មនុស្សមួយចំនួនប្រហែលយល់ថា ជាតិកាហ្វេអ៊ីនរបស់កាហ្វេអាចប៉ះពាក់ធ្ងន់ធ្ងរដល់សុខភាព ហើយប្រើប្រាស់ដើម្បីបំពេញភាពញៀនរបស់ពួកគេតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញ កាហ្វេផ្តល់ផលវិជ្ជមានជាច្រើនទៅដល់សុខភាព បើសិនជាអ្នកចេះពិសារឱ្យបានត្រឹមត្រូវ ។ របាយការណ៍ខ្លះបង្ហាញថា ប្រើប្រាស់កាហ្វេបរិមាណល្មមស្របតាមស្តង់ដា ការហ្វេអាចនាំឱ្យមានប្រយោជន៍ដល់សុខភាពផ្លូវចិត្តគួរឱ្យភ្ញាក់ផ្អើល។ ខាងក្រោមនេះគឺជាចំណុចទាំងប្រាំបង្ហាញថា ពិសារកាហ្វេបានត្រឹមត្រូវ អាចជួយឱ្យសុខភាពផ្លូវចិត្ត និងអត្ថប្រយោជន៍ជាច្រើនយ៉ាង ។

១. កាហ្វេអាចចាប់ផ្តើមប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ៖ ពិសារកាហ្វេគឺជាវិធីមួយដើម្បីចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយនឹងស្នាមញញឹម ហើយវាត្រូវបានបញ្ជាក់យ៉ាងល្អដោយការសិក្សាថ្មីមួយដែលធ្វើឡើងនៅវិទ្យាស្ថានជាតិសុខភាព ។ អ្នកដែលទទួលទានកាហ្វេពី៤ ទៅ ៥ពែងជារៀងរាល់ថ្ងៃទំនងជាមានសកម្មភាព និងរីករាយពេញមួយថ្ងៃ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានទទួលទានទាល់តែសោះ ។ គេបានកាហ្វេចាត់ទុកថាជាភ្នាក់ងារបង្កើនអារម្មណ៍ល្អបំផុតដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលរបស់វា ។ វាអាចជួយអ្នកឱ្យចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ខណៈពេលដែលជួយអ្នកឱ្យសម្រាក និងស្ងប់ស្ងាត់គ្រប់ពេលវេលា ។
២. មនុស្សពេញវ័យផឹកកាហ្វេមិនងាយនឹងចង់ធ្វើអត្តឃាត ៖ ការសិក្សាសាធារណៈដែលចងក្រងជាឯកសារបានល្អធ្វើឡើងនៅសាលាសុខភាពសាធារណៈហាវ៉ាដ បានបង្ហាញថាអ្នកដែលទទួលទានកាហ្វេពីរទៅបួនពែងក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ទំនងជាមិនសូវធ្វើអត្តឃាតនោះទេ ។ ការពិតទាំងនេះត្រូវបានបង្ហាញបន្ទាប់ពីការប្រមូលទិន្នន័យពីអ្នកចូលរួមជាង ១សែននាក់ ជាលទ្ធផលកាហ្វេជាអាហារបំប៉នអារម្មណ៍ដ៏ល្អបំផុតមួយដែលមាននៅលើទីផ្សារ ។ ទោះជាយ៉ាងណា វាត្រូវបានណែនាំឱ្យប្រើប្រាស់ភេសជ្ជៈនេះក្នុងបរិមាណល្មម ។ បើមិនដូច្នេះទេ វាក៏អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តផងដែរ ។
៣. ជាតិកាហ្វេអ៊ីនអាចឱ្យខួរក្បាលអ្នកដំណើរការល្អ ៖ ស្ថិតិបង្ហាញថា ជនជាតិអាមេរិកភាគច្រើនចំណាយពេលវេលាជាមួយទម្លាប់ដ៏មមាញឹកនៅកន្លែងធ្វើការ ហើយពួកគេមានអារម្មណ៍តានតឹងជាងមុន ខណៈពេលដែលការគ្រប់គ្រងគ្រួសារ ការងារផ្ទះ និងទំនួលខុសត្រូវសង្គមផ្សេងទៀតផងដែរ ។ ក្នុងស្ថានភាពបែបនេះ កាហ្វេអាចជួយពួកគេឱ្យប្តូរទៅរបៀបរស់នៅដែលមានសុខភាពល្អ ហើយជាតិកាហ្វេអ៊ីនមានសមត្ថភាពគ្រប់គ្រាន់ក្នុងធ្វើខួរក្បាលរបស់អ្នកដំណើរការបានរហ័ស ។ អ្នកក៏អាចញ៉ាំកាហ្វេដើម្បីបំបាត់ការគេងមិនលក់ដែលបណ្តាលមកពីការងារហួសប្រមាណបានផងដែរ ។ ការទទួលទានកាហ្វេនេះអាចជួយអ្នកឱ្យចាប់ផ្តើមថ្ងៃរបស់អ្នកបានរហ័សជាមួយនឹងអារម្មណ៍ស្រស់ស្រាយ។

៤. កាហ្វេជាគ្រឿងបង្កើនការចងចាំបានល្អ ៖ កាហ្វេមិនត្រឹមតែជួយកែលម្អសុខភាពបេះដូង និងថ្លើមប៉ុណ្ណោះទេ ។ ក្នុងពេលជាមួយគ្នានេះ អ្នកដែលទទួលទានកាហ្វេមានទម្លាប់មានការចងចាំដ៏មុតស្រួច ហើយវាជួយពួកគេឱ្យគ្រប់គ្រងទម្លាប់របស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព ។ ការសិក្សាបង្ហាញថា កាហ្វេមានអត្ថប្រយោជន៍ផ្នែកយល់ដឹងជាច្រើន និងមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់វ័យ ។ មិនថាអ្នកជាសិស្សដែលត្រូវតែផ្តោតទៅលើការសិក្សា ឬអ្នកជំនួញដែលមានក្តីសុបិនចង់សម្រេចគោលបំណងមួយចំនួននោះទេ កាហ្វេអាចជួយអ្នកឱ្យចងចាំអ្វីៗបានយ៉ាងងាយស្រួល ។
៥. កាហ្វេអាចប្រឆាំងនឹងរោគសញ្ញានៃជំងឺសរសៃប្រសាទ ៖ កាហ្វេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹងសមត្ថភាពខួរក្បាលរបស់អ្នកក្នុងការដោះស្រាយជំងឺសរសៃប្រសាទ ។ ការសិក្សាជាច្រើនផ្តល់ភស្តុតាងដ៏រឹងមាំថា អ្នកដែលទទួលទានកាហ្វេជាប្រចាំ ទំនងជាមិនសូវទទួលរងនូវជំងឺវង្វេង និងជំងឺភ្លេចភ្លាំងនោះទេ ។ វាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺផាកឃីនសុនបានជិត ៣២ ទៅ ៦០ភាគរយ ។ មនុស្សចាស់ត្រូវបានគេណែនាំឱ្យញ៉ាំកាហ្វេជាប្រចាំដើម្បីពង្រឹងសុខភាពផ្លូវចិត្តទូទៅរបស់ពួកគេ។ វាក៏អាចធ្វើឱ្យមុខងារមេតាបូលីសប្រសើរឡើង ខណៈពេលដែលខួរក្បាលរបស់អ្នកឱ្យដំណើរការកាន់តែប្រសើរឡើង ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ក្រោយឧត្តមសិក្សាជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យសាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ...
អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/04/2026
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្តល់អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។ ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រ...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...
ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។
ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស






























