លោកវរសេនីយ៍ត្រី ភាវ សីហា ចែករំលែកគន្លឹះ៣ចំណុចដើម្បីការពារកុមារពីឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា

ការបោកប្រាស់តាមប្រព័ន្ធអនឡាញមានច្រើនទម្រង់ និងមានភាពបត់បែនទៅតាមសម័យកាលនីមួយៗ ក៏ប៉ុន្តែអ្នកជំនាញនៅកម្ពុជាបានកត់សម្គាល់ឃើញ​៣ចំណុចដែលបណ្តាលឱ្យសន្ទុះនៃការឆបោកនៅកម្ពុជាកាន់តែរីកដុះដាល ដូចជា បច្ចេកវិទ្យា, គោលការណ៍ និងកត្តាមនុស្ស។ 

លោកវរសេនីយ៍ត្រី ភាវ សីហា នាយករងការិយាល័យ នៃ​នាយកដ្ឋានប្រឆំាងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ទោះបច្ចុប្បន្នបញ្ហានៃកា​របោកប្រាស់​តាម​ប្រព័ន្ធអនឡាញ មិនអាចការពារបានមួយរយភាគរយ ប៉ុន្តែវានៅតែមានវិធីសាស្រ្តដើម្បីការពារ ដូចជា៖

១.ការពារពីបច្ចេកវិទ្យា ៖ ការពារពីបច្ចេកវិទ្យាគឺចង់សំដៅដល់អ្នកដែលមានវ័យចាស់ទុំ, អាណាព្យាបាល រៀមច្បង ឬអ្នកមានបទពិសោធន៍ ដែលត្រូវចូលរួមការពារខ្លួនឯង និងកុមារនៅក្នុងផ្ទះ។ អាណាព្យាបាលត្រូវការពារកូនៗ កុំឱ្យមានការប្រើប្រាស់អ៊ីនធឺណិដោយមិនមានការកំណត់ឯកជនភាព ពោលគឺត្រូវចេះកំណត់គេហទំព័រមួយចំនួនដើម្បីកុំឱ្យក្មេងៗ ចូលទៅប្រើប្រាស់ដោយសេរី ដែលបង្កឱ្យមានគ្រោះថ្នាក់នានា។ ក្រៅពីនោះអាណាព្យាបាលក៏ត្រូវរិះរកវិធី ឬសិក្សាពីយុទ្ធសាស្រ្តការពារបន្ថែមទៀតដើម្បីចូលរួមការពារក្មេងៗពីការប្រើប្រាស់ខុសបែបបទ និងចូលរួមបង្កើតបានថ្នាលសង្គមដ៏ប្រសើរមួយនាពេលអនាគត។

២.គោលការណ៍ការពារ ៖ គោលការណ៍ណែនាំ ឬការពារវិញ គឺសំដៅទៅដល់ វិធីនៃការពន្យល់ពីសំណាក់ចាស់ទុំ ឬបុគ្គលដែលមានបទពិសោធច្រើន ដោយគួរតែណែនាំដើម្បីបង្កើននូវសុវត្ថិភាពឱ្យបានប្រសើរជាងមុន ឬកុំឱ្យមានការប្រើប្រាស់បណ្តាញសង្គមច្រើនពេក។ មួយវិញទៀតត្រូវជំរុញឱ្យកុមារកាត់បន្ថយការប្រើប្រាស់ព័ត៌មានមិនសមរម្យ ហើយមន្រ្តីដែលធ្វើការពាក់ព័ន្ធគួរពិនិត្យ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

៣.ការពារតាមរយៈធនធានមនុស្ស៖ ការពង្រឹងចំណេះដឹងផ្នែកឌីជីថល តាមរយៈការចូលរួមចែករំលែកបន្ត ឬក៏ការបញ្រ្ជាបចំណេះដឹង និងស្វែងយល់អំពីហានិភ័យនៅលើបណ្តាញសង្គម ឬសកម្មភាពរបស់ឧក្រិដ្ឋជន ក្នុងការប៉ុនប៉ងធ្វើអ្វីមួយដើម្បីទាញផលប្រយោជន៍ពីអ្នកប្រើប្រាស់ គឺជាវិធីមួយជួយឱ្យអ្នកប្រើប្រាស់ ឬកុមារមានសមត្ថភាពក្នុងការក្រេបយកផលវិជ្ជមានពីបណ្តាញសង្គមមកវិញ។

លោកវរសេនីយ៍ត្រី ភាវ សីហា បានបញ្ជាក់ថា ភាពងាយរងគ្រោះ បណ្តាលមកពីខ្វះការយល់ដឹងអំពីហានិភ័យនៃការការប្រើប្រាស់បច្ចេកវិទ្យា ហើយបទល្មើសប្រពៃណីត្រូវបានផ្លាស់ប្តូរ មកប្រព្រឹត្តិដោយមធ្យោបាយបច្ចេកវិទ្យា។ ដោយកាលពីមុនឧក្រិដ្ឋជនទាក់ទងតាមសំបុត្រ ឬមកជួបផ្ទាល់តែម្តង ប៉ុន្តែបច្ចុប្បន្នឧក្រិដ្ឋជនបានវិវឌ្ឍន៍សមត្ថភាពមកទាក់ទងជនរងគ្រោះ តាមរយៈអនឡាញដោយមិនស្គាល់សូម្បីអត្តសញ្ញាណច្បាស់លាល់ នេះជាអ្វីដែលជនរងគ្រោះងាយនឹងត្រូវគេឆក់ឱកាសកេងប្រវ័ញ្ច ដូច្នេះត្រូវចូលរួមជំរុញចំណេះដឹងបច្ចេកវិទ្យាឱ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីទទួលបានសង្គមមួយដែលមានបច្ចេកវិទ្យាសុវត្ថិភាពសម្រាប់កុមារ និងពលរដ្ឋទាំងអស់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...