ប្រដាប់ប្រដាក្មេងលេង ៖ អ្នកជំនាញបង្ហាញពីវិធីជ្រើសរើសប្រដាប់ក្មេងលេង ដើម្បីឱ្យត្រឹមត្រូវតាមវ័យ និងការវិវឌ្ឍរបស់កុមារ

ការលេងល្បែងកម្សាន្ត និងប្រដាប់ប្រដាក្មេងលេងមានតួនាទីសំខាន់ណាស់ ក្នុងជីវិត និងការលូតលាស់កុមារ។ សកម្មភាពនេះ ចូលរួមចំណែកដល់ការអភិវឌ្ឍមុខងារយល់ដឹងរបស់កុមារ ថាមពល ចិត្តសាស្ត្រសង្គម អារម្មណ៍ និងជំនាញភាសា។ លើសពីនេះ ល្បែងកម្សាន្ត និងប្រដាប់ប្រដាក្មេងលេង ក៏ជាចំណែកធ្វើឱ្យក្មេងមានទំនុកចិត្ត មានគំនិតច្នៃប្រឌិត និងទទួលអារម្មណ៍សប្បាយរីករាយពេលសិក្សា។ 

អ្នកគ្រូ សុន ស្រីលីន ជាគ្រូបង្រៀនកុមារតូច នៃសាលាស៊ីជីដាកម្ពុជាមានប្រសាសន៍ថា ការជ្រើសរើសឧបករណ៍លេងសំខាន់សម្រាប់កុមារ ប៉ុន្តែការដែលមានមាតាបិតា រឺអ្នកនៅជុំវិញខ្លួនកុមារចេះលេងជាមួយគាត់ គឺរឹតតែសំខាន់ខ្លាំងបន្ថែមទៀត។ បើតាមអ្នកគ្រូ ស្រីលីន ឧបករណ៍លេងមានចំនួន ៥ប្រភេទ ដែលជួយដល់ការលូតលាស់ និងខួរក្បាលកុមារ ក្នុងនោះរួមមានដូចជា ទី១.  Flashcard ៖ កាតជាសម្ភារៈសំខាន់មួយដែលមាតាបិតាគួរតែមានសម្រាប់កូន ជាពិសេសកូនតូចៗ, មិនត្រឹមតែកូនៗរីករាយក្នុងការលេងទេ តែជាសម្ភារៈដែលសំខាន់ខ្លាំងក្នុងការភ្ញោចទៅដល់សមត្ថភាពខួរក្បាលកុមារបានយ៉ាងមានប្រសិទ្ធិភាព, ទី២. សម្ភារៈដែលអាចរៀប ផ្គុំ និងសង់ ៖ មានដូចជា Puzzle, blocks, legos ដែលជួយកុមារក្នុងការអភិវឌ្ឍនូវការគិត និងការផ្ចង់អារម្មណ៍របស់គាត់។ ត្រង់ចំណុច សម្ភារៈសម្រាប់ ផ្គុំ និងសង់នេះ អ្នកគ្រូបានបញ្ជាក់ថា សូមជ្រើសរើសដោយផ្អែកលើអាយុរបស់កូន ព្រោះបើស្មុគស្មាញខ្លាំងពេក សម្រាប់កុមារតូច គាត់នឹងមិនចូលចិត្តឡើយ។

អ្នកគ្រូ សុន ស្រីលីន ជាគ្រូបង្រៀនកុមារតូច នៃសាលាស៊ីជីដាកម្ពុជា ។

ទី៣. សម្ភារៈដែលមានសំឡេង ៖ សម្ភារៈដែលលឺសម្លេង ជាអ្វីដែលកុមារចាប់អារម្មណ៍។ អាណាព្យាបាលអាចមានជាភ្លេង សំឡេងយានយន្ត រឺសត្វ ឧបករណ៍ភ្លេងកុមារ ជាដើម។ សម្ភារៈប្រភេទនេះ មិនត្រឹមតែឱ្យកូនចូលចិត្តទេ អាណាព្យបាលក៏អាចបង្រៀនកូន តាមរយៈសម្លេងទាំងអស់នេះថែមទៀត។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះក៏បានបញ្ជាក់ដែរថា​ អាណាព្យាបាលក៏ត្រូវប្រាកដដែរថា នេះមិនមែនជាសំឡេង ដែលកុមារអាចខ្លាចនោះទេ, ទី៤. សម្ភារៈដែលមានពណ៌ច្បាស់ៗ និងរូបរាងធរណីមាត្រ ៖ ពណ៌ដែលច្បាស់ នឹងធ្វើឱ្យ​កុមារចូលចិត្ត និងចង់លេងរបស់នេះ។ លើសពីនេះ អាណាព្យាបាល អាចបង្រៀនពីពណ៌ដល់កូនបន្ថែមទៀត និងទី៥. សម្ភារៈដែលទាក់ទងនឹងការប្រើប្រាស់ម្រាមដៃ ៖ ផ្នែកមួយដ៏សំខាន់ក្នុងការលូតលាស់សម្រាប់កុមារ គឺផ្នែកដែលទាក់ទងនឹងការដោត ចាប់ របស់ដែលតូចៗ។ 

បើតាមអ្នកជំនាញអប់រំកុមារតូចរូបនេះ ចំពោះការជ្រើសរើសឧបករណ៍លេងសម្រាប់កូន អ្នកគ្រូលើកទឹកចិត្ត ឱ្យអាណាព្យាបាល អនុញ្ញាតឱ្យកូនៗជាអ្នកជ្រើសរើស ប៉ុន្តែមិនទាំងស្រុងនោះទេ។ អ្នកគ្រូបន្តថា ចំពោះក្មេងតូច នៅក្រោមអាយុ១ឆ្នាំ ជាការសម្រេចចិត្តរបស់មាតាបិតាជាធំក្នុងការជ្រើសរើស រឺមុននឹងជាវឧបករណ៍ទាំងនោះ។ ប៉ុន្តែចំពោះកុមារ ដែលគាត់អាចទំនាក់ទំនងបានហើយ សូមលើកទឹកចិត្តក្នុងការពិភាក្សាជាមួយកូន មុនពេលជ្រើសរើសសម្ភារៈទាំងអស់នោះ សម្រាប់កុមារលេង។ 

ជាទូទៅ កុមារនឹងជ្រើសរើសដោយផ្អែកទៅលើភាពទាក់ទាញពីខាងក្រោយរបស់សម្ភារៈនោះ។ អាចតាមរយៈពណ៌ដែលគាត់ចូលចិត្ត តួអង្គតុក្កតា រឺសត្វដែលគាត់ចូលចិត្ត។ ដូចនេះ តួនាទីមាតាបិតានៅក្នុងការជ្រើសរើសឧបករណ៍លេងសម្រាប់កូន គឺណែនាំគាត់ពីសារៈសំខាន់ ពីអ្វីដែលគាត់អាចធ្វើបាន អាចយកមកលេង រឺប្រើប្រាស់បាន។

អ្នកគ្រូ សុន ស្រីលីន ក៏បានរំលឹកដែរថា ឧបករណ៍លេងសំខាន់សម្រាប់កុមារ ប៉ុន្តែការរៀនតាមរយៈទំនាក់ទំនងជាមួយមាតាបិតា និងអ្នកនៅជុំវិញខ្លួនកុមារសំខាន់ជាង។ យ៉ាងណាមិញ នៅពេលដែលកុមារមានឧបករណ៍លេងទៅតាមប្រភេទល្អៗ ដែលយើងហៅថា Education Toys ហើយមានអាណាព្យាបាល ដែលយល់ពីវិធីសាស្ត្រនាំគាត់លេង យល់ពីតម្រូវការនៃការអភិវឌ្ឍរបស់កុមារទៅតាមដំណាក់កាលនីមួយៗ គឺអាចទាញយកអត្ថប្រយោជន៍ពីសម្ភារៈ ជួយដល់ការអភិវឌ្ឍកុមារកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់