សាស្រ្តាចារ្យ ជុំ ផារីណូ លើកទឹកចិត្តស្រ្តី និងក្មេងស្រីពង្រឹងសមត្ថភាពរៀនជំនាញបច្ចេកវិទ្យា

កំពត- បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេងស្រីពិតជាមានសមត្ថភាពរៀនជំនាញនេះបានដូចបុរស។ នេះបើតាមការលើកឡើងរបស់លោកសាស្រ្តាចារ្យ ជុំ ផារីណូ ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មនៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (ខេមតិច) ក្នុងកម្មវិធីដាក់ឱ្យអនុវត្តគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ក្នុងខេត្តកំពត កាលពីពេលថ្មីៗនេះ។

បើតាម​ប្រសាសន៍​លើក​ឡើង​របស់​លោកសាស្រ្តាចារ្យ ជុំ ផារីណូ ជំនាញបច្ចេកវិទ្យា មិនមែនសម្រាប់តែបុរសនោះឡើយ ដូច្នេះ​ស្រ្តី និងក្មេងស្រីមិនគួរដើរតាមផ្នត់គំនិតចាស់ដែលយល់ថា បច្ចេកវិទ្យារៀនបានសម្រាប់តែបុរសនោះ​ទេ។ លោកសាស្រ្តាចារ្យបន្តថា មានស្ថាប័ន អង្គការ និងក្រុមហ៊ុនមួយចំនួន បានលើកទឹកចិត្ត និងផ្ដល់ឱកាសដល់ស្រ្តី និងក្មេងស្រីរៀនជំនាញបច្ចេកវិទ្យាផងដែរ ដូចជាការការសរសេរកូដ (Code) ជាដើម។

 លោកសាស្រ្តាចារ្យ ជុំ ផារីណូ

“ខ្ញុំសង្ឃឹមថា យុវជនខ្មែរទាំងក្មេងស្រី និងក្មេងប្រុសជំនាន់ក្រោយអាចចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើប និងវិស្វកម្ម ទំនើបទាន់សម័យជាមួយសង្គមដែលមានការអភិវឌ្ឍន៍ គឺថែមទាំងទទួលបានចំណូលខ្ពស់”

ជាមួយ​គ្នា ព្រឹទ្ធបុរស នៃសាកលវិទ្យាល័យខេមតិច (CamTech University) ក៏​បានកត់សម្គាល់ដែរថា កម្មវិធីដាក់ឱ្យអនុវត្តគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ក្នុងខេត្តកំពតនេះ ជាកម្មវិធីដែលសាកលវិទ្យាល័យខេមតិចបានចូលរួមជាដៃកូសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ សហការរៀបចំដោយស្ថានទូតឥណ្ឌា។ លោកសាស្រ្តាចារ្យបន្តថា សិស្សានុសិស្សដែលមកចូលរួមមានការចាប់អារម្មណ៍ច្រើនទៅលើបច្ចេកវិទ្យា និងសិស្សានុសិស្សភាគច្រើនបានប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែពួកគេមិនដឹងថា ត្រូវបង្កើតយ៉ាងម៉េច? និងទាញប្រយោជន៍ពីបច្ចេកវិទ្យាយ៉ាងណា?

លោកសាស្រ្តាចារ្យ ជុំ ផារីណូ

“ខ្ញុំសង្កេតឃើញថា សិស្សស្រីដែលបានមកចូលរួមកម្មវិធីនេះ ចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាថ្មីៗ ហើយដើម្បីសម្រេចការងាររបស់ពួកគេបន្ថែមទៀត យើង នឹងរួមចំណែកជួយជ្រោមជ្រែងសិស្សានុសិស្សបន្ថែមទៀតទាក់ទងទៅនឹងបច្ចេកវិទ្យាស្ទែមនេះ”

តាមប្រសាសន៍របស់​លោកសាស្រ្តាចារ្យ សាកលវិទ្យាល័យខេមតិច ផ្ដោតសំខាន់ទៅលើផ្នែកស្ទែម (STEM) ហើយ​ក៏​បាន​សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ធ្វើយ៉ាងណាឱ្យក្មេងជំនាន់ក្រោយយល់ដឹងអំពីជំនាញស្ទែម បង្កើតឱ្យមានអ្នកជំនាញផ្នែកស្ទែម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ ​ក្នុង​នោះ​សាកលវិទ្យាល័យក៏មានផ្ដល់អាហារូករណ៍សម្រាប់ស្រ្តីក្នុងវិស័យស្ទែម (Women in STEM) ជាអាហារូបករណ៍សម្រាប់និស្សិតស្រីដែលមានសក្ដានុពល ។ លើសពីនេះ សាកលវិទ្យាល័យ​ក៏​មានអាហារូបករណ៍សម្រាប់និស្សិតដែលមកពីតំបន់ដាច់ស្រយាល និងអាហារូបករណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship)ផងដែរ។

កញ្ញា លី រ៉ាសា ជានិស្សិតដែលទទួលបាន​អាហារូបករណ៍ពីសាកលវិទ្យាល័យខេមតិច លើជំនាញវិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម និយាយថា កញ្ញាចាប់យកជំនាញនេះ ដោយសារស្រឡាញ់ចូលចិត្តការបង្កើតអ្វីដែលថ្មីៗដោយប្រើប្រាស់បច្ចេកវិទ្យា។ សម្រាប់ រ៉ាសា នាង​មិន​គិតថា ជំនាញ​មួយ​នេះមិនមែន​សម្រាប់​តែ​បុរស​នោះ​ទេ ហើយ​ការចាប់យកជំនាញបច្ចេកវិទ្យា​រៀននៅសាកលវិទ្យាល័យ គឺជាការសម្រេចចិត្តរបស់នាងផ្ទាល់ ដោយកញ្ញាយល់ថា នៅថ្ងៃខាងមុខបច្ចេកវិទ្យា នឹងវិវត្តទៅមុខឥតឈប់ឈរ។

កញ្ញា លី រ៉ាសា

“ខ្ញុំគិតថាសក្តានុពល និងភាពឆ្លាតវៃរបស់ខ្ញុំមាននៅក្នុងខ្លួនខ្ញុំស្រាប់ ព្រោះនៅពេលមនុស្សគ្រប់គ្នាសម្រាក ខ្ញុំតែងតែខិតខំសិក្សារៀនសូត្រ និងធ្វើការ”

យុវតីវ័យ២០ឆ្នាំរូបនេះ បន្តថា ឪពុកម្ដាយភាគច្រើនបារម្ភអំពីសុវត្ថិភាពរបស់កូនស្រីក្នុងការរៀនជំនាញបច្ចេកវិទ្យា ព្រោះពួកគាត់យល់ថា នៅក្នុងថ្នាក់ភាគច្រើនមានតែសិស្សប្រុសនោះទេដែលចាប់យកជំនាញបច្ចេកវិទ្យា។ កញ្ញា លី រ៉ាសា ក៏​សូមសំណូមពរដល់ឪពុកម្ដាយទាំងអស់ គួរមានទំនុកចិត្ និងជឿតចំពោះកូនក្នុងការចាប់យកជំនាញដែលពួកគេស្រឡាញ់ ប្រសិនបើឪពុកម្ដាយមិនគាំទ្រកូន នោះពួកគេនឹងបាត់បង់ឱកាសរៀនជំនាញដែលខ្លួនស្រឡាញ់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។