ស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃមានសុខភាពល្អ ម្តាយគួរបរិភោគអាហារក្នុងពេលឱ្យបាន ៤ដងក្នុងមួយថ្ងៃ

ភ្នំពេញស្ត្រីក្នុងវ័យបន្តពូជជាច្រើននាក់នៅកម្ពុជាមានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ទាំងមុននិងក្នុងអំឡុងពេល​​មានផ្ទៃពោះនិងក្នុងពេល​​បំបៅដោះកូន។ការសិក្សាស្រាវជ្រាវដោយអង្គការ IDE និង MRA នៅឆ្នាំ២០១៦បានរកឃើញថាស្ត្រីនិងបុរសជាច្រើននាក់យល់ដឹងពីអ្វីដែល​​ស្ត្រីគួរធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ។ផ្ទុយទៅវិញពួកគាត់ពុំដឹងថាតើប្រភេទអាហារអ្វីដែលស្ត្រីគួរបរិភោគសម្បូរ​​ដោយសារ​​ជាតិចិញ្ចឹមឬបរិមា​​អាហារកម្រិតណា​​ដែលត្រូវបរិភោគជួយឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អ។

អ្នកជំនាញអាហារូបត្ថម្ភបានឱ្យដឹងថាកត្តាទាំងនេះអាចកើតមានឡើងដោយសារតែស្ត្រីពុំបានទទួលការផ្ដល់ប្រឹក្សាស្តីពី​​អាហារូបត្ថម្ភឱ្យបានត្រឹមត្រូវពេលមកពិនិត្យផ្ទៃពោះនៅតាមមណ្ឌលសុខភាព។លើសពីនេះស្ត្រីមានផ្ទៃពោះដែលរស់នៅតំបន់ជនបទភាគច្រើនទៅពិនិត្យផ្ទៃពោះមិនគ្រប់ចំនួនដងនិងចាប់ផ្ដើមទៅពិនិត្យផ្ទៃពោះយឺតយ៉ាវបើធៀបនឹងស្ត្រីដែលរស់នៅទីប្រជុំជន។

ការសិក្សាស្រាវជ្រាវក៏បានរកឃើញថាស្ត្រីមានផ្ទៃពោះជាច្រើននាក់យល់ខុសថាគួរបរិភោគអាហារតិចតួចដើម្បីចៀសវាងការពិបាកសម្រាលកូនដោយសារខ្លាចកូន​​ថ្លោស។អ្នកជំនាញសុខភាពសាធារណៈបានបញ្ជាក់ថានេះជាការយល់ខុសធ្ងន់ធ្ងរមួយ។ទន្ទឹមគ្នានេះគម្លាតយេន​ឌ័រក៏អាចមានឥទ្ធិពលលើបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាផងដែរ។តាមទម្លាប់ជាពិសេសនៅតាមគ្រួសារក្រីក្របុរសទទួលបាន​អាហារ​ល្អជាងគេនិងតែងតែបរិភោគមុនកុមារនិងស្ត្រី។កត្តាទាំងនេះ​មិនត្រឹមតែធ្វើឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាប៉ុណ្ណោះទេថែមទាំង​មានឥទ្ធិពលលើក្មេងស្រីជំទង់និងសុខភាពបន្តពូជរបស់ពួកគេនៅពេលក្រោយទៀតក្នុងជីវិតរបស់ពួកគេផងដែរ។

ថ្មីៗនេះនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយអង្គការអង្គការ Helen Keller និងគម្រោង MUSEFO របស់អង្គការ GIZ សហការជាមួ​​​ក្រសួងស្ថាប័នពាក់ព័ន្ធលោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភមានប្រសាសន៍ថាដើម្បីឱ្យស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃមានសុខភាពល្អស្រ្តីមានផ្ទៃពោះគូរតែបរិភោគអាហារក្នុងពេលឱ្យបាន៤ដងក្នុងមួយថ្ងៃនិងមានអាហារក្រៅពេលផងដែរ។

លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ៖ពួកគេគួរបរិភោគអាហារចម្រុះមុខពោលគឺយ៉ាងហោចណាស់ឱ្យបានប្រាំប្រភេទក្នុងចំណោម១០ប្រភេទរួមទាំងបាយត្រីសាច់ស៊ុតបន្លែពណ៌បៃតងផ្លែឈើលឿងទុំគ្រាប់ធញ្ញជាតិពពួកសណ្តែកជាដើមដែលចេញមកពីអាហារបីក្រុម។ការបរិភោគអាហារចម្រុះមុខឱ្យបាន៤ដងក្នុងមួយថ្ងៃព្រមទាំងអាហារក្រៅពេលនេះស្ត្រីមានផ្ទៃពោះមានសុខភាពល្អធម្មតាត្រូវការកើនទម្ងន់ឱ្យបានពី១១,៥ទៅ១៦គីឡូក្រាមក្នុងអំឡុងពេលមានផ្ទៃពោះ

មន្ត្រីជំនាញអាហារូបត្ថម្ភបានបន្ថែមទៀតថាលើសពីនេះស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះមុនពេលសម្រាលយ៉ាងតិចបំផុតឱ្យបាន៤ដងនិងត្រូវលេបគ្រាប់ថ្នាំជាតិដែកឬហ្វូលិកអាស៊ីតរាល់ថ្ងៃសម្រាប់រយៈពេល៩០ថ្ងៃ។   ម្យ៉ាងទៀតស្រ្តីមានផ្ទៃពោះត្រូវរក្សាសន្ទស្សន៍ម៉ាស់រាងកាយឲ្យបានពី១៨.៥ទៅដល់២៤.៩ដើម្បីធានាបានសុខភាពល្អ។ស្របគ្នានេះស្រ្តីមានផ្ទៃពោះត្រូវលេបថ្នាំទំលាក់ព្រូន១ដូសនិងចាក់ថ្នាំបង្ការជំងឺតេតាណូសផងដែរ។

លោកស្រីបានបញ្ជាក់បន្ថែមលើនេះស្រ្តីមានផ្ទៃពោះក៏ត្រូវតែអនុវត្តអនាម័យខ្លួនប្រាណនិងចំណីអាហារជាប្រចាំដើម្បីសុវត្តិភាពនិងសុខភាពទាំងម្តាយទាំងកូន។ជាចុងក្រោយស្រ្តីមានផ្ទៃពោះនិងក្រុមគ្រួសារគួរត្រៀមរៀបចំបំបៅដោះកូនក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលជៀសវាងការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្តដោយសារតែកុមារបៅទឹកដោះគោម្សៅផ្សំតាមរូបមន្តមានជំងឺច្រើនគ្មានអង្គបដិបក្ខការពារជំងឺចំណាយថវិកាគ្រួសាព្យាបាលជំងឺញឹកញាប់កុមារមិនឆ្លាតវៃរៀនមិនពូកែនិងមានហានិភ័យខ្ពស់បណ្ដាលឱ្យស្លាប់។

សូមជម្រាបថាការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញថាទឹកដោះម្តាយមានសារជាតិចិញ្ចឹមទាំងអស់ដែលទារកអាយុក្រោម៦ខែត្រូវការដូច្នេះមិនត្រូវផ្តល់អាហារអ្វីក្រៅពីទឹកដោះម្តាយឡើយ។ទារកបៅទឹកដោះម្តាយបានពេញលេញមានសុខភាពល្អប្រសើរឈ្នះជំងឺគ្រប់ប្រភេទមានអង្គបដិបក្ខការពារសុខភាពកុមារយ៉ាងរឹងមាំនិងអស្ចារ្យ។កុមារបៅទឹកដោះម្តាយពេញលេញមានទំហំខួរក្បាលធំជាងកុមារផ្សេងទៀតនិងមានពិន្ទុការវៃឆ្លាត២.៦ខ្ពង់ជាងកុមារមិនបានបំបៅទឹកដោះម្តាយបានពេញលេញ។ការបៅកូនដោយទឹកដោះម្តាយជួយសន្សំថវិកាគ្រួសារនិងជួយដល់សេដ្ឋកិច្ចជាតិ។នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញសុខាភិបាលកម្ពុជាកន្លងទៅ៕ 


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦