ្យមានការចូលរួមចំណែកទទួលខុសត្រូវរួមគ្នា ក្នុងទិសដៅរួមគ្នាគឺ «ស្អាត» សំដៅលើ «គ្មានសំរាមពាសវាលពាសកាល» ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2026
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប








































































