យូនីសេហ្វប្រចាំកម្ពុជា ៖ ពង្រឹងការអប់រំក្រៅប្រព័ន្ធ ជួយសិស្សកម្ពុជាបង្កើតលទ្ធផលសិក្សា និងអភិវឌ្ឍធនធានមនុស្ស

មានការរកឃើញថា ចំនួនកុមារនិងយុវជនបានបោះបង់ចោល​ការសិក្សាកើនឡើងដោយសារតែផលប៉ះពាល់ជំងឺកូវីដ១៩, ដូច្នេះការបន្តពង្រឹងការអប់រំក្រៅប្រព័ន្ធ ពិតជាមានសារៈសំខាន់ណាស់​ ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញ ។ នេះបើ​តាមការ​លើក​ឡើងរបស់ លោកស្រី Foroogh Foyouzat ប្រធានក្រុមការងារវិស័យអប់រំ និងជាតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ក្នុងពិធីបើកសន្និបាតរបស់ក្រសួងអប់រំ នៅថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ។ 

លោកស្រី Foroogh Foyouzat បានលើកឡើងថា ជាការពិត ការរំខានដល់ការសិក្សាក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កាន់តែធ្វើឱ្យការសិក្សារបស់សិស្សជាច្រើនធ្លាក់ចុះថែមទៀត។ ការវាយតម្លៃសិក្សាថ្នាក់ជាតិ ថ្នាក់ទី៦ នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការបាត់បង់ការរៀនសូត្រ​បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះហើយ វាពិតជាសំខាន់ណាស់ សម្រាប់វិស័យ អប់រំទាំងមូល ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ត្រូវប្រមូលផ្ដុំការវិនិយោគលើយុទ្ធសាស្ត្រ និងអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាព ដើម្បីពន្លឿនការងើបឡើងវិញ នៃការសិក្សា និងធ្វើឱ្យកំណែទម្រង់វិស័យអប់រំមានដំណើរការឡើងវិញ។ 

បើតាមលោកស្រី Foroogh កម្មវិធីផ្ដល់អាហារនៅសាលារៀន ក៏​បានជះឥទ្ធិពលវិជ្ជមានដល់ការចូលរួមបង្កើតលទ្ធផលសិក្សា ពង្រឹងសមធម៌ និងការអភិវឌ្ឍធនធានមនុស្សផងដែរ ។

“ជាផ្នែកមួយ នៃកញ្ចប់សុខភាពសិក្សា និងអាហារូបត្ថម្ភ ពួកគេរួមចំណែកដល់ការស្ដារការអប់រំ និងការកសាងឡើងវិញពីជំងឺកូវីដ១៩ ។ ក្នុងបរិបទនេះ ការដាក់ឱ្យអនុវត្តកម្មវិធីផ្តល់អាហារនៅតាមសាលារៀនថ្នាក់ជាតិនឹងត្រូវធ្វើឡើង ហើយដៃគូអភិវឌ្ឍន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះសម្រាប់ការពង្រឹងសកម្មភាពបន្តថែមទៀត”

បើតាមប្រសាសន៍របស់លោកស្រីតំណាង​អង្គការ​យូនីសេហ្វប្រចាំកម្ពុជា ផលប៉ះពាល់ដែលជះ​ឥទ្ធិពល​ដោយ​ជំងឺកូវីដ១៩ បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់ធនធាន​នៅ​ក្នុង​ស្រុក ជាពិសេសធនធាន​ហិរញ្ញវត្ថុ​នៅ​ក្នុងវិស័យអប់រំ។ លើសពីនេះទៅទៀត ជម្លោះអន្តរជាតិថ្មីៗ​ដែលកើតឡើងនៅក្នុងតំបន់ផ្សេងៗ នៃពិភពលោក ក៏​បានជះ​ឥទ្ធិពល​លើការ​កំណត់អាទិភាព និង​ការ​គាំទ្រ​របស់ដៃគូអភិវឌ្ឍ​សម្រាប់​វិស័យអប់រំ។ ជាមួយ​​នឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន​នៅ​ក្នុងវិស័យអប់រំ វាពិតជា​សំខាន់​ក្នុង​ការ​ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង​បង្កើត​លទ្ធផល​ដើម្បីឆ្លើយតប​ទៅនឹង​គោល​ដៅអាទិភាព​ដែលបានកំណត់ ហើយថា នេះ​ក៏​ជា​ឱកាស​ដ៏​សំខាន់សម្រាប់ក្រសួង និង​ដៃគូ​អភិវឌ្ឍន៍​ធ្វើការ​រួមគ្នា​ដើម្បីបន្ត​បង្កើន​ការវិនិយោគ​ក្នុងវិស័យអប់រំ និង​កំណត់ប្រភពធនធានថ្មី ដោយ​មានទាំងវិស័យឯកជន និង​ដៃគូ​ផ្សេងទៀតដែលមិន​ទាន់មាន​សកម្មភាព​ក្នុង​វិស័យអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...