បច្ចុប្បន្នលោកឪពុកអ្នកម្តាយមួយចំនួននឹងមមាញឹកខ្លាំងនឹងការងាររៀងៗខ្លួន ពេលខ្លះអាចនឹងមិនសូវមានពេលច្រើនលេងជាមួយកូនៗនោះទេ ។ ទោះជាយ៉ាងណាក៏ដោយលោកអ្នកនៅតែមានឱកាសដោយប្រើប្រាស់ការជួបជុំគ្នានាពេលល្ងាច ។ ការចំណាយពេលល្ងាចជាមួយកូនធ្វើឱ្យកុមារទទួលបានសុខភាពល្អទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត ។ បើតាមគេហទំព័រ MOM NEWS Daily បានបង្ហាញពីសារៈសំខាន់នៃពេលល្ងាចជួបជុំជាមួយកូនៗ ។

១. លេងបិតពួនជាមួយកូន ៖ ការលេងបិតពួនជាល្បែងកម្សាន្តដ៏រីករាយស្ទើតែមិនគួរឱ្យជឿ ។ លើសពីនេះទៅទៀតល្បែងកម្សាន្តប្រភេទនេះ បានជួយដល់ការចងចាំរបស់ក្មេង និងថែមទាំងក្លាយជាសកម្មភាពហាត់ប្រាណយ៉ាងសប្បាយក្រៃពេក ។
២. ការលេងហ្គេមតាមកុំព្យូទ័រ ៖ ជាធម្មតាសកម្មភាពអ្វីក៏ដោយតែងតែផ្តល់នូវផលប្រយោជន៍ និងផលប៉ះពាល់ ។ ចំណែកឯការលេងហ្គេមពេលល្ងាចជាមួយកូនជាសកម្មភាពដ៏រីករាយណាស់ ក៏ប៉ុន្តែអ្នកចំាបាច់ត្រូវថ្លឹងថ្លែង និងកំណត់ពេលវេលាឱ្យបានជាក់លាក់មុនពេលចាប់ផ្តើមលេងកម្សាន្ត ។ ការដែលត្រូវតែកំណត់ដូច្នេះគឺដើម្បីជៀសវាងការលេងរហូតដល់ថ្នាក់ភ្លេចខ្លួន និងបង្កឱ្យងប់ងល់បាន ។
ម្តាយឪពុកអាចជ្រើសរើសប្រភេទហ្គេមណាកូនចូលចិត្តលេង ឬសាកល្បងហ្គេមថ្មីៗដែលមានភាពប្រកួតប្រជែងគ្នា ។ ប្រសិនបើក្នុងករណីអ្នកមិនសូវស្គាល់ ឬមិនសូវចាប់អារម្មណ៍ហ្គេមដែលកំពុងលេងទេ អ្នកអាចឱ្យកូនរបស់អ្នកជ្រើសរើសប្រភេទហ្គេមផ្សេងជំនួសវិញ ។ កាលដែលធ្វើបែបនេះ អ្នកអាចដឹងពីចំណង់ចំណូលចិត្ត និងកម្រិតនៃសតិបញ្ញារបស់កូន ។

៣. ការចម្អិនម្ហូបអាហារជាមួយកូន ៖ សកម្មភាពចម្អិនអាហារពេលល្ងាចវាមិនត្រឹមតែផ្តល់នូវការសប្បាយរីករាយ ឬគ្រាន់តែជួបជុំគ្នាធ្វើម្ហូបប៉ុណ្ណោះទេ វាក៏បានផ្ដល់នូវអាហារដ៏ឆ្ងុយឆ្ងាញ់ផងដែរ ។ បរិយាកាសពេលល្ងាច គឺជាពេលដែលល្អបំផុតដើម្បីចម្អិនអាហារលក្ខណគ្រួសារ ។ ដោយហេតុលោកអ្នកអាចមានពេលគ្រប់គ្រាន់សម្រាប់ធ្វើវា ហើយក៏ស្របពេលដែលកូនរបស់លោកអ្នកត្រឡប់មកពីសាលារៀនវិញដែរ។
ខណៈដែលអ្នកចម្អិនម្ហូបអាហារជាមួយកូន សូមឆ្លៀតឱកាសនេះបង្រៀនពួកគេ ឱ្យបានស្គាល់ពីគ្រឿងផ្សំមានប្រភេទផ្សេងៗគ្នា ឬក៏អ្នកអាចពិពណ៌នា អំពីគុណសម្បត្តិនៃប្រភេទអាហារនីមួយៗ និងអធិប្បាយឱ្យកូនបានដឹងថា អាហារប្រភេទនោះវាអាចជួយដល់សុខភាព ឬប្រព័ន្ធរំលាយអាហាររបស់មនុស្សបានយ៉ាងដូចម្តេចខ្លះ ។ លើសពីនេះទៅទៀតខណៈដាំស្ល អ្នកអាចជជែកអំពីរបៀបនៃការផ្សំគ្រឿងទេសផ្សេងៗ ដាក់ចូលគ្នាទៅក្នុងឆ្នាំងសម្ល ឬអាហារនានាដើម្បីបង្កើតបាននូវរស់ជាតិមុខម្ហូបមួយថ្មីទៀត ។ សកម្មភាពទាំងនេះហើយអាចបង្កើតនូវភាពច្នៃប្រឌិតជាច្រើន ។
៤. បង្កើតកម្មវិធីរាំជុំគ្នានៅផ្ទះ ៖ ការរាំជាវិធីសាស្រ្តមួយជួយកម្ចាត់ចោលនូវថាមពលលើសមួយចំនួនមុនពេលចូលគេង ។ ថាមពលលើសមានដូចជា៖ ការញ៉ាំអាហារច្រើនជ្រុល ឬភេសជ្ជៈដែលបង្កឱ្យប៉ះពាល់ដល់សុខភាព ។ គួរកត់ចំណាំដែរថា ដើម្បីឱ្យបរិយាកាសរាំរ៉ែកកាន់តែសប្បាយរីករាយ និងកាត់បន្ថយនូវភាពនឿយហត់ លោកអ្នកអាចចាក់ភ្លេងតាមរយៈកុំព្យូទ័រ, ទូរស័ព្ទដៃ ឬឧបករណ៍ផេ្សងៗទៀត ។
៥. ការដើរចេញទៅកម្សាន្តខាងក្រៅ ៖ ការដើរ ឬការរត់ក៏ជាសកម្មភាពដ៏ប្រសើរដែលឪពុកម្តាយអាចអនុវត្តជាមួយកូននៅពេលល្ងាច ។ ហើយជាមួយគ្នានោះអ្នកបានធ្វើលំហាត់ប្រាណដោយមិនដឹងខ្លួនទៀតផង ។ ការដើរ ឬរត់វាក៏អាចកាត់បន្ថយនូវសម្ពាធផ្លូវចិត្ត និងភាពតាងតឹងនានាផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...

ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ACE ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ៣១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣១កន្លែង ដោយម្នាក់ៗនឹងទទួលបានអាហារូបករណ៍រយៈពេល១ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសសិស្សចូលរៀនជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋ កំពុងប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃទៅលើជំនាញជាច្រើន ចំនួន ៦៤០នាក់



































































