វិធីសាស្រ្តបំបៅដោះកូនប្រកបដោយសុវត្ថិភាព នៅពេល​ដែលអ្នកម្តាយ ឬកូនមានជំងឺ

ការបំបៅកូនដោយទឹកដោះម្តាយពិតជាមានសារៈសំខាន់ណាស់​សម្រាប់ទារក ដោយ​ជួយ​ការពារប្រឆាំង​នឹង​ជំងឺ​ដែល​គម្រាមកំហែង​ដល់អាយុជីវិតផ្សេងៗ ក៏​ដូចជាជួយ​លើក​កម្ពស់​ដល់ការ​លូតលាស់របស់កុមារជាដើម។ ចុះនៅពេល​ដែលអ្នកម្តាយមានជំងឺ តើអ្នកម្តាយអាច​បំបៅកូនដោយទឹកដោះបានដែរ ឬទេ?

ចំពោះ​បញ្ហានេះ អង្គការ​យូនីេសហ្វ បានបង្ហាញ​នូវកម្រងសំណួរចម្លើយ ដែលអ្នក​ម្តាយគួរ​យល់ដឹងពីការ​បំបៅ​ដោះកូន​ប្រកប​ដោយសុវត្ថិភាព នៅពេល​ដែលមានជំងឺ ៖

តើអ្នកម្តាយអាច​លេបថ្នាំបានដែរ ឬទេ ពេលបំបៅដោះកូន? ប្រសិនបើអ្នកត្រូវលេបថ្នាំ សូមប្រាប់គ្រូពេទ្យ​ឱ្យដឹងថា អ្នកកំពុងបំបៅដោះកូន ដើម្បី​ឱ្យ​គ្រូពេទ្យចេញវេជ្ជបញ្ជារ​ឱ្យបានត្រឹមត្រូវ។

តើអ្នកម្តាយអាចបំបៅដោះកូន​បានដោយសុវត្ថិភាពដែរ ឬទេ ប្រសិនបើកំពុងមានជំងឺ? សម្រាប់ជំងឺទូទៅដូចជាគ្រុនផ្តាសាយ អ្នកម្តាយ​អាច​បន្ត​បំបៅ​ដោះកូន​បានដោយសុវត្ថិភាព ប៉ុន្តែ​ត្រូវ​រក្សា​អនាម័យ​ឱ្យបានខ្ជាប់ខ្ជួន ដូចជាការលាងដៃជាដើម។ ការបន្ត​បំបៅដោះកូន នឹងផ្តល់​ឱ្យ​កូន​របស់អ្នក​នូវការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ដែលអ្នក​កំពុងមាន។

តើអ្នកម្តាយគួរ​ធ្វើដូចម្តេច ប្រសិនបើ​មិន​ស្រួលខ្លួន និង​មិនអាច​បំបៅដោះកូនបាន? សូមព្យាយាម​រកវិធីផ្សេង​ទៀត ដើម្បីផ្តល់ទឹកដោះដល់កូន​ដោយសុវត្ថិភាព ដូចជាច្របាច់ទឹកដោះទុក និង​បញ្ចុក​កូន​ដោយប្រើពែង ឬស្លាបព្រាដែលមានអានម័យ។ សូម​ពិភាក្សា​ជាមួយអ្នក​ផ្តល់ប្រឹក្សាផ្នែកបំបៅដោះកូន ឬ​គ្រូពេទ្យ​ជំនាញអំពីជម្រើស​ណាមួយ​ដែល​អ្នកអាចអនុវត្តបាន។

តើអ្នកម្តាយគួរបំបៅដោះកូនដែរ ឬទេ ប្រសិនបើកូនឈឺ? សូមបន្ត​បំបៅដោះកូន​ ទោះបីជាពួកគេឈឺក៏ដោយ។ ការបំបៅដោះកូនជួយ​ពង្រឹងភាពស៊ាំរបស់កូន ហើយ​ប្រព័ន្ធការពាររាងកាយរបស់អ្នកម្តាយ នឹងត្រូវ​បញ្ជូនទៅ​កូន​តាមរយៈទឹកដោះ ដែលជួយ​ឱ្យ​រាងកាយរបស់ពួកគេ​ប្រឆាំងនឹងមេរោគបាន។

តើអ្នកម្តាយ​គួរ​បំបៅដោះកូនដែរ ឬទេ ប្រសិនបើ​មាន ឬសង្ស័យថា មានជំងឺកូវីដ-១៩? អ្នកម្តាយគួរ​តែបន្ត​បំបៅ​ដោះកូន​ដោយមានវិធានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ការ​ចម្លងមេរោគកូវីដ-១៩ តាមរយៈទឹកដោះម្តាយ និង​ការបំបៅដោះកូន មិនត្រូវបានរកឃើញនោះទេ។ វិធានការ​ប្រុងប្រយ័ត្ន​រួមមាន ការពាក់ម៉ាស់ ការលាងសម្អាតដៃ​ជាមួយសាប៊ូនិងទឹក ឬអាកុល ឬជែលលាងដៃ មុន និង​ក្រោយ​ប៉ះពាល់កូន និង​ឧស្សាហ៍លាងសម្អាត និង​សម្លាប់មេរោគ សម្ភារៈប្រើប្រាស់។ អ្នកម្តាយត្រូវ​លាង​សម្អាតដើមទ្រូង ប្រសិនបើ​ក្អកបែរចំទ្រូង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ