៤ចំណុច ជួយ​ឪពុកម្តាយ​ដោះស្រាយភាពតានតឹងរបស់កូន

កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅពេលដែលពួកគាត់មានភាពតានតឹងចិត្ដ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំគួរជួយកូន ឬកុមារដោយប្រើប្រាស់វិធីទាំងឡាយណាដែលមានអត្ថប្រយោជន៍ចំពោះពួកគេ ក្នុងនោះ បើ​យោង​តាម​សៀវភៅ «ការ​ចិញ្ចឹម​កូនបែបវិជ្ជមាន» របស់ក្រសួងកិច្ច​ការ​នារី បាន​ណែនាំ​នូវ​វិធី​ចំនួន៤ សម្រាប់​ឪពុកម្តាយ ឬ​អាណាព្យាបាល ក្នុង​ការ​ជួយ​កូនៗ​ដោះ​ស្រាយ​នូវភាពតានតឹង។

១.សម្រាប់​កុមារដែលមានអាយុចន្លោះពី ០ឆ្នាំ ដល់ ១២ឆ្នាំ ៖ ឪពុកម្តាយគួរតែឱបកូនឱ្យបានច្រើនដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងការបារម្ភទៅកាន់ពួកគេ ។ ក្នុងនោះ​ការផ្តល់តុក្កតា ឬរបស់លេងណាដែលពួកគេចូលចិត្ត ក៏​ជាវិធីសាស្រ្តជួយឱ្យកុមារមានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាពផ្នែកផ្លូវចិត្តយ៉ាងប្រសើរផងដែរ ។ មួយវិញទៀត ការផ្លុំ និងបន្ធូរប៉ោងប៉ោងចំពោះមុខកូនតូចៗ ឬកុមារដែលមានអាយុធំ អាចជាចំណុចមួយជួយឱ្យពួកគេ​ដកដង្ហើមវែងៗ ជំនួយឱ្យការតាំងសមាធិបានមួយផ្នែកដែរ ។

ការចំណាយពេលនៅក្បែរ និងលេងជាមួយកូនក៏ជាចំណុចសំខាន់ដែរ ហើយទន្ទឹមគ្នានោះ ឪពុកម្តាយ ឬអាណាព្យាបាលគួរឆ្លៀតពេលនាំកូនលេងល្បែងណាដែលអាចឱ្យកូនមានឱកាសបញ្ចេញអារម្មណ៍ ដូចជាគូរគំនូរ ផាត់ពណ៌ តុក្កតា ហើយលើកទឹកចិត្តកូនឱ្យនិយាយពីអារម្មណ៍ដែលពួកគាត់កំពុងតែលាក់ទុកនៅក្នុងចិត្ត។ ម្យ៉ាងវិញទៀតការនិទានរឿងឱ្យកូន ឬកុមារស្ដាប់ ដោយ​រឿងនោះអាចប្រហាក់ប្រហែលទៅនឹងរឿងរបស់ពួកគេ ហើយពិភាក្សាជាមួយកូនពីតួអង្គក្នុងសាច់រឿងនោះ វាក៏​ជាកត្តានាំឱ្យភាពស្និតស្នាលរវាងអាណាព្យាបាល និងកូនកាន់តែល្អបន្ថែមមួយកម្រិតទៀតផងដែរ ។ លើសពីនោះ ការប្រាប់កូនឱ្យច្បាស់ថា អ្វីៗដែលកើតមានឡើងមិនមែនជាកំហុសរបស់ពួកគេ គឺជាតួនាទីរបស់ឪពុកម្តាយ ព្រោះកូន ឬកុមារមួយចំនួនតែងបន្ទោសខ្លួនឯង ហើយអាចគិតថា ជម្លោះឪពុកម្តាយ អាចមកពីកំហុសរបស់កូនដែលជាដើមហេតុទៀតផង ។ កុមារចន្លោះពី ០ឆ្នាំ ដល់ ១២ឆ្នាំ ពិតជាត្រូវការឱ្យឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ជាមនុស្សដែលមានចិត្តស្ងប់ក្នុងការប្រឈមជាមួយស្ថានភាពតានតឹងចិត្ត ឬកំហឹងរបស់កូន។

២.កុមារដែលមានអាយុចន្លោះពី ១៣ ដល់ក្រោម ១៨ឆ្នាំ ៖ អ្វីដែលអាណាព្យាបាលអាចធ្វើបានចំពោះ​កូន​នៅវ័យនេះ គឺ កាត់បន្ថយសកម្មភាពមួយចំនួនដែលកូនកំពុងធ្វើ បើសិនជាអាចធ្វើបាន, ជាពិសេសសកម្មភាពដែលប៉ះពាល់ដល់ការផ្តោតអារម្មណ៍ ព្រោះ​ក្មេងវ័យនេះឆាប់ឆេវឆាវណាស់ ដូច្នេះឪពុកម្តាយត្រូវ ទទួលស្គាល់អារម្មណ៍ដែលកូនមាន ហើយពន្យល់កូនឱ្យយល់ពីស្ថានភាពដែលកំពុងតែតានតឹងនោះ។ មួយវិញទៀតការស្តាប់កូននិយាយដោយមិនវិនិច្ឆ័យ អាចជួយពួកគេឱ្យនិយាយពីបញ្ហាដែលនាំឱ្យមានភាពតានតឹងចិត្តទាំងឡាយ ។ អាណព្យាបាលត្រូវអនុញ្ញាតឱ្យកូនយំ ឬស្រែកនៅកន្លែងដែលមានសុវត្ថិភាព ឬក្នុងបន្ទប់ ប្រសិនបើពួកគេចង់ធ្វើ។ ការបង្រៀនកូនឱ្យចេះដោះស្រាយភាពតានតឹងចិត្តបែបវិជ្ជមាន ដោយជ្រើសរើសនូវសកម្មភាពដូចជា លេងកីឡា ដាំផ្កា ងូតទឹក ស្តាប់ចំរៀង ។ល។ គឺជា​រឿងដ៏ប្រសើរ ហើយឪពុកម្តាយទៀតសោធ ត្រូវធ្វើជាគំរូដល់កូន ក្នុងការដោះស្រាយជាមួយភាពតានតឹងចិត្ត ។

Chinese children in a garden looking at a butterfly

ឪពុកម្តាយត្រូវបង្កើនទំនុកចិត្តដល់កូន ទោះបីជាពួកគេកំពុងតែស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ហើយវិធីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងចំពោះកូន គឺពេលដែលពួកគេធ្វើមិនគប្បីត្រង់ចំណុចណាមួយ ។ សូមបន្ទោសតែលើការប្រព្រឹត្តបានហើយ តែកុំបន្ទោសកូន ។ ឧទាហរណ៍ “ការដែលនិយាយកុហក” “ការយករបស់អ្នកដទៃដោយមិនមានការអនុញ្ញាត មិនមែនជាអាកប្បកិរិយាល្អទេ ហើយក៏ជាអាកប្បកិរិយាដែលគេមិនអាចទទួលយកបានដែរ។ អនុញ្ញាតឱ្យកូនមានឱកាសសាកល្បង ដើម្បីជួយឱ្យគេបានរៀន និងស្វែងយល់នូវផលវិបាកពីសកម្មភាពនោះ។ ឧទាហរណ៍ កូនមិនមើលមេរៀន ឬធ្វើកិច្ចការសាលា នាំឱ្យកូនទទួលបានពិន្ទុមិនល្អ ឬធ្លាក់។ ជាចំណុចសំខាន់ដែលឪពុកម្តាយមិនអាចមើលរំលង គឺការពន្យល់កូនឱ្យយល់ពីទំនាក់ទំនងរវាង “អំពើ និងផល” (ធ្វើអ្វីនឹងទទួលបានផលនោះ)។ ដូចនេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំគួរលើកទឹកចិត្តឱ្យកូន ឬកុមារគិតពីអ្វីដែលគេអាចធ្វើបាន កុំឱ្យប្រព្រឹត្តនូវសកម្មភាពមិនល្អដូចពេលមុនៗទៀត ។ ចំណុចបន្ថែមគឺការដាក់គោលដៅណាដែលកូនអាចសម្រេចបាន និងពិភាក្សាពីគោលដៅនោះ ហើយត្រូវ ប្រាកដថាកូន ឬកុមារយល់ពីគោលដៅនេះ។ ផ្តល់ការលើកទឹកចិត្តដល់កូន និងចំណាយពេលស្តាប់ ឬសង្កេតពីអ្វីដែលកូនសម្រេចបាន។ ទង្វើបែបនេះធ្វើឱ្យកូន មានអារម្មណ៍ថាខ្លួនគេមានតម្លៃ ។

.រក្សារបៀបរស់នៅដែលល្អ ៖ អាណាព្យាបាលត្រូវផ្ដល់នូវរបបអាហារ (អាហារ ៣ក្រុម) ការសម្រាក និងការគេងឱ្យបានត្រឹមត្រូវដល់កូន ឬកុមារ។ មួយទៀត ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ត្រូវទុកឱកាសឱ្យកូន បានលេងសប្បាយ និងលំហែផងដែរ។ ចំពោះកូនវ័យជំទង់គួរផ្តល់ពេលវេលាសម្រាប់ពួកគេ ក្នុងការជួបជាមួយមិត្តភក្តិ ដើម្បីពិភាក្សាពីការងារនៅសាលា ឬបញ្ហាសង្គមនានា។

៤.អនុញ្ញាតឱ្យកុមារចូលរួមក្នុងការសម្រេចចិត្តដោះស្រាយ ៖ វាមានសារៈសំខាន់ណាស់ដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំ បង្កើត ឱ្យមានការពិភាក្សាដោយបំផុសគំនិត និងការចូលរួមយ៉ាងសកម្មពីកូន ឬកុមារ។ ឧទាហរណ៍ ឱ្យកុមារលើកយកមធ្យោបាយមួយចំនួនដែលធ្វើឱ្យគេមានអារម្មណ៍បាន ប្រសើរ ហើយពិភាក្សានូវជម្រើសនោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)