វិធីកំណត់ពេលសម្រាប់កូនចំណាយជាមួយអេក្រង់ តាមកម្រិតអាយុ

បញ្ហាប្រឈមធំបំផុតមួយដែលម្ដាយឪពុកបច្ចុប្បន្នកំពុងប្រឈម និងពិបាកដោះស្រាយ គឺការកាត់បន្ថយរយៈពេលដែលកូនរបស់ពួកគេ ចំណាយពេលជាមួយឧបករណ៍អេឡិចត្រូនិច ដូចជា ទូរស័ព្ទដៃ ថេប្លេត វីដេអូហ្គេម ទូរទស្សន៍ និងកុំព្យូទ័រ។ ដោយសារបញ្ហានេះ ជាបញ្ហាវិបត្តិមួយ ដែលលេចធ្លោ ។​ ស្ថាប័ន AAP (American Academy of Pediatrics) បានចេញសេចក្ដីណែនាំមួយអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់កុមារ ដោយបានណែនាំនូវចំណុចសំខាន់ៗចំនួន ៤ ដូចជា ៖

ទារកអាយុក្រោម ១៨ ខែ ៖ មិនត្រូវអនុញ្ញាតឱ្យលេង ឬមើលអេក្រង់ឧបករណ៍អេឡិចត្រូនិចនោះទេ លើកលែងតែការជជែកតាមវីដេអូ។

ក្មេងអាយុចាប់ពី ១៨ ទៅ ២៤ខែ ៖ ប្រសិនបើម្ដាយឪពុកចង់ណែនាំប្រព័ន្ធផ្សព្វផ្សាយដល់កូន ត្រូវណែនាំកម្មវិធី ដែលមានគុណភាពខ្ពស់ និងជះឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍខួរក្បាលពួកគេ។ នៅក្នុងដំណាក់កាលនេះ ម្ដាយឪពុកត្រូវតែមើលជាមួយកូន។

ក្មេងអាយុចាប់ពី ៦ឆ្នាំឡើងទៅ ៖ ម្ដាយឪពុកត្រូវកំណត់ម៉ោងជាក់លាក់ សម្រាប់កូនមើលអេក្រង់ទូរស័ព្ទ, ក្រៅពីនេះគឺត្រូវកំណត់ប្រភេទប្រព័ន្ធផ្សព្វផ្សាយ ដែលកូនត្រូវមើល ហើយត្រូវប្រាកដថា ការចំណាយពេលជាមួយអេក្រង់របស់កូន គឺមិនប៉ះពាល់ដល់ការធ្វើសកម្មភាពរាងកាយ និងការគេង។

AAP ក៏បានណែនាំឱ្យម្ដាយឪពុក បង្កើតពេលវេលា ដែលមិនអាចសម្លឹងអេក្រង់ផងដែរ ដូចជា ពេលកំពុងញ៉ាំអាហារ ឬពេលជួបជុំគ្រួសារជាដើម។ ក្រៅពីនេះ ការបង្កើតតំបន់ ដែលគ្មានអេក្រង់ក៏មានសារៈសំខាន់ដូចគ្នា, តំបន់ទាំងនោះអាចជា នៅកន្លែងគេង ឬកន្លែងអង្គុយរៀនជាដើម។ ម្យ៉ាងទៀត ម្ដាយឪពុកមានតួនាទីសំខាន់មួយ គឺត្រូវនិយាយជាមួយកូនៗ ឱ្យពួកគេយល់អំពី ការគម្រាមកំហែងតាមអនឡាញ សុវត្ថិភាពអ៊ីនធឺណិត និងក្រមសីលធម៌ក្នុងការប្រើប្រាស់អ៊ីនធឺណិត។

បើតាមការស្រាវជ្រាវរបស់​ Verywell family មានរឿងសំខាន់ជាច្រើន ដែលកូនអាចខកខានចូលរួម នៅពេលដែលពួកគេចំណាយពេលជាមួយអេក្រង់ ហើយសកម្មភាពទាំងនោះ សុទ្ធសឹងតែជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល និងសុខភាពពួកគេ។ សកម្មភាពទាំងនោះមានដូចជា ការអានសៀវភៅ, ការភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ, ការបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិ, សកម្មភាពរត់លេងនៅខាងក្រៅផ្ទះ និងការភ្ជាប់ខ្លួនទៅក្នុងជីវិតរស់នៅជាក់ស្ដែង និងធម្មជាតិ ដែលជាផ្នែកមួយ អាចជំរុញឱ្យពួកគេមានការស្រមើស្រមៃខ្ពស់។

យ៉ាងណាក៏ដោយ នៅពេលដែលម្ដាយឪពុកយល់អំពីរបៀប កំណត់ពេលវេលា សម្រាប់កូនប្រើប្រាស់ ឬសម្លឹងអេក្រង់ តាមរយៈវិធីសាស្រ្តត្រឹមត្រូវ អាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារ ដូចជា ការបង្កើនពេលគេង, មានពេលវេលាគ្រប់គ្រាន់ ដើម្បីរៀនសូត្រ, កាត់បន្ថយភាពតានតឹង និងអាចមានសកម្មភាពរាងកាយគ្រប់គ្រាន់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...