គន្លឹះ៥ចំណុចជួយគ្រូបង្រៀនកុមារនៅកម្រិតមត្តេយ្យសិក្សាឱ្យមានប្រសិទ្ធភាព

គ្រូកម្រិតមត្តេយ្យសិក្សា ជាអ្នកផ្ដល់ការអប់រំដោយផ្ទាល់ដល់កុមារឱ្យមានចំណេះដឹង ចំណេះធ្វើ ប្រកបដោយសមត្ថភាពខ្ពស់ មានសីលធម៌ សុជីវធម៌ គុណធម៌ និងសេចក្ដីថ្លៃថ្នូក្នុងការរស់នៅ និងមានសាមគ្គីភាពចំពោះគ្នា។ ប៉ុន្តែការបង្រៀនសិស្សកម្រិតមត្តេយ្យសិក្សាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះក្នុងវ័យនេះ កុមារតែងចាត់ទុកខ្លួនឯងថាសំខាន់ជាងគេ អ្វីៗទាំងអស់ជារបស់ខ្លួន អ្នកដែលនៅជុំវិញខ្លួនត្រូវតែយកចិត្តទុកដាក់ទៅលើខ្លួនតែម្នាក់ មិនយកចិត្តទុកដាក់លើអ្នកដទៃ មិនសូវស្ដាប់បង្គាប់ និងរឹងរូសប្រឆាំងនឹងមនុស្សចាស់ជាដើម។

បើតាមបាឋកថាទិវាជាតិអំណាន ស្ដីពី ការអភិវឌ្ឍភាសា និងទ្រឹស្ដីនៃការអភិវឌ្ឍកុមារ បានបង្ហាញគន្លឹះមួយចំនួនសម្រាប់បង្រៀនសិស្សនៅកម្រិតមត្តេយ្យសិក្សាឱ្យមានប្រសិទ្ធភាព រួមមាន៖

១. បង្រៀនសិស្សដោយប្រើប្រាស់វត្ថុ និងសម្ភារៈឧបទ្ទេស ៖ ក្នុងការបង្រៀនសិស្សកម្រិតមត្តេយ្យសិក្សាគ្រូបង្រៀន ត្រូវបង្រៀនសិស្សដោយប្រើប្រាស់វត្ថុ និងសម្ភារៈឧបទ្ទេសដែលជាក់ស្ដែង និងដោយប្រើប្រាស់ពណ៌ ដើម្បីឱ្យកុមារបុរេប្រតិបត្តិអាចយល់បាន។ ឧទាហរណ៍ ក្នុងការពន្យល់លេខ ត្រូវចេះប្រើចង្កឹះ ដើម្បីពន្យល់ពីការបូក និងដក។

២. និយាយខ្លីៗ និងប្រើសកម្មភាពមួយៗ ៖ គ្រូបង្រៀនត្រូវនិយាយខ្លីៗ និងប្រើសកម្មភាពមួយៗក្នុងពេលតែមួយ ដោយប្រើប្រាស់ វិធីបង្រៀនជាពាក្យសម្តីផង និងបង្ហាញសកម្មភាពផង ជាពិសេសបង្រៀនតាមរយៈល្បែង ដើម្បីឱ្យក្មេងយល់។

៣. គ្រូត្រូវបង្រៀនឱ្យកុមារឈ្វេងយល់អំពីអារម្មណ៍ និងមតិយោបល់អ្នកដទៃ ៖ ដើម្បីកាត់បន្ថយចរិត «មជ្ឈត្តនិយម» គ្រូត្រូវបង្រៀនឱ្យកុមារឈ្វេងយល់អំពីអារម្មណ៍ និងមតិយោបល់អ្នកដទៃ និងបង្រៀនឱ្យចេះចែករំលែក និងឱ្យចេះរបៀបរបបខ្ចី និងឱ្យក្មេងឯទៀតខ្ចីរបស់លេង។

៤. បង្រៀនកុមារឱ្យមានបំណិនជាក់ស្តែង ៖ ដើម្បីអាចរៀនបំណិនស្មុគ្រស្មាញដូចជារៀនអានពាក្យសាមញ្ញៗ និងរៀនលេងជាមួយក្មេងឯទៀតដើម្បីបណ្តុះបំណិនសហការ។

៥. ផ្តល់ឱកាសឱ្យក្មេងមានបទពិសោធច្រើន ៖ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់យល់ទស្សនាទានថ្មីៗ និងរៀនភាសាដូចជា នាំកុមារទៅមើលសួនសត្វ ចូលបណ្ណាគារ ស្តាប់រឿងនិទាន ស្តាប់ភ្លេង និងបង្រៀនកុមារឱ្យចេះរៀបរាប់សកម្មភាពដែលគេបានធ្វើ បានស្តាប់ បានឃើញ បានភ្លក់រសជាតិជាដើម។

គួរជម្រាបជូនថា នៅចន្លោះអាយុ ២ទៅ៤ឆ្នាំ កុមារចេះពាក្យពី២០០ ទៅ ២០០០ ពាក្យ ដោយក្នុងដំណាក់កាលនេះ ការរៀននិយាយ គឺជាការលូតលាស់ដ៏សំខាន់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...