មន្រ្តីសុខាភិបាល ៖ ឪពុកម្ដាយចិញ្ចឹមថែទាំកុមារឱ្យចម្រើនវ័យបានល្អ តាមរយៈការផ្តល់អាហារូបត្ថម្ភសមស្រប

មន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ជំរុញ​ដល់ឪពុកម្ដាយទាំងឡាយ ត្រូវចិញ្ចឹមថែទាំកុមារឱ្យចម្រើនវ័យបានល្អតាមរយៈការផ្តល់អាហារូបត្ថម្ភសមស្រប ដោយថា វាគឺជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រាន សុខភាពល្អ និងការអភិវឌ្ឍរបស់កុមារ។ ទន្ទឹមគ្នានេះ អាហារូបត្ថម្ភមានសារៈសំខាន់ជួយដល់ការលូតលាស់រាងកាយ ក៏ដូចជាសតិបញ្ញារបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់កុមារតូចៗ។

 លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ប្រសិនប្រជាពលរដ្ឋយល់ច្បាស់អំពីអាហារូបត្ថម្ភ នោះនឹងអាចដឹងថា ត្រូវហូបអាហារបែបណាដែលជួយទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ ហើយអាហារបែបណាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងសុខភាពរបសកូន។ លើសពីនេះ ត្រូវជៀសផុតពីជំងឺមួយចំនួន ជាពិសេសជំងឺមិនឆ្លងដែលជាក្ដីព្រួយបារម្ភរបស់រាជរដ្ឋាភិបាល។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល

រដ្ឋលេខាធិការក្រសួងសុខាភិបាល បន្ថែមថា កាលណាទារក ឬកុមារទទួលបានអាហារូបត្ថម្ភល្អគ្រប់គ្រាន់ នឹងធ្វើឱ្យពួកគេមានការលូតលាស់ល្អត្រឹមត្រូវទៅតាមស្តង់ដា ហើយក៏អាចធ្វើឱ្យគាត់មានឱកាសនៅក្នុងការចូលរៀនបានជាប់លាប់ដោយសារកុមារមិនមានបញ្ហាសុខភាព។

បើយោងតាម សៀវភៅណែនាំសម្រាប់អ្នកម្ដាយ និងអ្នកថែទាំកុមារ ស្ដីពី វិធីរៀបចំអាហារបន្ថែម សម្រាប់កុមារអាយុពី ៦-២៤ខែ បានបង្ហាញថា ចាប់ពីអាយុ ៦ខែ ឡើងទៅ គឺជាពេលដែលត្រូវធ្វើការផ្ដល់អាហារបន្ថែមដល់កុមារ (ដោយគិតអំឡុងពេលចាប់ពីអាយុ ៦-២៤ខែ) ហើយវាគឺជាពេលដែលងាយរងគ្រោះបំផុត។ អំឡុងពេលនេះ កុមារតូចភាគច្រើនទទួលរងនូវបញ្ហាកង្វះអាហារូបត្ថម្ភ ហើយធ្វើឱ្យមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់សម្រាប់កុមារអាយុក្រោម ២ឆ្នាំ។ យ៉ាងណាមិញ កង្វះអាហារូបត្ថម្ភរបស់កុមារតូច គឺអាចការពារបានដោយផ្ដល់អាហារបន្ថែមដែលសម្បូរសារជាតិចិញ្ចឹម និងមានសុវត្ថិភាពឱ្យបានគ្រប់គ្រាន់។

ផ្តល់អាហារូបត្ថម្ភសមស្របសម្រាប់កូន

ការផ្តល់អាហារបន្ថែមល្អ មានន័យថា ផ្ដល់ឱ្យកូនរបស់អ្នកនូវអាហារបន្ថែម (បបរពិសេស) ជារៀងរាល់ថ្ងៃ ព្រមទាំងផ្តល់អាហារក្រៅដែលសម្បូរសារធាតុចិញ្ចឹម។ អ្នកអាចធ្វើអាហារបន្ថែម ដោយប្រើប្រាស់អាហារផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋាន អាហារដែលមានស្រាប់នៅតាមផ្ទះ សួនដំណាំ ឬទិញពីផ្សារ។ លើសពីនេះ អាហារបន្ថែម គឺត្រូវជ្រើសរើសអាហារមួយមុខ (មួយណាក៏បាន) ពីក្រុមនីមួយៗ ខុសៗគ្នា ដើម្បីធ្វើអាហារបន្ថែម។​ ក្នុងនោះ ផ្លាស់ប្ដូរមុខអាហាររបស់កុមាររៀងរាល់ថ្ងៃ និងបន្ថែមអាហារក្រៅពេល ដូចជាល្ហុងទុំកោស ស្វាយទុំកោស។ កូនរបស់អ្នកនឹងចង់ញ៉ាំអាហារជាងមុន ប្រសិនបើអ្នកបញ្ចុកកូនជាមួយអាហារខុសៗគ្នាប្រចាំថ្ងៃ។

គួរជម្រាបជូនថា ឪពុកម្ដាយអាចជ្រើសរើសដើម្បីធ្វើអាហារបន្ថែមសម្រាប់កូន ដូចជា អង្ករ ដំឡូងជ្វា ឬត្រាវ ត្រី ពពួកសាច់ ថ្លើម ស៊ុត ឬពពួកសណ្ដែក (សណ្ដែកដី សណ្ដែកបាយ) បន្លែ ដូចជា ត្រកួន ស្លឹកបាស ស្លឹកងប់ ផ្ទី ត្រួយ ឬ ផ្លែល្ពៅ ។ល។ បន្ថែមប្រេងឆាបន្តិច ដើម្បីឱ្យអាហារមានរសជាតិឆ្ងាញ់ នឹងបង្កើនថាមពល។ កត់សម្គាល់ថា ការបញ្ចុកអាហារបន្ថែមឱ្យបានគ្រប់គ្រាន់ដល់កូនរបស់អ្នក ហើយផ្ដល់ផ្លែឈើផ្សេងៗទៀត រៀងរាល់ថ្ងៃនោះកូនអ្នកនឹងមានកម្លាំងមមួន សុខភាពល្អ និងឈ្លាសវៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2026

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើម​ប្រកាស​ផ្តល់​សម្រាប់​មន្ត្រីរាជការ​កម្ពុជា

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...